Posts tagged as "Hollywood"

រ៉ុស្ស៊ី តែងតាំង​តារា​ភាពយន្ដ​អាមេរិក ឲ្យ​ធ្វើ​ជា​បេសកជន​មនុស្សធម៌​

រ៉ុស្ស៊ី តែងតាំង​តារា​ភាពយន្ដ​អាមេរិក ឲ្យ​ធ្វើ​ជា​បេសកជន​មនុស្សធម៌​

លោក ស្ដេវេន ស៊ីហ្គាល (Steven Seagal) តារាភាពយន្ដអាមេរិក ដ៏ល្បីឈ្មោះ ដែលមានសញ្ជាតិរ៉ុស្ស៊ី តាំងពីឆ្នាំ២០១៦ បានក្លាយជា​«បេសកជន»​របស់​ក្រសួង​ការបរទេស​រ៉ុស្ស៊ី ទទួលបន្ទុករឹតចំណងទាក់ទង ផ្នែកមនុស្សធម៌ ជាមួយសហរដ្ឋអាមេរិក។ នេះ បើតាមការប្រកាសឲ្យដឹង ក្នុងសេចក្ដីជូនដំណឹងមួយ របស់ក្រសួងការបរទេសរ៉ូស្ស៊ី។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ភារកិច្ចរបស់លោក ស្ដេវេន ស៊ីហ្គាល គឺចូលរួមក្នុងការអភិវឌ្ឍន៍ នូវទំនាក់ទំនង រ៉ុស្ស៊ី-អាមេរិក នៅក្នុងវិស័យមនុស្សធម៌ ដោយរួមបញ្ចូល ទាំងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យវប្បធម៌ និងសិល្បៈ។ ក្រសួងការបរទេសរ៉ុស្ស៊ី បានបញ្ជាក់ទៀតថា តួនាទីរបស់លោក ស្ដេវេន ស៊ីហ្គាល មានលក្ខណៈដូចគ្នា ទៅនឹង «អង្គទូតសុច្ឆន្ទៈ» របស់អង្គការសហប្រជាជាតិដែរ ហើយតួនាទីនេះ មិនបានគ្រោងទុក ពីការផ្ដល់បៀវត្សន៍នោះទេ។

ការតែងតាំងនេះ បានធ្វើឡើង នៅចំពេលដែលទំនាក់ទំនង រវាងប្រទេសមហាយក្សទាំងពីរ [...]

អេនជឺលីណា ជូលី កំពុង​ធ្វើ​ខ្លួន​ជា​«មេ​ផ្ទះ​គំរូ»

អេនជឺលីណា ជូលី កំពុង​ធ្វើ​ខ្លួន​ជា​«មេ​ផ្ទះ​គំរូ»

តាំងពីដំណឺងនៃការលែងលះ ជាមួយលោក ប្រេដ ភីត (Brad Pitt) កាលពីប៉ុន្មានខែមុននោះ នាង អេនជឺលីណា ជូលី (Angelina Jolie) កំពូលតារាសំដែងអាមេរិកាំង កំពុងធ្វើខ្លួន ឲ្យក្លាយជា«មេផ្ទះគំរូ»ម្នាក់ ហើយអ្នកស្រី គ្មានគម្រោងថតភាពយន្ដណាមួយ នៅក្នុងពេលនេះទេ។ នេះ ជាការលើកឡើង របស់តារាហូលីវូដខ្លួនឯង នៅក្នុងបទសម្ភាសមួយ ទៅកាន់ទស្សនាវដ្ដី «Vanity Fair»។

«តាំងពី៩ខែមកហើយ ខ្ញុំព្យាយាមធ្វើខ្លួនយ៉ាងល្អ នៅក្នុងតួនាទីជាស្ត្រីមេផ្ទះ បោសសំអាតអាចម៌ឆ្កែ លាងចាន និងអានសៀវភៅរឿង នៅពេលយប់» នេះ ជាការដកស្រង់សំដីប៉ុន្មានឃ្លា របស់អ្នកស្រី ជូលី ពីក្នុងបទសម្ភាសនោះ។ អ្នកស្រី បានបញ្ជាក់ថា៖ «ខ្ញុំបានទទួលបទពិសោធន៍ កាន់តែច្រើន នៅក្នុងកិច្ចការធំៗ ចំនួន៣»។

គូស្វាមីភរិយា ដែលពោរពេញដោយក្ដីសុបិន្ដ នៅក្នុងពិភពហូលីវូដ «អេនជឺលីណា ជូលី និង ប្រេដ ភីត» បានប្រកាសចែកផ្លូវគ្នាយ៉ាងភ្ញាក់ផ្អើល នៅក្នុងអំឡុងខែកញ្ញា [...]

តារាស៊ិចស៊ីអាមេរិករូបនេះ ថ្លែង​ពី​«ការ​រំខាន​​ព្រោះ​សុដន់ធំ»

តារាស៊ិចស៊ីអាមេរិករូបនេះ ថ្លែង​ពី​«ការ​រំខាន​​ព្រោះ​សុដន់ធំ»

សម្ផស្ស នៃតារាដើមទ្រូវបាន មិនមានន័យថា គ្រប់ផលិតកម្មភាពយន្ដ នៅហូលីវូដ (Hollywood) សុទ្ធតែចង់បាននោះទេ។ ផ្ទុយទៅវិញ សុដន់ដ៏ទ្រលុកទ្រលន់ បែរជាក្លាយជាបញ្ហា សម្រាប់តារាមួយចំនួន ដើម្បីទទួលបានការសំដែង នោះទៀតផង។ នេះ បើតាមការអះអាង របស់តារាសំដែងដ៏ស៊ិចស៊ី នាង អេមីលី រាតាកូវស្គី (Emily Ratajkowski) នៅក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដី «Harper's Bazaar» ចេញផ្សាយក្នុងប្រទេសអូស្ត្រាលី។

តារាអាមេរិក វ័យ២៦ឆ្នាំ ដែលល្បីខ្លាំង នៅក្នុងវីដេអូចម្រៀង «Blurred Lines» បានអះអាងថា រូបសម្បត្តិរបស់នាង បានរំខាននាង មិនឲ្យនាងទទួលបានការសំដែង ជាតួឯក ឬតួសំខាន់ៗ នៅលើផ្ទាំងសំពត់ស។ រហូតមកដល់ថ្ងៃនេះ តារាសំដែងរូបនេះ បានត្អូញត្អែរថា រហូតមកដល់ថ្ងៃនេះ នាងទទួលបានការសំដែង ត្រឹមតែជាតួរង ក្នុងភាពយន្ដធំៗខ្លះ និងជាតួសំខាន់ខ្លះដែរ នៅក្នុងភាពយន្ដ ដែលមិនល្បីមួយចំនួន។