Posts tagged as "Rudy Eugène"

ជន​រង​គ្រោះ​ពី​ការ​ស៊ី​សាច់​មនុស្ស​នៅ​មីអាមី ចេញ​មុខ​តាម​វីដេអូ

ជន​រង​គ្រោះ​ពី​ការ​ស៊ី​សាច់​មនុស្ស​នៅ​មីអាមី ចេញ​មុខ​តាម​វីដេអូ

បុរសជាជនរងគ្រោះអាយុ៦៦ឆ្នាំ ដែលត្រូវបានរងការវាយប្រហារ ដោយការបកស្បែកមុខរបស់លោក ស៊ីជាអាហារនោះ បានចេញមុខមកវិញហើយ នៅក្នុងខ្សែវីដេអូមួយ បន្ទាប់ពីព្រឹត្តិការណ៍ដ៏រន្ធត់នេះបានកើតឡើងតាំងពីមួយឆ្នាំមុន។

លោក រ៉ូណាល់ ប៉ូប៉ូ (Ronald Poppo) ទំនងជាមានកម្លាំងមាំមួនឡើងវិញ បន្តិចម្ដងៗ ពីមុខរបួសដ៏អាណោចអាធម​របស់​លោក។ លោកបានចេញមុខមកថ្លែងអំណរគុណ ដល់អ្នកដែលបានគាំទ្រលើកទឹកចិត្តលោក មួយឆ្នាំក្រោយពីលោក ត្រូវ​បានស៊ីហែកផ្ទៃមុខរបស់លោក ដោយបុរសម្នាក់ដែលនៅក្នុងព្រឹត្តិការណ៍នោះ គេបានដាក់ឈ្មោះឲ្យថា «ជនស៊ីសាច់​មនុស្សនៅមីអាមី (Miami)»។

» សូមអានអត្ថបទស្ដីពីព្រឹត្តិការណ៍នេះឡើងវិញ ដោយ

ព្រឹត្តិការណ៍​«យ៉ាង​​ភ្ញាក់​ផ្អើល និងស្មាន​មិន​ដល់»​ទាំង១២ ដែល​កើត​ក្នុង​ឆ្នាំ​២០១២

ព្រឹត្តិការណ៍​«យ៉ាង​​ភ្ញាក់​ផ្អើល និងស្មាន​មិន​ដល់»​ទាំង១២ ដែល​កើត​ក្នុង​ឆ្នាំ​២០១២

- គេហទំព័រលក់ទំនិញ តាមអាំងធើណែតមួយ របស់បារាំង ឡា រ៉ឺឌូត (La Redoute) បានដាក់រូបថតផ្សាយ​លក់​ខោអាវកូនក្មេង នៅលើគេហទំព័រ តែភ្លេចដករូបបុរស«ស្រាត»ម្នាក់ ចេញពីខាងក្រោយកូនក្មេងទាំងនោះ។ រឿងនេះ​កើតឡើងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១២ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចូលឆ្នាំថ្មីសកល។ បើមើលមួយភ្លែត គេមិន​ចាប់អារម្មណ៍នឹងរូបថត ដែលមានបុរសស្រាតខ្លួនទទេ ងើបចេញពីទឹក នៅពីក្រោយកូនក្មេងផ្សាយខោអាវ សម្រាប់​លក់ក្នុងរដូវក្ដៅនៃឆ្នាំ២០១២នេះទេ។ ជារឿងអាស្រូវមួយ ដែលបានធ្វើអោយផ្ទុះ នូវការជជែកបែកអូរហូរជាស្ទឺង នៅ​គ្រប់បណ្ដាញផ្សព្វផ្សាយ ជាពិសេសនៅលើបណ្ដាញសង្គម។ ប៉ុន្តែគេហទំព័រ បានបញ្ចប់រឿងអាស្រូវនេះ ដោយបាន​ចេញមកសុំទោស នៅលើទំព័រទ្វីធើរ (Twitter) [...]

មនុស្ស​ស៊ី​មនុស្ស​នៅ មីអាមី បង្ក​ភាព​រន្ធត់​ពេញ​អាមេរិក

មនុស្ស​ស៊ី​មនុស្ស​នៅ មីអាមី បង្ក​ភាព​រន្ធត់​ពេញ​អាមេរិក

«រូឌី អឺហ្សែន (Rudy Eugène)» ជាឈ្មោះរបស់បុរសម្នាក់ ដែលបានធ្វើអោយរំជួល ពេញទាំងទីក្រុង មីអាមី (Miami) របស់សហរដ្ឋអាមេរិក ដោយសារសកម្មភាពរបស់គាត់ ក្នុងការស៊ីសាច់មនុស្សដូចគ្នា។ បានជាប់​ឈ្មោះ​ឥឡូវនេះថាជា «មនុស្សខ្មោច នៅមីអាមី Miami Zombie» បុរសដែលអាយុ ៣១ឆ្នាំម្នាក់នេះ បានត្រូវ​កងកំលាំងនគរបាលសំលាប់ កាលពីថ្ងៃសៅរ៍ទី ២៦ខែឧសភាកន្លងទៅ ខណៈដែល បុរសស្រាតននល​គោក​រូប​នេះ កំពុងតែហែកសាច់មុខមនុស្សម្នាក់ទៀត ស៊ីជាអាហារ។

កាសែតជាច្រើន ដូចជា «miamiherald.com» បានធ្វើចំណាប់អារម្មណ៍ក្នុងរឿងនេះ ហើយគេបាន​រក​ឃើញ​នូវ​ចំនុចជាច្រើន ចេញពីខ្សែរជីវិតរបស់បុរសនេះ បើទោះជាខាងនគបាល កំពុងតែរងចាំ លទ្ធផលនៃការ​វិភាគ​របស់ ក្រុមគ្រូពេទ្យ មុននឹងធ្វើការផ្សព្វផ្សាយក៏ដោយ។

សាក្សីជាស្ត្រីម្នាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...