Posts tagged as "Espagne"

អ៊ឺរ៉ូ២០១២៖​ បារាំងធ្លាប់បំបាក់អេស្ប៉ាញរួចហើយ ចុះឆ្នាំ២០១២នេះវិញ?

អ៊ឺរ៉ូ២០១២៖​ បារាំងធ្លាប់បំបាក់អេស្ប៉ាញរួចហើយ ចុះឆ្នាំ២០១២នេះវិញ?

បារាំងមិនដែលចាញ់អេស្ប៉ាញ ម្ដងណាឡើយ​ នៅរៀងរាល់ការជួបប្រកួតបាល់ទាត់ធំៗ និងជាផ្លូវការ ហើយក្នុងឆ្នាំនេះ បារាំងចង់បន្តទំលាប់នេះ បន្ដទៅទៀត នៅក្នុងការជួបប្រកួត នាថ្ងៃសៅរិ៍ទី២៣មិថុនា ខាងមុខនេះ។ សូមអាន នូវការ រំលឹកឡើងវិញ ពីអនុស្សាវរីយ៍ ដ៏ល្អ របស់ក្រុមជំរើសជាតិបារាំង ដែលបានជួបអេស្ប៉ាញ ២ដង ចុងក្រោយគេ។


បារាំងដែលបានប្រកួតឈ្នះអេស្បាញ បានលោតសប្បាយជាមួយនឹងជ័យជំនះ។

ជួបប្រកួតនៅឆ្នាំ ១៩៨៤ បារាំង ទល់នឹងអេស្ប៉ាញ ៖ ២-០

បន្ទាប់ពីបានបំបាក់ ព័រទុយហ្គាល់ កាលពេលនោះ ជាមួយនឹងពិន្ទុ ៣-២ ក្នុងវគ្គ ១ភាគ២ផ្ដាច់ព្រ័ត្រមក បារាំងត្រូវឡើងមក ដល់ វគ្គផ្ដាច់ព្រ័ត្រ ហើយត្រូវជួបប្រកួត ជាមួយនឹងក្រុមអេស្ប៉ាញ។ [...]

អ៊ឺរ៉ូ២០១២៖ អៀរឡង់បាក់មុខនឹងអេស្ប៉ាញ ខណៈអ៊ីតាលីស្មើ ក្រូអាស៊ី នៅសង្ស័យ

អ៊ឺរ៉ូ២០១២៖ អៀរឡង់បាក់មុខនឹងអេស្ប៉ាញ ខណៈអ៊ីតាលីស្មើ ក្រូអាស៊ី នៅសង្ស័យ

បន្ទាប់ពីប្រកួតស្មើរ ជាមួយនឹងអ៊ីតាលី កាលពីការប្រកួតក្នុងវគ្គទីមួយ ក្រុមបាល់ទាត់ជំរើសជាតិ របស់អេស្ប៉ាញ បានត្រឡប់ មកអោយគេនិយាយ ពីខ្លួនឡើងវិញ នៅក្នុងការប្រកួតវគ្គទី២ ទល់នឹងអៀរឡង់ ជាមួយនឹងពិន្ទុនាំមុខ ៤ទល់នឹង០។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង អេស្ប៉ាញ និងអៀរឡង់ / Crédit Photo: uefa.com

ការប្រកួតបានចាប់ផ្ដើមតែ ៤នាទីប៉ុណ្ណោះ កីឡាករអេស្ប៉ាញ ហ្វែរណង់ដូ តររេស (Fernando Torres) បានទាត់បាល់ បញ្ចូលសំណាញ់ទីរបស់អៀរឡង់ភ្លាម ហើយបានទទួលឯកទគ្គភាព ក្នុងការស៊ុតបញ្ចូលទីលឿនជាងគេបង្អស់ នៅក្នុងប្រវត្តិ របស់បាល់ទាត់អ៊ឺរ៉ូ។ កីឡាករអេស្ប៉ាញ ហ្វែរណង់ដូ តររេស នេះដដែល [...]

អ៊ឺរ៉ូ២០១២៖ ក្រូអាស៊ី ផ្ដួលអ៊ៀឡង់ ៣-១ ខណៈអេស្ប៉ាញ និងអ៊ីតាលី បែរខ្នងដាក់គ្នា

អ៊ឺរ៉ូ២០១២៖ ក្រូអាស៊ី ផ្ដួលអ៊ៀឡង់ ៣-១ ខណៈអេស្ប៉ាញ និងអ៊ីតាលី បែរខ្នងដាក់គ្នា

កាប្រកួតជុំជំរុះ នៃក្រុមC ក្នុងវគ្គទីមួយ បានបញ្ចប់ទៅហើយ។ ក្រុមកីឡាករបាល់ទាត់ របស់ប្រទេសក្រូអាស៊ី បានសម្ដែង មហិទ្ធិរិទ្ធ ដ៏អស្ចារ្យរបស់ខ្លួន ដោយបានផ្ដួលគូប្រជែង មកពីប្រទេសអ៊ៀឡង់ ជាមួយនឹងពិន្ទុ ៣-១។ ក្រូអាស៊ីបានឡើងជា អ្នកមានពិន្ទុច្រើនជាងគេ នៅក្នុងក្រុមCនេះ លើក្រុមជំរើសជាតិរបស់ អេស្ប៉ាញ និងអ៊ឺតាលី ដែលគេទាំងពីរប្រកួតគ្នា បាន ពិន្ទុត្រឹមតែស្មើគ្នាប៉ុណ្ណោះ។

ក្នុងការប្រកួតរវាងអេស្ប៉ាញ និងអ៊ីតាលី អ្នកតាមដានបាល់ទាត់ កំពុងតែសំលឹងពីបញ្ហា ដែលមាននៅក្នុង ក្រុមជំរើសជាតិ របស់អេស្ប៉ាញ ដែលធ្លាប់ជាម្ចាស់ពានរង្វាន់អ៊ឺរ៉ុប២០០៨ និងពានរង្វាន់ពិភពលោក២០១០។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានធ្វើរបាយការណ៍ រួចហើយ ពីអវត្តមានរបស់កីឡាករខាងខ្សែរប្រយុទ្ធ របស់អេស្ប៉ាញពីរនាក់ គឺ កាលេស ប៉ុយ៉ូល (Carles Puyol) និងដាវិត វីឡា (David [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...