Posts tagged as "Conflits fonciers"

ព្រមាន​ចាក់​សាំង​បម្រុង​ដុត​ខ្លួន មិន​ឲ្យ​រឹប​អូស​ផ្ទះ

ព្រមាន​ចាក់​សាំង​បម្រុង​ដុត​ខ្លួន មិន​ឲ្យ​រឹប​អូស​ផ្ទះ

លោក វង្ស ប៊ុនពិសិដ្ឋ ព្រះរាជអាជ្ញារង ជាមួយនឹងកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទួលគោក បានអនុវត្ត​សាលក្រម រឹបអូសយកផ្ទះលេខ 62 EO E1 E2 នៅព្រឹកថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នា២០១៥នេះ តាមបណ្តោយផ្លូវលេខ ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តែមិនបានសម្រេចព្រោះ ម្ចាស់ផ្ទះបាន​ចាក់​សាំង​លើខ្លួន បម្រុងដុតសម្លាប់ខ្លួន។

សមត្ថកិច្ចបានចុះមករឹបអូស ផ្ទះខាងលើនេះ តាមពាក្យបណ្តឹងរបស់លោក ឡៅ ស៊ុនប៉ា ដែលបានប្តឹងទៅ​សមត្ថកិច្ច តែត្រូវភាគីម្ចាស់ផ្ទះបដិសេធមិនព្រម ហើយបានបញ្ជាក់ថា ខ្លួនបានសងប្រាក់ ទៅដើមបណ្តឹងចំនួន ២៣ម៉ឺន​ដុល្លា​រួចហើយ នៅសល់តែ ៦ម៉ឺន ១ពាន់ដុល្លាទៀត តែប៉ុណ្ណោះ។

តាមមន្រ្តីនគរបាល បានឲ្យដឹងថា ចុងបណ្តឹង ដែលជាម្ចាស់ផ្ទះខាងលើ មានឈ្មោះ យិន សុវណ្ណនី។ ចំណែក​ការ​ចុះអនុវត្តសាលក្រម រឹមអូសផ្ទះខាងលើនេះ មិនបានសម្រេចទេ នៅថ្ងៃដដែលនេះ៕

ពលរដ្ឋ​រងគ្រោះ​រឿង​ដីធ្លី​ចង្អុល​ដាក់​និស្សិត​វាស់​ដី និង​រដ្ឋាភិបាល ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា

ពលរដ្ឋ​រងគ្រោះ​រឿង​ដីធ្លី​ចង្អុល​ដាក់​និស្សិត​វាស់​ដី និង​រដ្ឋាភិបាល ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា

វិបត្តិដីធ្លី នៅតែបន្តលងសង្គមកម្ពុជា បើទោះជាកន្លងមក រដ្ឋាភិបាលកម្ពុជា បានអះអាងដោយមោទនភាព ទាក់ទងនឹងការវាស់វែង​ដីធ្លី ដោយក្រុមនិស្សិត«តេជោ» និងបានបញ្ជាក់ហើយ បញ្ជាក់ទៀតថា បញ្ហានេះ​ត្រូវ​បានដោះស្រាយ ព្រមទាំងមានចំនួន​ថយ​ចុះ​យ៉ាងច្រើន បើប្រៀបទៅឆ្នាំមុនៗក៏ដោយ។ ប៉ុន្តែសម្រាប់ពលរដ្ឋ ដែលរងគ្រោះនឹងបញ្ហាដ៏ស្មុគ្រស្មាញនេះ នៅតែបន្តឡើងមក​រាជធានី ជាពិសេសនៅក្នុងសន្និសីទតស៊ូមតិ ថ្នាក់​ជាតិលើកទី៩ ដែលបានរៀបចំឡើង ដោយអង្គការសង្គមស៊ីវិល ជាតិ និង​អន្តរជាតិ​ជិត​៥០អង្គការ ដើម្បី​សម្ដែងពីទុក្ខព្រួយ ដែលបន្តរំខានដល់ការរស់នៅ និងអនាគតរបស់ពួកគេ។

មកពីសហគមព្រៃឈើ ខេត្តពោធិសាត់ ពលរដ្ឋឈ្មោះ លី ភក្តី បានលើកឡើងថា បើទោះរដ្ឋាភិបាល​កម្ពុជា​បានប្រកាស និងបង្ហាញ​នូវការតាំងចិត្ត ក្នុងការដោះស្រាយ ជម្លោះដីធ្លី តាមរយៈការដកដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនមួយចំនួន ឬកាត់បន្ថយ នូវការ​ជួល​ដី ឲ្យក្រុមហ៊ុនទាំងនោះ [...]

ម៉ុង ឬទ្ធី ពន្យល់​ពី​តួនាទី និង​ភារកិច្ច​របស់​ឧកញ៉ា

ម៉ុង ឬទ្ធី ពន្យល់​ពី​តួនាទី និង​ភារកិច្ច​របស់​ឧកញ៉ា

តើការធ្វើជាឧញ៉ា មានភារកិច្ចអ្វីខ្លះ? ឆ្លើយតប នឹងសំនួរនេះ លោកឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា មក​ពីគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ យ៉ាងខ្លីថា៖ «ឧញ៉ា មានភារកិច្ចធ្វើកិច្ចការសង្គម ដូចខ្ញុំ​អញ្ចឹង»។​

