រដ្ឋមន្ត្រីការបរទេសចិន នៅភ្នំពេញ៖ ចិនត្រៀមខ្លួន រួចជាស្រេច ក្នុងជំនួបនេះ
រដ្ឋមន្រ្តីការបរទេសចិន លោក យ៉ាង ជៀឈី បានអញ្ជើញមកដល់ រាជធានីភ្នំពេញហើយ កាលពីពាក់កណ្ដាលអាធ្រាត ថ្ងៃច័ន្ទទី០៩កក្កដានេះ តាមការអញ្ជើញរបស់ លោកហោ ណាំហុង រដ្នមន្ត្រីការបរទេសខ្មែរ និងជាប្រធានវេនរបស់សមាគម ប្រជាជាតិអាស៊ាន ដើម្បីចូលរួមក្នុងបណ្ដាកិច្ចប្រជុំ រវាងក្រុមរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងនេះ។
ក្នុងឱកាសនោះ លោកយ៉ាង ជៀឈី (Yang Jiechi) ក៏នឹងជួបជាមួយ ដៃគូសន្ទនារបស់លោកផងដែរ ក្នុងគោលបំណង ជជែក ពីបញ្ហាតំបន់ ពិភពលោក និងកិច្ចប្រតិបត្តិការ។
រដ្ឋមន្រ្តីការបរទេសចិន លោក យ៉ាង ជៀឈី។ Photo: china-embassy.org
កិច្ចប្រជុំទាំងនោះ ដែលនឹងប្រព្រឹត្តិធ្វើ ពីថ្ងៃទី១០ ដល់ ថ្ងៃទី១២កក្កដាខាងមុខ [...]