Posts tagged as "Cantonale Vote"

ខៀវ សុភ័គ ទទួល​ស្គាល់​ថា​បាន​គំរាម NGO មុន​ពេល​បោះ​ឆ្នោត

ខៀវ សុភ័គ ទទួល​ស្គាល់​ថា​បាន​គំរាម NGO មុន​ពេល​បោះ​ឆ្នោត

និយាយព្រមាន ព្រោះចង់គំរាម! នេះបើតាមការលើកឡើង​របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានថ្លែងកាលពីម្សិលមិញ ប្រាប់សារព័ត៌មាន ខេមបូឌាដេលី ទាក់ទងនឹងការលើកឡើងរបស់លោក កាល​ពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍កន្លងទៅ ដែលថា អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំ​របស់​អង្គការ​ទាំង​នោះ ត្រូវបានចុះក្នុងបញ្ជីខ្មៅ និងដាក់ឲ្យស្ថិត​ក្រោមការអង្កេតតាមដាន ចំពោះការជួយគណបក្ស​ប្រឆាំង​ដោយ​ខុស​ច្បាប់។

មន្ត្រីអ្នកនាំពាក្យបានពន្យល់ ពីការគំរាមនេះ ដូច្នេះថា៖ «ខ្ញុំគ្រាន់តែនិយាយ (កាលពីសប្ដាហ៍មុន) ថា ក្រសួង​មហា​ផ្ទៃ​បាន​ចាប់ផ្ដើម ការស៊ើបអង្កេតហើយ ព្រោះ​យើង​ចង់​គំរាម​​អង្គការ​ទាំងនោះឱ្យខ្លាច បើមិនអ៊ីចឹងទេ ពួកគេ​នឹង​ធ្វើ​គ្រប់​បែបយ៉ាង តាមចិត្តចង់ដែលបំពានច្បាប់»។

នៅចំពោះការសួរដេញដោល ពីសំណាក់អ្នកសារព័ត៌មាន ជុំវិញការរើសអ៊ើង ទៅលើក្រុមអង្គការសង្គមស៊ីវិល ដែល​បានធ្វើឡើង [...]

គ.ជ.ប ទទួល​ស្គាល់​ថា CNRP ឈ្នះ​ឆ្នោត​នៅ​ឃុំ​ព្រៃ​ផ្ដៅ

គ.ជ.ប ទទួល​ស្គាល់​ថា CNRP ឈ្នះ​ឆ្នោត​នៅ​ឃុំ​ព្រៃ​ផ្ដៅ

ផ្ទុយពីការប្រកាស ស្ដីពីលទ្ធផលបឋម នៃការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ នៅតាមកញ្ចក់​ទូរទស្សន៍​ជាតិ និង​នៅតាម​គេហទំព័រផ្លូវការរបស់ខ្លួន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ចេញ​លិខិត​កែតម្រូវ​មួយ នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ ទទួលស្គាល់ជ័យជំនះរបស់គណបក្សសង្គ្រោះជាតិ ពី​លើ​គណបក្សប្រជាជនកម្ពុជា នៅឃុំព្រៃផ្ដៅ ក្នុងខេត្តតាកែវ។

សេចក្ដីកែតម្រូវ លេខ ១៤៤ គ.ជ.ប/អគ្គ./ប្រ.ក.ព របស់ គ.ជ.ឞ បានប្រកាសកែតម្រូវ លទ្ធផលបឋម ដែល​បាន​ផ្សាយក្នុងពេលមុខថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ២៥៧៩សម្លេង និងគណបក្សសង្គ្រោះជាតិ ទទួល​បាន​២៥៤៨សម្លេង មកជាគណបក្សប្រជាជនកម្ពុជា ទទួលបាន ២៥៣៨សម្លេង និងគណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​២៦២២សម្លេងវិញ។ បើតាមតួលេខចុងក្រោយនេះ គណបក្សសង្គ្រោះជាតិ មាន៨៤សម្លេង ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា។

ប៉ុន្តែការប្រកាសកែតម្រូវនេះ មិនទទួលបានការស្វាគមន៍ [...]

អនុប្រធាន CNRP ចំអក​ឲ្យ​រឿង​«ចុះចូល»

អនុប្រធាន CNRP ចំអក​ឲ្យ​រឿង​«ចុះចូល»

បន្ទាប់ពីបោះឆ្នោត គឺដល់ពេលវេលា ដែលត្រូវដកស្រង់បទពិសោធន៍ម្ដង! ដកស្រង់ហេតុការណ៍ ដែល​កើត​ឡើង​កាល​ពី​មុន​ពេល និងក្នុងពេលបោះឆ្នោត ថាតើវាបានផ្ដល់គុណវិបត្តិ ឬគុណសម្បត្តិ និងភាពខាត ឬ​ចំណេញ​អ្វីខ្លះ ជាពិសេសអ្វីដែលគួរធ្វើ និងមិនគួរធ្វើ។ សម្រាប់លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បានលើកយក«រឿងចុះចូល» មកនិយាយនៅថ្ងៃនេះ ដោយទំនងជាចង់ចំអក ទៅដល់ចលនា ដែល​​ស្ថិត​នៅពីខាងក្រោយវាំងនន។

