Posts tagged as "Sport"

«កែ ឡេង មិនមែន​ក្លាយ​ជា​ជើង​ឯក​ពិភពលោក​បី​ជំនាន់ ដោយ​ចៃដន្យ​ឡើយ»

«កែ ឡេង មិនមែន​ក្លាយ​ជា​ជើង​ឯក​ពិភពលោក​បី​ជំនាន់ ដោយ​ចៃដន្យ​ឡើយ»

«កែ ឡេង ពិតជាអស្ចារ្យណាស់ ហើយគាត់បានបង្ហាញថា គាត់មិនមែនជាជើងឯកពិភពលោក បីជំនាន់ ដោយចៃដន្យនោះឡើយ» នេះ ជាការថ្លែងឡើង របស់លោក អ៊ិន គិមស្រ៊ុន គ្រូបង្វឹក នឹងជាអ្នកដឹកនាំក្រុមកីឡាប៉េតង់កម្ពុជា បន្ទាប់ពីក្រុមកីឡាការិនីកម្ពុជា បានបំបាក់ក្រុមកីឡាការិនីបារាំង ដែលជាម្ចាស់ផ្ទះ ដើម្បីដណ្ដើមយកពានរង្វាន់ «L’Équipe» មកលើក ជាមួយនឹងមេដាយមាសផងនោះ។

ក្រុមកីឡាប៉េតង់កម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងការព្រឹត្តិការណ៍ប្រកួតប៉េតង់អន្តរជាតិមួយនេះ ដែលមានឈ្មោះ «Le Trophée L’Équipe» និងដែលរៀបចំឡើង ដោយសារព័ត៌មាន និងទូរទស្សន៍កីឡាបារាំង ឈ្មោះ «L’Équipe»។ ក្រុមកីឡាករជម្រើសជាតិកម្ពុជា ទាំងវិញ្ញាសារខាងបុរស ទាំងវិញ្ញាសារខាងស្ត្រី សុទ្ធតែបានឡើង មកដល់វគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួត «Trophée L'Equipe» នេះ ដែលប្រព្រឹត្តិទៅ នៅក្រុង តួរ៍ (Tours) ភាគកណ្ដាលប្រទេសបារាំង ក្នុងយប់ថ្ងៃទី១៤ ខែតុលា [...]

អារ៉ាប៊ី សាអ៊ូឌីត៖ ស្ត្រីអាចលេងកីឡាបានហើយ !

អារ៉ាប៊ី សាអ៊ូឌីត៖ ស្ត្រីអាចលេងកីឡាបានហើយ !

ស្ត្រីៗ ដែលរស់នៅក្នុងប្រទេសអារ៉ាប៊ី សាអ៊ូឌីត ចាប់ពីថ្ងៃនេះតទៅ នឹងអាចចូលរួមលេងកីឡាបាន នៅក្នុងគ្រឹះស្ថាន​សិក្សា​ឯកជននានា។ នេះជាការសម្រេចថ្មីមួយ បានចេញផ្សាយនៅចុងសប្ដាហ៍កន្លងមកនេះ។


ក្រុមកីឡាបាល់ទាត់ផ្នែកនារីៗ ជាមួយនឹងស្បៃគ្របក្បាល និងខោអាវកីឡាជិតខ្លួន នៃប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីដ។

វាជាករណីពិសេសមួយថ្មីទៀត នៅក្នុងក្រមខ័ណ្ឌនៃកំណែទម្រង់ ដែលឈានបន្តិចម្ដងៗ ទៅរកការលើកកំពស់សិទ្ធិស្ត្រី នៅក្នុងព្រះរាជាណាចក្រ «មហា»អភិរក្សនិយមមួយនេះ។

តាមភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេស ហៅកាត់ថា SPA បានអោយដឹងថា គ្រឹស្ថានសិក្សាឯកជននានា សម្រាប់ស្ត្រី នឹងអាចបើកទទួលអោយមានសកម្មភាពកីឡា នៅក្នុងកម្មវិធីសិក្សារបស់ខ្លួន [...]

វីធីស្វែងរកប្រភេទកីឡា ដែល​ត្រឹម​ត្រូវ​សំរាប់​ខ្លួន​អ្នក

វីធីស្វែងរកប្រភេទកីឡា ដែល​ត្រឹម​ត្រូវ​សំរាប់​ខ្លួន​អ្នក

ការស្វែងរកប្រភេទកីឡាដែលអ្នកស្រលាញ់ គឺជាការស្វែងរកដ៏សំខាន់មួយ សំរាប់ជីវិតរបស់ អ្នក។ កីឡាអាចធ្វើឲ្យអ្នក​ជោគជ័យ បង្កើនមិត្តភក្តិ និងមានភាពសប្បាយរីករាយ។

ទាំងនេះ ជាអត្ថប្រយោជន៏ ដែលអ្នកទទួលបានពីវា ប៉ុន្តែតើអ្នក​គួរតែជ្រើសរើសប្រភេទកីឡាដែលត្រូវ សំរាប់ខ្លួនរបស់អ្នក​ដោយរបៀបណា?

១. ដំបូងអ្នកត្រូវដឹងថា កីឡាអ្វីដែលសមរម្យ ហើយល្អសំរាប់អ្នក និងសុខភាពរបស់អ្នក។
២. សួរខាងក្រសួង ឬផ្នែកគ្រប់គ្រងខាងកីឡាក្នុងតំបន់របស់អ្នក ឲ្យជួយបំភ្លឺពីប្រភេទកីឡា។
៣. សម្រេចចិត្តថា អ្នកមានពេលវេលាប៉ុន្មាន ដើម្បីលេងកីឡាមួយនោះ។ បើអ្នកជាមនុស្ស រវល់ អ្នកអាចស្វែង​រកពេល​តិចតួចណាមួយ ក្នុងកាលវិភាគរបស់អ្នក ដូច្ឆេះវាមិនប៉ះពាល់ដល់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...