ថ្លែង​ក្នុងឱកាស នៃសន្និសីទតស៊ូមតិថ្នាក់ជាតិមួយ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលបានធ្វើឡើង ដើម្បី​លើកកម្ពស់ គណនេយ្យភាព​សង្គម លើអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ នៅកម្ពុជានោះ លោក​សេដ្ឋី ម៉ុង​ ឬទ្ធី បានថ្លែងពាក់ព័ន្ធ នឹង​ជម្លោះដីធ្លី ដែលកើតមានកន្លងមក ដែលលោកហៅថា បណ្ដាលមក​ពី​ការ​មិន​យោគ​យល់​គ្នា គ្មានការអនុគ្រោះ​គ្នាទៅវិញទៅមក។ លោកបានបញ្ជាក់ថា ជូនកាលអ្នកទាមទារ បាន​ធ្វើការ​ទាមទារ​ខ្លាំង​ពេក ខ្លះ​ខ្សោយ​ពេក ចំណែកឯអ្នកមានអំណាចវិញ មិនធ្វើការអនុគ្រោះ ទៅដល់ប្រជា​ពលរដ្ឋ​នោះ​វិញ​ទេ។

ជាបទពិសោធ៍របស់លោក ដែលជាប្រធានក្រុមហ៊ុនម្នាក់ និងដែលបានរួចចំណែក ក្នុងការអភិវឌ្ឍន៍ [...]

សហគមន៍​រង​គ្រោះ សិទ្ធិ​លំនៅ​ដ្ឋាន និង​ដីធ្លី បន្ត​ការ​ទាមទារ

សហគមន៍​រង​គ្រោះ សិទ្ធិ​លំនៅ​ដ្ឋាន និង​ដីធ្លី បន្ត​ការ​ទាមទារ

ស្ថិតក្រោមការឃ្លាំមើល តែគ្មានការរារាំង និងហាមឃាត់ ពីសំណាក់ក្រុមសមត្ថកិច្ចនោះ ប្រជាពលរដ្ឋមកពី​សហគមន៍ទំនាស់ដីធ្លី ក្នុងតំបន់បឹងកក់ បុរីកីឡា និងថ្មគោលជាដើម បានបន្តការតវ៉ាទាមទារ សិទ្ធិលំនៅដ្ឋាន​របស់ពួកគេ មកកាន់សាលារាជធានីភ្នំពេញទៀត នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ។

នៅចំណុចខាងមុខស្ថានទូតអាមេរិក ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ ប្រជាសហគមន៍​ទំនាស់ដីធ្លី ប្រមាណ​ជាង៥០នាក់ បានមកជួបជុំគ្នាធ្វើការតវ៉ា នៅមុខសាលារាជធានីភ្នំពេញ ស្ពាននាគបណ្តោយផ្លូវ ព្រះ​នរោត្តម និង​មុខស្ថានទូតអាមេរិកជាដើម។ សហគមន៍ទាំងនោះ មានមកពីតំបន់បឹងកក់ ដឹកនាំដោយ អ្នកស្រី អ៊ឹម ស្រីទូច និងអ្នកស្រី ស៊ា ណារ៉េត - ខាងបុរីកីឡា ដឹកនាំដោយអ្នកស្រី ជុំ ង៉ាន់ និងខាងថ្មគោល ដឹកនាំ​ដោយ​អ្នកស្រី ច្រាយ នីម។

តាម«បដា» និងការស្រែកតាមឃោសនស័ព្ទ ប្រជាពលរដ្ឋទាំងនេះ បានបន្ត និងធ្វើការទាមទារសំណង​បន្ថែម [...]

ចៅ​សង្កាត់​សំរោងមិន​ចុះ​ហត្ថលេខា​រឿង​លក់​ដី​មួយ​កន្លែង ដែល​មាន​ប្លង់​កម្មសិទ្ធិ

ចៅ​សង្កាត់​សំរោងមិន​ចុះ​ហត្ថលេខា​រឿង​លក់​ដី​មួយ​កន្លែង ដែល​មាន​ប្លង់​កម្មសិទ្ធិ

ករណីជម្លោះដីធ្លី ដែលម្ចាស់ដើមចង់លក់ហើយ សុំហត្ថលេខាពីចៅសង្កាត់មិនបាននេះ ត្រូវបានអ្នកស្រី ញ៉ឹម សាវឿន នឹងលោក ញឹម វង្ស ជាស្វាមីប្រាប់ឲ្យដឹងថា ដីនេះជាដីកេរ្ត៍ ពីឪពុកម្តាយរបស់ពួកគាត់ ដែលបាន​កាន់​កាប់ អស់ជាច្រើនឆ្នាំមកហើយ ព្រមទាំងមានឯកសារ ប្លង់កាន់កាប់ទទួលស្កាល់ ពីមេភូមិចាស់ រហូតដល់​មេភូមិ​ថ្មីទៀតផង។ ដីទំនាស់នោះ ស្ថិតនៅក្រុមទី០៩ ភូមិសំរោងខាងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ។

អ្នកស្រី ញ៉ឹម សាវឿន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំហ្វូថា គាត់នឹងគ្រួសារ ត្រូវលក់ដីនេះ ដោយនិយាយ​ថ្លៃ​ត្រូវគ្នា ជាមួយអ្នកទិញរួចរាល់ហើយ តែនៅមិនទាន់បានហត្ថលេខា ពីចៅសង្កាត់សំរោង។ ចៅសង្កាត់ ដែលជា​មន្ត្រីថ្នាក់​មូលដ្ឋាន​រូបនោះ មិនព្រមចុះហត្ថលេខា ព្រោះមានភាគីម្ចាងទៀត មកពីភូមិផ្សេង ដែលត្រូវជាសាច់​ញាតិអ្នកស្រី ចង់បានចំណែកដីនេះដែរ។ ប៉ុន្តែគ្រួសារអ្នកស្រីមិនព្រម ព្រោះអ្នកទាំងនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...