Posts tagged as "iPod"

ធ្វើ​យ៉ាង​ដូចម្ដេច នៅ​ពេល​ iPhone ដើរ​«យឺត»​ជាង​រាល់​ដង?

ធ្វើ​យ៉ាង​ដូចម្ដេច នៅ​ពេល​ iPhone ដើរ​«យឺត»​ជាង​រាល់​ដង?

នេះជាការរកឃើញ របស់អ្នកជំនាញខាងពិសោធន៍ទូរស័ព្ទមួយរូប លោក «Marc Forrest» ដែលបាន​រៀប​រាប់ នូវដំណោះស្រាយនេះឡើង នៅក្នុងគេហទំព័រផ្ទាល់ខ្លួន របស់លោក។

មូលដ្ឋាននៃការផ្ដល់ល្បឿនដូចមុន ទៅឲ្យទូរស័ព្ទអាយហ្វូននោះ គឺគេត្រូវចូលទៅសម្អាតការចងចាំ​ទាំង​ឡាយ ដែលមាននៅក្នុងអង្គចងចាំរស់ (RAM) របស់វា។ បើអញ្ចឹងត្រូវធ្វើដូចម្ដេច?

១) អ្នកត្រូចចុចប៊ូតុង «Power On/Off» ឲ្យជាប់ រហូតប្រអប់មួយចេញមក សួរអ្នកថា តើអ្នកចង់បិទទូរស័ព្ទ​ឬ​ទេ។ កុំរវល់ជាមួយប្រអប់នេះ និងកុំឆ្លើយអ្វីទាំងអស់ (សូម្បីតែ Cancel ក៏កុំឆ្លើយ)។

២) ចុចឲ្យជាប់ លើប៊ូតុង «Home»។ លុះប៉ុន្មានវិនាទីក្រោយមក ទូរស័ព្ទនឹងវិលត្រឡប់ ទៅកាន់​ទំព័រ​ដើម​វិញ ឬ«Home»។

ហ្គេម៖ «ផ្លែនស្ស៊ូមប៊ី២» អាច​ដំណើរការ​លើ អាយ​អូ​អេស​ហើយ

ហ្គេម៖ «ផ្លែនស្ស៊ូមប៊ី២» អាច​ដំណើរការ​លើ អាយ​អូ​អេស​ហើយ

ទីបំផុតហ្គេម «ផ្លែនស្ស៊ូមប៊ី២» (Plants vs. Zombies 2) ដែលជាហ្គេមមួយ មានប្រជាប្រិយភាពបំផុត  ក្នុងរយះពេល៤ឆ្នាំ ចុងក្រោយនេះ បានប្រកាសថាអាចដំណើរការលើឧបករណ៏ ដែលដំណើរការដោយប្រព័ន្ធដំណើរការ អាយអូអេស (iOS) ហើយ ខណៈដែលវាអាចអនុញ្ញាតឲ្យអ្នកចូលចិត្តលេងហ្គេមនេះ អាចទាញយកបាននៅលើ អាយហ្វូន (iPhone), អាយផេដ (iPad) និង អាយផដ (iPod)។


រូបភាពដកស្រង់ពីឈុតឆាកមួយ នៅក្នុងហ្គេម «ផ្លែនស្ស៊ូមប៊ី២»។

ហ្គេម «ផ្លែនស្ស៊ូមប៊ី២» នេះ ជាប្រភេទហ្គេម ដែលតម្រូវឲ្យអ្នកលេងមានភាពប៉ិនប្រសព្វក្នុងការរៀបចំ និងចេះប្រើប្រាស់​ដំណាំរុក្ខជាតិឲ្យត្រូវទៅតាមកាលៈទេសៈ ដើម្បីការពារពពួកខ្មោចស្ស៊ូមប៊ី កុំឲ្យវាចូលដល់មាត់ទ្វារផ្ទះ។ ជាមួយនឹង​ការ​ប្រកាសចេញលើអាយអូអេសនេះ «ផ្លែនស្ស៊ូមប៊ី២» [...]

រូបភាព​ដំបូង​នៃ​ភាពយន្ដ​ស្ដី​ពី​ខ្សែ​ជីវិត​របស់ ស្ទេវ ចប ស្ថាបនិក​អ័បផល

រូបភាព​ដំបូង​នៃ​ភាពយន្ដ​ស្ដី​ពី​ខ្សែ​ជីវិត​របស់ ស្ទេវ ចប ស្ថាបនិក​អ័បផល

សូមទទួលរសជាតិមុនគេ នូវរូបភាពដំបូងនៃខ្សែភាពយន្ដពិសេសមួយ ដែលបានថតពីខ្សែជីវិត របស់ស្ថាបនិកម៉ាស៊ីន​កំព្យូទ័រដ៏ល្បី យីហោ «អ័បផល (Apple)»។ ខ្សែភាពយន្ដ ដែលជាស្នាដៃរបស់សមិទ្ធិករ លោក ចូនហាវ ម៉ៃឃើល ស្ទើន (Joshua Michael Stern) នេះ នឹងចេញបញ្ចាំងនៅលើផ្ទាំងសំពត់សរ នៅថ្ងៃទី២១ខែសីហាខាងមុខ តាមរោង​ភាពយន្ដ​នានាក្នុងពិភពលោក។