លោក ឆៃអ៊ាង បានលើកឡើងថា៖ «និយាយពីរឿងចុះចូល ចេះតែចង់សើច ព្រោះនៅឃុំណា​មានពិធី​ទទួល​អ្នក​ចុះ​ចូល គឺជំរុំទេវតានៅឃុំនោះ បាត់សម្លេងឆ្នោត ហើយជំរុំព្រះអាទិត្យកើនសម្លេងឆ្នោត»។

អនុប្រធានគណបក្សប្រឆាំង ទំនងជាចង់សំដៅ ជំរុំទេវតា ថាជាគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតា​បាច​ផ្កាជាតំណាង ហើយជំរុំព្រះអាទិត្យ ថាជាគណបក្ស​សង្គ្រោះជាតិ​របស់​លោក ដែលមាន​រូបព្រះអាទិត្យ​បញ្ចេញ​រស្មី​​ជា​តំណាង។ [...]

ខៀវ កាញារីទ្ធ៖ ៧០%​ជា​យុវជន មិន​ខ្លាច​សង្គ្រាម​ទេ!

ខៀវ កាញារីទ្ធ៖ ៧០%​ជា​យុវជន មិន​ខ្លាច​សង្គ្រាម​ទេ!

របូតអស់ ជិត៥០០កៅអីឃុំសង្កាត់... ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អណត្តិទី៤នេះ គណបក្ស​ប្រជាជនកម្ពុជា ដែលកាន់អំណាចនៅកម្ពុជា តាំងពីច្រើន​ទសវត្សន៍​មកនោះ ហាក់មើល​ឃើញ​ពី​ផ្លូវ​ដើរ​ថ្មី ដើម្បី​ឲ្យ​គណបក្ស​អាច​បន្ត​កាន់អំណាច តទៅមុខ​ទៀត! នៅ​ថ្ងៃ​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន និង​ជា​សមាជិក​ជាន់​ខ្ពស់មួយរូប របស់គណបក្សប្រជាជន​កម្ពុជា បាន​​ស្រង់​​យក​​ទស្សនៈ​មួយ របស់​ប្រិយមិត្ត​របស់​លោក ឈ្មោះ «គីម ហ៊ាង» មកសរសេរនៅលើ​ជញ្ជាំង​ហ្វេសប៊ុក​របស់​លោក ទាក់ទងនឹងគោល​នយោបាយ​ ដ៏​សំខាន់​មួយ ដែល​គណបក្ស​គប្បី​ប្រកាន់​យក ជាជាង​«ការ​គម្រាម​ពី​សង្គ្រាម»។

ដំណកស្រង់នោះ មានសេចក្ដីទាំងស្រុងថា៖ «ប្រជាជនយើងមានប្រហែល៧០% កើតក្រោយ ០៧ មករា ១៩៧៩ ហើយអ្វីដែលពួកគាត់ចង់បាន គឺការយកចិត្តទុករបស់ CPP ទៅលើអនាគត និងយុវជន ហើយ​យុវជន​មិន​ខ្លាច​សង្រ្គាមទេ បើកាន់តែគំរាម យុវជនកាន់ផ្គើន តែបើ CPP [...]

សម រង្ស៊ី និយាយ​ពី​លទ្ធផល​«ល្អ​ជា​ទី​បំផុត» នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់

សម រង្ស៊ី និយាយ​ពី​លទ្ធផល​«ល្អ​ជា​ទី​បំផុត» នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់

បន្ទាប់ពីលទ្ធផលបថម នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ កាលពីថ្ងៃអាទិត្យ ត្រូវ​បាន​ចេញ​ឲ្យ​ដឹង អំពីតួលេខប្រហាក់ប្រហែលគ្នា រវាង​គណបក្ស​កាន់អំណាច និងគណបក្សប្រឆាំងនោះ នៅ​យប់​ថ្ងៃ​ពុធ​នេះ (ត្រូវ​​ជា​​ព្រឹក​ព្រហាម ថ្ងៃព្រហស្បត្តិ៍ នៅកម្ពុជា) លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ចេញ​​មក​អបអរសាទរ ពី​ជំហានថ្មីនេះ ដោយចាត់ទុកថា ជាលទ្ធផលដ៏«ល្អជាទីបំផុត» សម្រាប់​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ នៅកម្ពុជា។

ថ្លែងនៅក្នុងវីដេអូមួយ ពីរដ្ឋធានីប៉ារីស មេដឹកនាំប្រឆាំងរូបនេះ បានលើកពីតួលេខជាក់ស្ដែង និងសំខាន់ៗ​មួយ​ចំនួន ដែល​អាច​ឲ្យ​លោក​ធ្វើសេចក្ដីសន្និដ្ឋាន ថាជាជោគជ័យក្នុងដំណាក់កាលដំបូង ដើម្បីឈានទៅ​ដណ្ដើម​កៅអី​ក្នុង​​ព្រឹទ្ធសភា ក្រុម​ប្រឹក្សា​ខេត្តក្រុង ឬរាជធានី នា​ពេលខាងមុខ មុននឹងឈានទៅដល់ដំណាក់កាល នៃការ​​បោះ​ឆ្នោត​​​ជ្រើសតាំង​តំណាង​រាស្ត្រ (បោះឆ្នោតថ្នាក់ជាតិ) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...