Posts tagged as "Type sport"

ក្បាច់​​គុន​​ល្បុក្កតោ «មិន​សម្រាប់​តែ​ប្រកួត​គ្នា​នោះ​ទេ»

ក្បាច់​​គុន​​ល្បុក្កតោ «មិន​សម្រាប់​តែ​ប្រកួត​គ្នា​នោះ​ទេ»

វចនានុក្រមសម្តេច ព្រះសង្ឃរាជ ជួនណាត បានពន្យល់ពាក្យថា ល្បុក្កតោ មានន័យយ៉ាងដូច្នេះ «ដំបងខ្លីមួយប្រភេទ សំរាប់កាន់អមផ្ទាប់ទៅនឹងកំភួនដៃ សំរាប់រងដំបងវែង ឬបុកការពារខ្លួន»។ ល្បុក្ក មានន័យថា «វាយ ឬក្បាច់គុន»។ ឯពាក្យ តោ មានន័យថា «សត្វតោ ឬអានុភាព»។ ដូច្នេះសរុបមក ក្បាច់គុនល្បុក្កតោ ជាក្បាច់គុនដែលប្រកបដោយអានុភាព ឬខ្លាំងដូចសត្វតោ។

ក្បាច់គុននេះ ត្រូវបានគេបែងចែកជា ១២មេ ហើយមេនីមួយៗមានរាប់រយក្បាច់។ ការហាត់ រៀនល្បុក្កតោ មានលំដាប់ថ្នាក់ពីតូចទៅធំ ដូចជាថ្នាក់ក្រមាស ក្រមាបៃតង ក្រមាខៀវ ក្រមាក្រហម ក្រមាត្នោត និងក្រមាខ្មៅ។ ថ្នាក់ក្រមានីមួយៗមាន រ៉ាប់រយក្បាច់។ ដោយឡែក នៅក្នុងថ្នាក់ ក្រមាខ្មៅ មាន១ជាន់ ២ជាន់ ៣ជាន់ រហូតដល់ ១០ជាន់។

ក្នុងសម័យខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ក្បាច់គុនល្បុក្កតោ ត្រូវបានបំផ្លិតបំផ្លាញ ស្ទើរគ្មានសល់ ដោយសារការបាត់បង់ជីវិត នៃអ្នកចេះដឹង ឬគ្រូបង្ហាត់ [...]

ធ្វើ​ដូចម្តេច​ទើប​ក្លាយជា ​កីឡាករ ឬកីឡាការិនី​ «ល្អ​មួយ​រូប»​​បាន?

ធ្វើ​ដូចម្តេច​ទើប​ក្លាយជា ​កីឡាករ ឬកីឡាការិនី​ «ល្អ​មួយ​រូប»​​បាន?

ក្លាយជាកីឡាករ ឬកីឡាការិនីម្នាក់ មិនមានន័យថា មានភាពជោគជ័យបំផុត ឬក៏បរាជ័យអ្វីនោះទេ។ វាស្ថិតលើអ្នក ថា​តើ​អ្នកអនុវត្តន៏វា បានកំរិតណា?


កីឡាការិនី ផ្នែកបាល់ទាត់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ រូបថត៖ dianeandthib.blogspot.fr

បើទោះបីជាអ្នក ជាកីឡាករ ឬកីឡាការិនីពូកែម្នាក់ក៏ត្រូវ តែមានការអភិវឌ្ឍន៏ខ្លួនដែរ។ នេះជាចំណុចខ្លះៗ ដែលអាច​ជួយ​បង្កើនសមត្ថភាពលេងកីឡា របស់អ្នក៖

១. ការអនុវត្តន៏៖ ព្យាយាមអនុវត្តន៏កីឡារបស់អ្នក រយះពេល១ម៉ោង ក្នុងមួយថ្ងៃ។ លេង ជាមួយគ្រួសារ ឬមិត្តភក្តិជា​លក្ខណះកំសាន្ត និងចេះស្វែងរកចំណុចខ្សោយ ដើម្បីអភិវឌ្ឍន៏។ សូមចង់ចាំថា ការអនុវត្តន៏ ធ្វើឲ្យអ្នកអាច​ទទួលបាន​ភាពឥតខ្ចោះ តែក៏មិនម៉ែនគ្រប់គ្នានោះដែរ។ ប៉ុន្តែបើយើងបានអនុវត្តន៏ [...]

កីឡា៖ និយមន័យ និង ប្រភេទ

កីឡា៖ និយមន័យ និង ប្រភេទ

តាមរយៈប្រវត្តិសាស្ត្រ និង កត្តាជីវវិទ្យា មិនថាតែមនុស្ស ឬសត្វទេ គឺ ពួកគេសុទ្ធតែចូលចិត្ត លេង ឬបញ្ចេញសកម្មភាព ក្នុងស្ថានភាពជាកីឡាទាំងអស់ ។ រហូតដល់មានអ្នកប្រាជ្ញខ្លះបានបង្កើតជាពាក្យស្លោកថា មិនថាតែមនុស្ស ឬសត្វទេ បើសិនជាគ្មានសកម្មភាពកីឡាទេ មនុស្សឬសត្វទាំងនោះប្រហែលជាមិនអាចរស់បានឡើយ ។ បើទោះណាជាអ្នកប្រាជ្ញ ឬបុព្វបុរសជំនាន់មុន ឲ្យតម្លៃកីឡាធំធេងបែបនេះក៏ដោយ ក៏ការឲ្យនិយមន័យលើពាក្យ កីឡាមិនសូវជាសំបូរបែបឡើយ។ សម្រាប់ការបែងចែកប្រភេទកីឡាទៀតសោត ក៏មិនសូវជាសំបូរបែបដូចគ្នានឹងនិយមន័យនេះដែរ ។


ក្បាច់គុនបោកចំបាប់ ល្បុក្កតោខ្មែរ ដែលជាប្រភេទមួយ នៃមរតកកីឡារបស់កម្ពុជា។ រូបថត៖ Kulrang/ monoroom.info

ដើម្បីជាការបំពេញ នូវការខ្វះខាតនេះ ហេតុដូច្នេះហើយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...