Posts tagged as "Manchester United"

ព្រីមែលីក៖ មើល​អ្នក​ជំនាញ​ព្យាករណ៏​ក្រុម​ខ្លាំងៗ នៅ​រដូវ​កាល​ថ្មី

ព្រីមែលីក៖ មើល​អ្នក​ជំនាញ​ព្យាករណ៏​ក្រុម​ខ្លាំងៗ នៅ​រដូវ​កាល​ថ្មី

ចង់ដឹងថាអ្នកជំនាញ ខាងកីឡាបាល់ទាត់ឆ្នើមៗ ប្រចាំនៅស្ថានីយទូរទស្សន៏ ឬកាសែតធំៗ នៅប្រទេសអង់គ្លេស ធ្វើការ​ព្យាករណ៏ពីក្រុមខ្លាំងៗ នៅក្នុងក្របខ័ណ្ឌព្រីមែលីក រដូវកាលថ្មីនេះយ៉ាងណាខ្លះនោះ សូមមើលនូវទស្សនៈរបស់​គាត់​ទាំងអស់ ខាងក្រោមដូចតទៅ៖


លោក សឺ អាឡិច ហ្វឺគើសិន អតីតគ្រូបង្វឹករបស់ក្រុមមែនឆេស្ទើ យូណាយធីត នៅពេលលើកពានព្រីមែលីក ឆ្នាំ២០១២។

១. ជេមី ខារ៉ាហ្គឺ (Jamie Carragher)
អតីតកីឡាករខ្សែការពារឆ្នើមរបស់ក្រុម លីវើភូល (Liverpool) ដែលទើបតែប្រកាសចូលនិវត្តន៏កាលពីរដូវកាលមុន និង​ក្លាយខ្លួនជាអ្នកវិភាគកីឡាបាល់ទាត់នោះ បានព្យាករណ៏ថា៖ ក្រុមតោខៀវឆែលស៊ី (Chelsea) នឹងក្លាយជា​ម្ចាស់​ជើង​ឯក ខណៈដែលក្រុមកំពូលៗទាំង៤ នឹងមានក្រុម៖ ១. ឆែលស៊ី, ២. [...]

លីវើភូល ត្រៀម​៣០​លាន​ផោន ដើម្បី​ទិញ​កីឡាករ​ប្រេស៊ីល វីលែន

លីវើភូល ត្រៀម​៣០​លាន​ផោន ដើម្បី​ទិញ​កីឡាករ​ប្រេស៊ីល វីលែន

ក្រុមហង្សក្រហម លីវើភូល (Liverpool) កំពុងតែត្រៀមខ្លួនប្រជែងយកឈ្នះក្រុម ទតិនហេម (Tottenham) និងក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុងការទិញខ្សែបម្រើអន្តរជាតិប្រេស៊ីល វីលែន (Willian) តម្លៃ ៣០លាន​ផោន។


កីឡាករ វីលែន ខ្សែបម្រើអន្តរជាតិសញ្ជាតិប្រេស៊ីល។ (រូបថត Reuters)

ក្លិបលីវើភូល និងក្លិបទតិនហេម សុទ្ធតែបានចូលទៅចរចារជាមួយនឹងខ្សែបម្រើ វីលែន របស់ក្រុម អេនស្សី ម៉ាខាចកាឡា (Anzhi Makhachkala) ដូចគ្នា ប៉ុន្តែកីឡាករវ័យ២៥ឆ្នាំ ហាក់ដូចជាមានទំនោរចង់ផ្ទេរទៅកាន់កីឡាដ្ឋាន អេនហ្វៀល (Anfield) របស់ក្រុមហង្សក្រហមជាង។

បើលីវើភូល អាចទិញបានខ្សែបម្រើឆ្នើមពូកែញ៉ាក់រូបនេះ វីលែននឹងក្លាយជាកីឡាករថ្លៃជាងគេបំផុតលំដាប់ទី២ នៅក្នុង​ប្រវត្តិសាស្ត្រក្លិប [...]

ម៉ែនញូ៖ ដេវីដ ម៉យ រិះគន់​កាល​វិភាគ​ប្រកួត

ម៉ែនញូ៖ ដេវីដ ម៉យ រិះគន់​កាល​វិភាគ​ប្រកួត

គ្រូបង្វឹកក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោក ដេវីដ ម៉យ (David Moyes) បាន​និយាយ​ថា គាត់យល់ឃើញថាការចាប់ផ្តើមប្រកួតដំបូងរបស់ក្លិបគាត់ នៅរដូវកាលនេះ ពិតជារឿងមួយមិនគួរឲ្យជឿ។


លោក ដេវីដ ម៉យ គ្រូបង្វឹកថ្មីរបស់ក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត។ (រូបថត Pa Photos)