យុវជនស្ទេវ ចប។ រូបភាពឯកសារ។

នៅពេលបវេស្សនកាលខាងមុខ ខ្សែភាពយន្ដនេះ នឹងក្លាយជាការទន្ទឺងរងចាំយ៉ាងខ្លាំងមួយ របស់ទស្សនិកជន​ទាំង​ឡាយនៅក្នុងពិភពលោក។ ជាភាពយន្ដដែលដកស្រង់សឹងតែទាំងស្រុង ពីខ្សែជីវិតរបស់ស្ថាបនិកម៉ាស៊ីនកំព្យូទ័រដ៏ល្បី យីហោ «អ័បផល» ឈ្មោះលោក ស្ទេប ចប។ សមិទ្ធិករ បានជ្រើសរើស លោក អាស្តុន គូស្ន័រ (Ashton Kutcher) មក​សម្ដែងជាតួលោកស្ទេវ ចប [...]

កម្មវិធី​«ផ្ញើរ​សារ​ដោយ​ផ្ទាល់» របស់​ហ្វេស​ប៊ុក កាន់​តែ​មាន​រូបភាព​សម្បូរ​បែប

កម្មវិធី​«ផ្ញើរ​សារ​ដោយ​ផ្ទាល់» របស់​ហ្វេស​ប៊ុក កាន់​តែ​មាន​រូបភាព​សម្បូរ​បែប

បណ្តាញទំនាក់ទំនងសង្គមដ៏ធំ ហ្វេសប៊ុក (Facebook) បានធ្វើការកែប្រែប្រភេទកម្មវិធីទំនាក់ទំនងសង្គមដ៏ល្បីរបស់ខ្លួន ដែលមានឈ្មោះថា ហ្វេសប៊ុក ម៉េស៊ីងចឺ (Facebook Messenger) ឬប្រព័ន្ធ «ផ្ញើរសារដោយផ្ទាល់» ឡើងដល់ស៊េរី ២.៤ ហើយ សម្រាប់ប្រភេទទូរស័ព្ទ អាយហ្វូន (iPhone) និងអាយផដ (iPod) របស់ក្រុមហ៊ុន អ័បផល (Apple)។


កម្មវិធី«ផ្ញើរសារដោយផ្ទាល់» នៅលើអាយហ្វូន។

ក្រុមហ៊ុនបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវជំនាន់ថ្មីនេះ កាលពីថ្ងៃច័ន្ទ ទី០៧ ខែឧសភា។ ម៉េស៊ិងចឺ ២.៤ នេះ អាចដំណើរ​ការកាន់តែរលូនជាងមុន បន្ទាប់ពីមានការកែប្រែនូវកំហុសឆ្គងមួយចំនួន នៅលើជំនាន់ចាស់។

ជាមួយនឹងកំណែប្រែមួយចំនួនថ្មីនេះ វារឹតតែផ្តល់ភាពទាក់ទាញ ជាមួយនឹងរូបភាពស្អាតៗ ដែលបង្ហាញពីអារម្មណ៏ និង​ពាក្យពេចន៏របស់អ្នក [...]

ភាពយន្ដ​ជីវប្រវត្តិ​របស់ ស្ទេវ ចប នឹង​ធ្វើ​ជា​មួយ​សាច់​​រឿង​ចំនូន​បី

ភាពយន្ដ​ជីវប្រវត្តិ​របស់ ស្ទេវ ចប នឹង​ធ្វើ​ជា​មួយ​សាច់​​រឿង​ចំនូន​បី

សាច់រឿងនីមួយៗ និយាយពីការរៀបចំចេញលក់នូវផលិតផល ជាប្រវត្តិសាស្រ្តរបស់ ក្រុមហ៊ុនអៀបផល តាំងពីក្រុមហ៊ុនបាន​ស្គាល់​ពន្លឺថ្ងៃ ដោយសារស្ទេវ ចប និងមិត្តរួមស្ថាបនិកមក។


យុវជនស្ទេវ ចប។ រូបភាពឯកសារ។

ភាពយន្ដជីវប្រវត្តរបស់ ស្ទេវ ចប (Steve Jobs) កំពុងត្រូវគេតម្លើងរៀបចំថត ដែលក្នុងនោះមានពីរវគ្គ។ វគ្គទីមួយ កំពុងថតក្នុងពេល​បច្ចុប្បន្ន ហើយកំពុងឈានដល់ទីបញ្ចប់របស់វា។ តួអង្គដើរតួរជំនួសលោក ស្ទេវ ចប សម្ដែងដោយលោក អាស្តុន គាតឆ័រ (Ashton Kutcher) ជាមួយនឹងសេណារីយ៉ូ (scénario) ដែលនិយាយជាជីវិតប្រចាំថ្ងៃ របស់អតីតស្ថាបនិក ក្រុមហ៊ុនយីហោផ្លែប៉ោមរួបនេះ។ តែឈុតឆាកសម្ដែង មានលក្ខណៈចាស់បូរាណ ដែលសមស្របនឹងសម័យកាល ទស្សវត្តឆ្នាំ៧០ និង៨០។

រីឯវគ្គទីពីរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...