Posts tagged as "Paulo Bento"

អ៊ឺរ៉ូ២០១២៖​ អេស្ប៉ាញអតីតម្ចាស់ពានរង្វាន់ ឈ្នះព័រទុយហ្គាល់ ឡើងទៅផ្ដាច់ព្រ័ត្រ

អ៊ឺរ៉ូ២០១២៖​ អេស្ប៉ាញអតីតម្ចាស់ពានរង្វាន់ ឈ្នះព័រទុយហ្គាល់ ឡើងទៅផ្ដាច់ព្រ័ត្រ

ភាពដង្ហក់របស់ក្រុមជំរើសជាតិអេស្ប៉ាញ ទល់នឹងព័រទុយហ្គាល់ បានហុចជាផ្លែផ្កា រហូតដល់បញ្ចប់ការប្រកួត និងការស៊ុត បញ្ចូលទី៩មែត្រដោយផ្ទាល់ ក្នុងពិន្ទុ ៤ទល់នឹង២។ ក្រុមជំរើសជាតិនេះ នឹងក្លាយជាក្រុមដែលធំជាគេ ក្នុងប៉ុន្មានឆ្នាំចុង ក្រោយនេះ ប្រសិនបើដណ្ដើមបានពានរង្វាន់ ក្នុងឆ្នាំនេះម្ដងទៀត។


កីឡាករអេស្ប៉ាញ ចាំទីនិង អ្នកស៊ុតបាល់៩មែត្រក្រោយគេ បានលោតឡើង ពេលដឹងថាបានឈ្នះ។ Photo: uefa.com

អេស្ប៉ាញនឹងចាំទៅជួប អាឡឺម៉ង់ឬអ៊ីតាលី នៅថ្ងៃអាទិត្យទី​១កក្កដា ខាងមុខនេះ ដើម្បីដណ្ដើមជាក្រុមកីឡាបាល់ទាត់ ដែល ខ្លាំងជាងគេក្នុងពិភពលោក ដែលបានដណ្ដើមបានពានរង្វាន់ធំៗ​ បីដងជាប់ៗគ្នា។ ជាក្រុមដែលមិនមានក្រុមណា អាចផ្ដួល បំបាក់បាន [...]

អ៊ឺរ៉ូ២០១២៖ ព័រទុយហ្គាល់ ឈ្នះដាណឺម៉ាក ទាំងព្រលឹងចុងសក់

អ៊ឺរ៉ូ២០១២៖ ព័រទុយហ្គាល់ ឈ្នះដាណឺម៉ាក ទាំងព្រលឹងចុងសក់

ក្រុមជំរើសជាតិព័រទុយហ្គាល់ បានខិតខំរកត្រឡប់អោយបានមកវិញ នូវពិន្ទុដែលខ្លួនបានបាត់បង់ នៅក្នុងការ ប្រកួតលើកទីមួយទល់នឹងអាឡឺម៉ង់ ដោយបានឈ្នះដាណឺម៉ាក ទាំងប្រផិតប្រផើយ ក្នុងពិន្ទុ ៣ទល់នឹង២។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង ព័រទុយហ្គាល់ និងដាណឺម៉ាក / Crédit Photo: uefa.com

ថ្វីត្បិតការប្រកួតរវាង ព័រទុយហ្គាល់ និងដាណឺម៉ាក មិនសូវធ្វើអោយ អ្នកតាមដាន បាល់ទាត់ រំជួលចិត្តប៉ុន្មាន តែគេបាន សង្កេតឃើញ ថាក្រុមបាល់ទាត់ទាំងសងខាងបាន ខិតខំវាយសំរុកគ្នាទៅវិញទៅមក មិនឈប់ឈររហូតដល់ ការប្រកួត បានបញ្ចប់។ ក្រុមទាំងសងខាងបាន ពិន្ទុស្មើគ្នា ២ទល់នឹង២ រហូតដល់នាទីទី ៨៧ ទើបកីឡាករព័រទុយហ្គាល់ វ៉ារេឡា (Varela) [...]

អ៊ឺរ៉ូ២០១២៖ ព័រទុយហ្គាល់ និងបញ្ហា «អញឯង» ក្នុងក្រុមជំរើសជាតិ

អ៊ឺរ៉ូ២០១២៖ ព័រទុយហ្គាល់ និងបញ្ហា «អញឯង» ក្នុងក្រុមជំរើសជាតិ

តាំងពីប៉ុន្មានឆ្នាំមកហើយ ដែលក្រុមបាល់ទាត់ជំរើសជាតិ របស់ប្រទេសព័រទុយហ្គាល់ ត្រូវប្រឈមមុខរកដំណោះ - ស្រាយផ្សេង ក្រៅពីភាពអាស្រ័យលើ តារាបាល់ទាត់តែមួយគត់របស់ប្រទេសនេះ គឺលោករ៉ូណាល់ដូ។ ប៉ុន្ដែរាល់ ដំណោះស្រាយ ណាក៏ដោយ ដែលខ្វះភាពជាក់លាក់ វានឹងអាចទាញប្រទេសព័រទុយហ្គាល់ អោយធ្លាក់ចេញពី ការដណ្ដើមយកពានរង្វាន់ អ៊ឺរ៉ូ ២០១២។

ជាក្រុមជំរើសជាតិមួយ ដែលចេះលេងបាល់យ៉ាងល្អ ជាមួយនឹងកីឡាករវ័យក្មេងៗជាច្រើន។ កីឡាករទាំងនោះមានដូចជា គ្រីស្ទីយ៉ាណូ រ៉ូណាល់ដូ (Cristiano Ronaldo) រូល មើរើលេស (Raul Meireles) និងណាណី (Nani) ជាដើម ដែលសុទ្ធសឹង ជាកីឡាករ ដែលអាចបង្កគ្រោះថ្នាក់ ដល់គូប្រជែងបានគ្រប់ពេលវេលា។ ហើយជាក្រុមជំរើសជាតិ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...