Posts tagged as "Ban Ki-moon"

អគ្គលេខា អ.ស.ប ក្រៀមក្រំ​ចំពោះ​ការ​លិច​នាវា ស្លាប់​យ៉ាង​តិច​៦នាក់

អគ្គលេខា អ.ស.ប ក្រៀមក្រំ​ចំពោះ​ការ​លិច​នាវា ស្លាប់​យ៉ាង​តិច​៦នាក់

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) បានបញ្ជូនសារកាលពីយប់ថ្ងៃពុធ ទៅកាន់​ប្រធានាធិបតីរបស់ប្រទេសកូរ៉ខាងត្បូង លោកស្រី ប៉ាក ជនហេ (Park Geun-Hye) ដើម្បីសម្ដែងនូវទុក្ខ​ក្រៀមក្រំ​ដ៏​ជ្រាលជ្រៅរបស់លោក នៅចំពោះការលិចនាវាចម្លង នៅក្នុងឈូងសមុទ្រផ្នែកនារតី នៃប្រទេស ដែលធ្វើឲ្យមានជន​រងគ្រោះ​ដល់ជីវិត យ៉ាងតិច៦នាក់ និងច្រើនជាង២៩០នាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយ។


រូបភាពនាវាចម្លង បន្ទាប់ពីវាត្រូវបានលិចដាំក្បាលសឹងតែ១៨០ឌឺក្រេ ទៅក្នុងទឹក។ (រូបភាពផ្តិតពីវីដេអូ)

លិចនាវា - លោក បាន គីមូន តាមរយៈអ្នកនាំពាក្យ លោក ស្តេហ្វាន ឌូចារិក (Stéphane Dujarric) ក្នុងសន្និសីទ​សារព័ត៌មានមួយ [...]

ចាក់សម្លាប់យ៉ាងរង្គាលនៅចិន ២៩នាក់ស្លាប់ - បាន គីមូន ថ្កោលទោស

ចាក់សម្លាប់យ៉ាងរង្គាលនៅចិន ២៩នាក់ស្លាប់ - បាន គីមូន ថ្កោលទោស

ក្រោយពីមានការវាយប្រហារ ពីសំណាក់ជនមិនសស្គាល់មុខ ដែលចាក់សម្លាប់ជនស៊ីវិលស្លូតត្រង់ នៅស្ថានីយ៍​រថភ្លើងមួយកន្លែង ក្នុងប្រទេសចិន បណ្តាលឲ្យមនុស្ស ២៩ នាក់បានស្លាប់ និងមនុស្ស ១៣០ នាក់រងរបួសរួចមក អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន (Ban Ki-moon) បានចេញសេចក្តីថ្លែងការណ៍ ថ្កោល​ទោស​យ៉ាងដាច់​អហង្ការ ចំពោះទង្វើដ៏សហាវនេះ។ ជាមួយនេះដែរ ប្រធានាធិបតីចិន ក៏ចេញមុខបញ្ជា ឲ្យអាជ្ញាធរបើក​ការស៊ើប​អង្កេត ចាប់ជនដៃដល់មកផ្តន្ទាទោស ឲ្យខាងតែបានផងដែរ។


រូបភាពផ្ដិតពីវីដេអូនៃការផ្សាយទូរទស្សន៍ក្នុងស្រុកចិន ស្ដីពីជនរងគ្រោះនិងការជួយសង្គ្រោះនឹងការចាក់សម្លាប់នេះ។

ចិន - ឃាតករមិនស្គាល់មុខមួយក្រុម ដែលប្រដាប់ដោយកាប់បិទគ្រប់ដៃ បានសម្រុកចូលទៅក្នុង​ស្ថានីយ៍រថភ្លើង​គូនមីង [...]

ប្រតិកម្ម​នៃ​មេ​ដឹកនាំ​ធំៗ ជុំ​វិញ​មរណភាព​នែលសុន មែនឌឺឡា

ប្រតិកម្ម​នៃ​មេ​ដឹកនាំ​ធំៗ ជុំ​វិញ​មរណភាព​នែលសុន មែនឌឺឡា

មរណភាពនៅយប់ព្រហស្បត្ត៍ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ក្នុងជន្នាយុ ៩៥ឆ្នាំ របស់លោក នែលសុន មែនឌឺឡា (Nelson Mandela) អតីតប្រធានាធិបតីស្បែកខ្មៅដំបូងគេ នៃប្រទេសអាហ្វ្រិកខាងត្បូង និងជាបិតាសិទ្ធិស្មើភាពពីរបប​ប្រកាន់​ពូជសាសន៍ពណ៌សម្បុរ បានបង្កឲ្យមានប្រតិកម្មចូលរួមមរណទុក្ខ យ៉ាងច្រើនពីសំណាក់មេដឹកនាំធំៗ នៅលើ​ផែនដី​ទាំងមូល។


