Posts tagged as "Ou Virak"

អ្នក​វិភាគ៖ បាតុកម្ម​ជា​សិទ្ធ​ពលរដ្ឋ ឯ​ការ​បង្ក្រាប​នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ភ័យ

អ្នក​វិភាគ៖ បាតុកម្ម​ជា​សិទ្ធ​ពលរដ្ឋ ឯ​ការ​បង្ក្រាប​នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ភ័យ

ក្រុមអ្នកវិភាគតាមដាននយោបាយខ្មែរ បានថ្លែងថាជម្រើសធ្វើបាតុកម្មដោយសន្តិវិធី វាជាសិទ្ធិសេរីភាពរបស់ពលរដ្ឋគ្រប់រូប ហើយគ្មាននរណាម្នាក់អាចហាមប្រាម ឬគម្រាមកំហែង ដោយរូបភាពណាមួយនោះបានទេ។ អ្នកវិភាគខ្លះទៀត ថែមទាំង​បាន​និយាយថា ផ្ទុយទៅវិញ រាល់ការប៉ុនប៉ងបង្ក្រាប និងបង្ក្រាបទៅលើបាតុករទៅវិញទេ ដែលអាចធ្វើឲ្យសេដ្ឋកិច្ច​មាន​ផល​ប៉ះពាល់ និងបង្កឲ្យមានអស្ថិរភាពនយោបាយ។


រថយន្ដដែលសាក្សីនិយាយថាបានដឹករនាំងបន្លាលួស ដែលដឹកចូលក្នុងរាជធានីភ្នំពេញ ថ្ងៃទី០៨ខែសីហានេះ។

លោក អ៊ូ វីរៈ ប្រធានមជ្ឈៈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី៣១ ខែសីហា នេះ​ថា៖ «ការធ្វើបាតុកម្មដោយសន្តិវិធី វាគឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូប [...]

ព្រះសង្ឃ វឿង សំណាង៖ វត្ត​ហៅ​ចូល​វិញ តែ​កត់​ចូល​ក្នុង​បញ្ជី​«ខ្មៅ»

ព្រះសង្ឃ វឿង សំណាង៖ វត្ត​ហៅ​ចូល​វិញ តែ​កត់​ចូល​ក្នុង​បញ្ជី​«ខ្មៅ»

ភ្នំពេញ៖ ព្រះតេជគុណ វឿង សំណាង គង់នៅវត្តបុទុមវតី ត្រូវបានព្រះគ្រូមេសូត្រស្តាំវត្ត​ និងជាព្រះមេគុណ​រាជធានី បញ្ជា​ឲ្យមេកុដិ បណ្តេញព្រះអង្គចេញពីវត្តទាំងយប់ ដោយសារតែព្រះអង្គមានវត្តមាន នៅលានប្រជាធិបតេយ្យកាលពីថ្ងៃទី២៦ ខែសីហាម្សិលម៉ិញនេះ។ នៅថ្ងៃអង្គារនេះ ព្រះសង្ឃអង្គនេះ ត្រូវបានមេកុដហៅចូលទៅវត្តវិញ តែមានសង្ឃដីការពន្យល់​ថា ព្រះតេជគុណត្រូវបានគេកត់ចូល«បញ្ជីខ្មៅ»របស់វត្ត។


ព្រះតេជគុណ វឿង សំណាង។ (រូបថត ក្នុងទំព័រហ្វេសប៊ុកព្រះអង្គ)

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ព្រះតេជគុណ វឿង សំណាង ជានិស្សិតផ្នែករដ្ឋបាល នៃពុទ្ធិកៈ​សកលវិទ្យាល័យព្រះសីហនុរាជ្យ ស្នាក់នៅក្នុងវត្តបុទុមវតី កុដិលេខ២៥ និងក៏ជានិស្សិតកំពុងសិក្សានៅ សកលវិទ្យាល័យ​បញ្ញាសាស្រ្តផងដែរ។ [...]

អ្នកវិភាគ៖ ជំនួប​ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​ឈ្នះ​ឆ្នោត ជា​«សោរ​សំខាន់​»

អ្នកវិភាគ៖ ជំនួប​ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​ឈ្នះ​ឆ្នោត ជា​«សោរ​សំខាន់​»

ភ្នំពេញ៖ វិបត្តនយោបាយមកទល់នឹងពេលនេះ ហាក់បីដូចជានៅត្រឹង គ្មានអ្វីមួយដែលបង្ហាញ នូវភាពវិជ្ជមាន​ក្នុងការ​បន្ធូរ​បន្ធយ នូវភាពតានតឹងទាំងនោះនៅឡើយ។ តើការប្រកាន់ជំហរ«រឹង»រៀងៗខ្លួន របស់គណបក្សធំៗទាងពីនេះ មានបង្កប់​នូវអាថ៌កំបាំងអ្វីឬទេ? តើអ្វីខ្លះដែលគួរតែគណបក្ស ដែលនឹងត្រូវមានអាសនៈក្នុងរដ្ឋសភា ត្រូវគិតក្រោយពីការបោះឆ្នោត ដើម្បីបង្ហាញនូវឆន្ទៈរបស់ខ្លួនចំពោះរាស្រ្ត?


