ភេរវកម្មកណ្ដាលរដ្ឋធានីរបស់ទួរគី៖ យ៉ាងហោចស្លាប់៣៤នាក់ និងរបួស១២៥នាក់
ការបំផ្ទុះដ៏ខ្លាំងមួយ ដែលយ៉ាងហោច បានបណ្ដាលឲ្យមនុស្សស្លាប់ ៣៤នាក់ និងរបួស១២៥នាក់ បានកើតឡើងនៅចំកណ្ដាលរដ្ឋធានី អង់ការ៉ា (Ankara) នៃប្រទេសទួរគី កាលពីរសៀលថ្ងៃអាទិត្យទី១៣ ខែមីនា ឆ្នាំ២០១៦នេះ។ តួលេខខាងលើ ត្រូវបានផ្ដល់ឲ្យដោយរដ្ឋមន្ត្រីសុខាភិបាល លោក «Mehmet Müezzinoglu» ដោយផ្ទាល់។ [...]