Posts tagged as "Pursat"

ពលរដ្ឋ​​មក​​ពី​ភូមិ​ចំនួន​៣ នៃ​ឃុំ​ថ្មដា គ្រោង​ចេញ​តវ៉ា​ប្រឆាំង​សន្យា​ខ្យល់

ពលរដ្ឋ​​មក​​ពី​ភូមិ​ចំនួន​៣ នៃ​ឃុំ​ថ្មដា គ្រោង​ចេញ​តវ៉ា​ប្រឆាំង​សន្យា​ខ្យល់

សិទ្ធិលំនៅដ្ឋាន - អ្នកស្រី កសិ ផល តំណាងប្រជាពលរដ្ឋក្នុងភូមិសង្គមថ្មី ឃុំថ្មថា ខេត្តពោធិ៍សាត់ ក្នុងកិច្ចសម្ភាស​ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋនៅទីនោះ កំពុងរស់ជាមួយការសម្រក់ទឹកភ្នែក មិនហានចេញធ្វើការតវ៉ា ដោយសារមានគម្រាមកំហែង​ ពីក្រុមនិស្សិតវាសវែងដីធ្លី (វគ្គ២) ដែលបានលើកឡើងថា ប្រជា​ពលរដ្ឋ​ទាំងនេះ សុទ្ធតែជាអតីតទាហានខ្មែរក្រហម បើហ៊ានតវ៉ា សាលាក្តីខ្មែរក្រហមកំពុងរង់ចាំ។

តំណាងប្រជាពលរដ្ឋរូបនេះបានបន្តថា ជាច្រើនលើក ច្រើនសាមកហើយ ដែលក្រុមអាជ្ញាធរចេះតែសន្យាជាមួយ ប្រជាពលរដ្ឋ ថានឹងដោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់។ តាំងពីមានទំនាស់ក្នុងឆ្នាំ២០១០មក ប្រជាពលរដ្ឋបានខ្នេះ​ខ្នែង ស្វែងរកការអន្តរាគមន៍ដល់ភ្នំពេញ ចំនួន៤លើកមកហើយ [...]

បន់ស្រន់ «គល់ឈើមានសិល្ប៍»​ ដើម្បីឈ្នះឆ្នោតឡូតូ

បន់ស្រន់ «គល់ឈើមានសិល្ប៍»​ ដើម្បីឈ្នះឆ្នោតឡូតូ

ប្រជាជនខ្មែរ រាប់សិបនាក់ បានលើកគ្នាភ្លូកទឹកភ្លូកដី មកទទួល បារមីពី«គល់ឈើមានសិល្ប៍»​ នៅក្នុងខេត្តពោធិសាត់ ដើម្បីអាចព្យាបាលជំងឺ ឬបានកន្ទុយលេខ យកទៅលេង ឡូតូ។ បណ្ដាជនគ្រាន់តែយកដៃទៅត្រដុសទៅនឹងគល់ឈើ ដែលមានប្រវែងប្រមាណជា ១៣មែត្រ ដើម្បីសុំអោយបារមី ដែលអ្នកទាំងនោះជឿថា មាននៅជាមួយនឹងគល់ឈើ ដើម្បីអោយខ្លួន បានជាសះស្បើយពីជំងឺតម្កាត់នានា និងបានឈ្នះឆ្នោតឡូតូ។ អ្នកភូមិម្នាក់បានឈ្នះឡូតូ រួចមកហើយ ដោយគ្រាន់តែគាត់បានយកដៃទៅប៉ះ «គល់ឈើមានសិល្ប៍» នេះ តែបន្តិចប៉ុណ្ណោះ។ តែទោះជាយ៉ាងណា ប្រធានភូមិ នៅភូមិព្រៃយាងនោះ លោកមិនជឿនឹងមហិទ្ធិរិទ្ធនេះទេ។

«គល់ឈើមានសិល្ប៍» នេះ បាន«ផុសចេញពីដី»មក មានសម្បុរសឹងតែពណ៌សរក្បុស ត្រូវបានគ្រួសារមួយរកឃើញ នៅពេលដែលពួកគាត់បានបាចទឹកចេញ ដើម្បីពង្រីងត្រពាំងមួយ កាលពីដើមខែកក្កដានេះ។ បន្ទាប់ពីបានឃើញ នូវ មហិទ្ធិរិទ្ធិដែល «គល់ឈើមានសិល្ប៍»នេះបានសម្ដែងជាលើកទីមួយ ទៅអោយអ្នកភូមិម្នាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...