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (រូបខាងស្តាំ) ចាប់ដៃមដឹកនាំគណបក្សប្រឆាំងលោក សម រង្សី នៅមុខរដ្ឋសភា រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៦។ (រូបថត AFP/PhnomoPenh Post)

លោក អ៊ូ វីរៈ អ្នកវិភាគបញ្ហានយោបាយនៅកម្ពុជា និងជាប្រធានមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា បញ្ហា​ដែលរាំងស្ទះរហូតមកដល់ពេលនេះ [...]

ពិធី​បួង​សួង​សុំ​សន្តិភាព មាន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប លើកទី២ (VDO)

ពិធី​បួង​សួង​សុំ​សន្តិភាព មាន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប លើកទី២ (VDO)

ភ្នំពេញ៖ «សូមខ្មែរប្រុសស្រីមកទទួលនូវសន្តិភាព មេដឹកនាំពិតត្រូវតាំងចិត្តឲ្យជ្រះថ្លា ដោះស្រាយបញ្ហាធ្វើយ៉ាងណា​ឲ្យ​រាស្រ្តបានសុខ។ (...) យើងអាចធ្វើបានតាមលំអានសន្តិភាព ខិតខំខ្មីឃ្មាតបន្ថែមទៀត ជួយជាតិខេមរា។» នេះជាបទ​ចម្រៀងមួយបទ ដែលនិយាយពីការដឹកនាំប្រទេសមួយ ប្រកបដោយសន្តិភាព និងសេចក្តីសុខដល់ប្រជាពលរដ្ឋ។


ពិធីបួងសួងសុំសន្តិភាព របស់ក្រុមសង្គមស៊ីវិល នៅវត្តភ្នំរាជធានីភ្នំពេញ ថ្ងៃទី២១ខែសីហា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/O. Vary)

បទចម្រៀងនេះត្រូវបាន ព្រះសង្ឃ និងប្រជាពលរដ្ឋចាស់ក្មេង ប្រុសស្រី និងអង្គការសង្គមស៊ីវិលជិតបីរយនាក់ ធ្វើការ​ជ្រើសរើសមកច្រៀង ក្នុងពិធីបួងសួង សុំសុខសន្តិភាព និងភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប នៅ​រមណីយដ្ឋាន​​ប្រវត្តិសាស្ត្រវត្តភ្នំ [...]

ជុំ​វិញ​ការ​បើក​កញ្ចប់​សុវត្តិភាព​«ក»​ដើម្បី​ផ្ទៀង​ផ្ទាត់៖ គ.ជ.ប បង្ក​ភាព​មន្ទិល?

ជុំ​វិញ​ការ​បើក​កញ្ចប់​សុវត្តិភាព​«ក»​ដើម្បី​ផ្ទៀង​ផ្ទាត់៖ គ.ជ.ប បង្ក​ភាព​មន្ទិល?

ភ្នំពេញ៖ ក្រោយពីការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ដែលរៀបចំដោយគ.ជ.ប បានបញ្ចប់ ស្របពេលជាមួយគ្នានេះ គ.ជ.ប ក៏បានទទួលរងនូវការរិះគន់ជាច្រើន នូវភាពមិនប្រក្រតីមួយចំនួន ដែលបានកើតឡើងនាពេលនោះ។ ជាមួយគ្នា​នេះដែរ អង្គការសង្គមស៊ីវិលមួយចំនួន ភាគីម្ចាស់ឆ្នោត ក៏ដូចជាពីគណបក្សប្រឆាំង ក៏បានទទូចស្នើរសុំឲ្យ គ.ជ.ប បើកនូវ​កញ្ចាប់សុវត្តិភាព«ក» ដើម្បីធ្វើការផ្ទៀងផ្ទាត់ ជាមួយនិងលិខិតផ្សេងៗទៀត ដែលអ្នកសង្កេតការជាតិ និងអន្តរជាតិ ក៏ដូច​ជាតំណាងគណបក្សនយោបាយ ទទួលបានអំឡុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត។


ពីឆ្វេងមកស្តាំ លោក កឹម សុខា និងលោក សម រង្ស៊ី នៅក្នុងសិក្ខាសាលារបស់គណបក្សសង្គ្រោះជាតិ ថ្ងៃទី១៨ខែសីហា​ឆ្នាំ២០១៣ ដើម្បីបកអាក្រាតពីភាពមិនប្រក្រតី នៃការបោះឆ្នោត។ (រូបថត MONOROOM.info/ O. Vary)

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...