Posts tagged as "Laurent Vallier"

សំនុំ​​រឿង​​វ៉ាលីយ៉េ៖ ចៅក្រម​រក​ឃើញ​«ជន​សង្ស័យ»​ម្នាក់

សំនុំ​​រឿង​​វ៉ាលីយ៉េ៖ ចៅក្រម​រក​ឃើញ​«ជន​សង្ស័យ»​ម្នាក់

លោក ឆែម ឬទ្ធី ចៅក្រមស៊ើបអង្កេត នៅសាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានចូលរួនមស៊ើបអង្កេតឡើងវិញ ជាមួយភាគី​បារាំងបានថ្លែងថា ក្រុមស៊ើបអង្កេតបានចេញដីកាកោះមួយ ទៅបងប្អូនប្រុស​សាច់ថ្លៃ​របស់​ភរិយា​លោក វ៉ាលីយ៉េ មក​សាកសួរពាក់ព័ន្ធនឹងករណីស្លាប់នោះ។ លោកបានថ្លែងបន្តថា៖ «យើងនឹងសាកសួរ​បុរស​ម្នាក់ ដែលជាបងប្អូនប្រុស​របស់ប្រពន្ធលោក វ៉ាលីយ៉េ ពីព្រោះគាត់ធ្លាប់មានជម្លោះជាមួយលោក វ៉ាលីយ៉េ កាល​ពី​ពេលមុន។ យើងមិនចោទប្រកាន់​គាត់ទេ ប៉ុន្តែយើងធ្វើការស៊ើបអង្កេតបន្ថែម ពីព្រោះថាបុរសម្នាក់នោះ ក៏ធ្លាប់​ប្រើថ្នាំ​ញៀនផងដែរកាលពីមុន»។

លោកបានបន្តទៀតថា ក្រុមស៊ើបអង្កេតសង្ស័យទៅលើមនុស្សពី ៣ទៅ៥នាក់ ដែលជាប់ពាក់ព័ន្ធនឹង​ករណី​ឃាតកម្ម​នេះ ហើយឃាតកម្មនេះ ឃាតករគឺជាដែលមានអ្នកជំនាញខ្ពស់ ពីព្រោះគេបាន​បង្វែរ​សាច់​រឿងជា​ច្រើន។ ដូចជាក្បាល​របស់​កូនលោក Vallier គឺនៅក្នុងវ៉ាលីស និងដោយសារតែទឹកស្រះ ពុំមានចរន្តហូរ [...]

សំនុំ​រឿង​វ៉ាលីយ៉េ ​«នៅ​ឆ្ងាយ»​ពី​ការ​សម្លាប់​ខ្លួន

សំនុំ​រឿង​វ៉ាលីយ៉េ ​«នៅ​ឆ្ងាយ»​ពី​ការ​សម្លាប់​ខ្លួន

ឡូរ៉ង់ វ៉ាលីយ៉េ បុរសជនជាតិបារាំង ពោះម៉ាយតាំងពីមរណភាពក្នុងឆ្នាំ២០០៩ របស់ភរិយាគាត់ ដែលជា​ជន​ជាតិ​ខ្មែរ និង​កូនតូចៗបួននាក់របស់គាត់ បានបាត់ខ្លួននៅក្នុងអំឡុងខែកញ្ញាឆ្នាំ២០១១ ដោយបានបន្សល់ទុក នូវភាពមន្ទិសដ៏គួរ​អោយ​សង្ស័យ សម្រាប់គ្រួសាររបស់លោក។ បួនខែក្រោយមក សាកសពជាគម្រោងឆ្អឺង របស់ជនបាត់ខ្លួន ត្រូវបានគេរកឃើញ​នៅក្នុងរថយន្ដផ្ទាល់ខ្លួនលោក ចតត្រាំនៅក្នុងត្រពាំង ក្នុងបរិវេណ​ដីផ្ទះ​របស់​គាត់។

អ្វីដែលគេនឹកស្មានមិនដល់ ប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា បានប្រកាសយ៉ាងលឿនជាទីបំផុត នូវសេចក្ដី​សន្និដ្ឋាន​​មួយ ដែលចេញពីលទ្ធផល នៃការស៊ើបអង្កេតរបស់នគរបាលខ្មែរ បង្ហាញអោយគេជឿថា ហេតុ​ការណ៍​ដ៏​រង្គាលនេះ ជា​រឿង«សម្លាប់ខ្លួន» ដោយលោកវ៉ាលីយ៉េខ្លួនឯងផ្ទាល់។

ប៉ុន្តែចៅក្រមស៊ើបអង្កេតនៃតុលាការទីក្រុងប៉ារីស លោកស្រី ក្លូឌីន អង់ហ្វូ (Claudine Enfoux) ដែលបាន​ទទួល​ពាក្យ​​បណ្ដឹងរបស់គ្រួសារជាជនជាតិបារាំង [...]

ស្ថានទូតបារាំងខឹងកាសែតខ្មែរ ផ្សាយរូប​ជនរងគ្រោះ​ខ្វះវិជ្ជាជីវះ

ស្ថានទូតបារាំងខឹងកាសែតខ្មែរ ផ្សាយរូប​ជនរងគ្រោះ​ខ្វះវិជ្ជាជីវះ

ជនជាតិបារាំងម្នាក់ត្រូវបានខ្មាន់កាំភ្លើង៣នាក់ បាញ់សម្លាប់ កាលពីយប់ថ្ងៃទី២៣ ចូលថ្ងៃទី២៤កក្កដា ក្នុង​ខណៈ​ដែលលោក​កំពុងតែជិះម៉ូតូ។ គេបានអោយដឹងថា ជនជាតិបារាំងនេះ ឈ្មោះ ហ្រ្វង់ ម៉ាទីជើ (Franck Mathieu) អាយុ ៤៣ឆ្នាំ បានត្រូវ បាញ់សម្លាប់ ប្រហែលជាមកពីគាត់ បានប្រកែកមិនព្រមប្រគល់ទូរស័ព្ទ ឬ ក្ដាបញ្ជា អាយប៉ាដ ( iPad) ទៅពពួកជនល្មើស ជាប់សង្ស័យនោះ។

ការបាញ់សម្លាប់បានកើតមានជារឿយៗ នៅប្រទេសកម្ពុជា ហើយវាបានក្លាយជាទម្លាប់ធម្មតារបស់ អ្នក​កាសែត​ក្នុងស្រុក​មួយចំនួន ក្នុងកាផ្សាយពត៌មាន ពី«បទល្មើស»ទាំងនេះ ដោយព្រមទាំងមានភ្ជាប់រូបថត របស់​ជនរងគ្រោះមកជាមួយផង។ រូបភាពខ្លះ ជារូបភាព យ៉ាងរន្ធត់ខ្លោចផ្សារជាទីបំផុត ដែលគេមិនគួរ នឹង​អោយ​សារធារណជន​ជាទូទៅ មើលឃើញនោះ ទេ។ ការផ្សាយនេះ វាបានធ្វើហួសពីបន្ទាត់ព្រំដែន នៃវិជ្ជាជីវះ​របស់​អ្នកសារពត៌មាន និងសិទ្ធនៃការទទួលពត៌មាន របស់ ពលរដ្ឋ តែវាបានប្រែក្លាយជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...