នៅក្នុងចំណោម៥ប្រកួតដំបូង នៃក្របខ័ណ្ឌព្រីមែលីក (Premier League) ក្រុមម្ចាស់ជើងឯក ម៉ែនញូ នឹងត្រូវប៉ះក្រុមខ្លាំងៗ​ដូចជា៖ ឆែលស៊ី (Chelsea), ម៉ែនឆេស្ទើ ស៊ីធី (Manchester City) និងធ្វើដំណើរទៅប៉ះហង្សក្រហម លីវើភូល (Liverpool) នាកីឡាដ្ឋាន អេនហ្វៀល (Anfield) ទៀត។

លោកម៉យ បាននិយាយថា៖ «ខ្ញុំយល់ថា វាជាផ្លូវដ៏លំបាកមួយ ហើយវាពិតជាមិនគួរឲ្យជឿថា វាជាការចាប់ឆ្នោត [...]

រ៉ូបីន វ៉ាន់ផឺស៊ី៖ ម៉ែនញូ នឹង​នៅ​តែ​ជា​ម្ចាស់​ជើង​ឯក​ព្រីមែ​លីក

រ៉ូបីន វ៉ាន់ផឺស៊ី៖ ម៉ែនញូ នឹង​នៅ​តែ​ជា​ម្ចាស់​ជើង​ឯក​ព្រីមែ​លីក

ខ្សែប្រយុទ្ធ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) មានជំនឿថាក្លិបបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) នឹងបន្តគ្រប់គ្រងម្ចាស់ជើងឯក បាកឃ្លេព្រីមែលីក (Barclays Premier League) ទៀតនៅក្នុងរដូវកាលនេះ បន្ទាប់​ពីគាត់រកគ្រាប់បាល់បាន២គ្រាប់ ជួយឲ្យម៉ែនញូលើកពាន ខមញ៉ូនីធីស្សៀល (Community Shield) កាលពីថ្ងៃអាទិត្យ។


កីឡាករខ្សែប្រយុទ្ធ រ៉ូបីន វ៉ាន់ផឺស៊ី របស់ក្រុមបាល់ទាត់ មែនឆេស្ទើ យូណៃធីត។ (រូបថត IAN KINGTON / AFP - Getty Images)

ក្រុមម្ចាស់ជើងឯកលីកកំពូលរបស់អង់គ្លេសមួយនេះ បានបំបាក់ក្រុម វីហ្គែន (Wigan) ដោយលទ្ធផល ២-០ នាកីឡាដ្ឋាន វីមប្លី (Wembley) និងជាពានរង្វាន់លើកដំបូងបង្អស់ សម្រាប់លោកគ្រូបង្វឹក ដេវីដ ម៉យ (David Moyes) បន្ទាប់ពី​ត្រដាប​ត្រដួស [...]

សេវីឡា បំផ្លាញ​បរិយាកាស​នៃមែនញ៉ូ ដ៏​ល្អ​របស់​រីយ៉ូ ហ្វឺឌីណាន់

សេវីឡា បំផ្លាញ​បរិយាកាស​នៃមែនញ៉ូ ដ៏​ល្អ​របស់​រីយ៉ូ ហ្វឺឌីណាន់

ខ្សែការពារក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) កីឡាករ រីយ៉ូ ហ្វឺឌីណាន់ (Rio Ferdinand) បានត្រឹមតែឈរ​ច្រត់ចង្កេះ មើលពិធីអបអរកិត្តិយសរបស់គាត់ ត្រូវបំផ្លាញដោយក្រុមសេវីឡា (Sevilla) ខណៈដែលក្រុមអេស្ប៉ាញមួយនេះ បានធ្វើដំណើរមកបំបាក់ម៉ែនញូ ក្នុងកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) ដោយលទ្ធផល ៣-១ កាលពីយប់ថ្ងៃសុក្រ។


កីឡាករ រីយ៉ូ ហ្វឺឌីណាន់ របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត។ (រូបថត Matthew Peters)

ហ្វឺឌីណាន់ កំពុងតែប្រារព្ធពិធីអបអរអាជីពរបស់គាត់ បន្ទាប់ពីចំណាយពេល១១ឆ្នាំ ជាមួយម៉ែនញូ ហើយទទួលបាន​ជោគជ័យយ៉ាងធំធេង។ ប៉ុន្តែអតីតកីឡាករអន្តរជាតិអង់គ្លេសរូបនេះ ដឹកនាំក្រុមបញ្ចប់ដោយលទ្ធផលបរាជ័យ ខណៈ​ដែលក្រុមរបស់គាត់ (ម៉ែនញូ) នៅតែបន្តភាពត្រដាបត្រដួសទៀត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...