លោក នែលសុន មែនឌឺឡា អតីតប្រធានាធិបតីស្បែកខ្មៅដំបូងគេ នៃប្រទេសអាហ្វ្រិកខាងត្បូង។ រូបថត (LEON NEAL / AFP)

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមលើកយកប្រតិកម្មចូលរួមមរណទុក្ខ របស់មេដឹកនាំមួយចំនួន មកជម្រាប​ជូន​លោកអ្នកដូចខាងក្រោម។

- ហ្សាកូប ហ្សូម៉ា (Jacob Zuma) ប្រធានាធិបតីនៃប្រទេសអាមេរិកខាងត្បូង

[...]
បក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ជឿ​ថា អង្គការ​សហ​ប្រជាជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល

បក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ជឿ​ថា អង្គការ​សហ​ប្រជាជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល

រដ្ឋាភិបាលកម្ពុជាបានអះអាងថា អង្គការសហប្រជាជាតិបានសម្តែងការទទួលស្គាល់ខ្លួនជាផ្លូវការ តែការអះអាងនេះ​ត្រូវ​បានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ លើកឡើងថាវាអាចជារឿងមិនពិត។


លោកហ៊ុន សែន ក្នុងពេលដំណើរទស្សនកិច្ចរបស់លោក បាន គី-មូន អគ្គលេខាធិការ អ.ស.ប នៅកម្ពុជា កាលពីថ្ងៃ​ទី២៧​ខែតុលាឆ្នាំ២០១០។  (រូបថត AP/Heng Sinith)

រាជធានីភ្នំពេញ - ការអះអាងផ្ទុយគ្នា រវាង​រដ្ឋាភិបាល និងគណបក្សសង្រ្គោះជាតិ នៅពេលនេះ គឺស្របពេលដែល​ប្រទេស​កម្ពុជា កំពុងមានភាពទាល់ច្រក​នយោបាយ​នៅឡើយ។ ក្រុមអ្នកតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិ ទាំង៥៥រូប នៅ​តែបន្តធ្វើពហិការមិនចូលរួមប្រជុំរដ្ឋសភា និងជម្រុញឲ្យសហគមន៍អន្តរជាតិ បដិសេធមិនទទួលស្គាល់​រដ្ឋាភិបាល​ឯកបក្ស [...]

បុគ្គលិក​សាលា​ក្ដី​ខ្មែរ​ក្រហម គម្រាម​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត

បុគ្គលិក​សាលា​ក្ដី​ខ្មែរ​ក្រហម គម្រាម​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត

បុគ្គលិកធ្វើការនៅសាលាក្ដីខ្មែរក្រហម បានគម្រាមសារជាថ្មីទៀត នៅថ្ងៃព្រហស្បត្តិ៍ទី២៩ខែសីហានេះ ថាពួកខ្លួននឹងធ្វើ​កូដកម្ម ដើម្បីទាមទារប្រាក់ខែរបស់ពួកគេ ខណៈដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យប្រទេស​ម្ចាស់ជំនួយទាំងអស់ ផ្ដល់ជំនួយបន្តទៅទៀតទៅសាលាក្ដីវិសមញ្ញ ដែលទំនងជាគ្មានអនាគតច្បាស់លាស់នេះ។


សាលាក្ដី នៅពេលបើកសវនាការកាត់ទោស។ រូបថតរបស់សាលាក្ដី។

អ្នកនាំពាក្យរបស់សាលាក្ដី លោកនេត្រ ភត្រា បានថ្លែងបញ្ចាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា «បុគ្គលិកប្រមាណ​ជាជាង១០០នាក់ នឹងឈប់ចូលធ្វើការនៅថ្ងៃទី១ខែសីហាខាងមុខ រហូតដល់ដំណោះស្រាយមួយត្រូវបានគេរកឃើញ និង​ពួកគេទទួលបានប្រាក់ខែ ដែលមិនបានបើករហូតមកដល់ពេលនេះ»។ លោកបន្ថែមថា ភាគច្រើននៅក្នុងចំណោមនោះ បានមកធ្វើការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...