Posts tagged as "Pep Guardiola"

គ្រូ​បង្វឹក​បាសេឡូណា លា​ពី​ដំណែង​ជា​បន្ទាន់ ដោយ​សារ​ជំងឺ​មហារីក​លាប់

គ្រូ​បង្វឹក​បាសេឡូណា លា​ពី​ដំណែង​ជា​បន្ទាន់ ដោយ​សារ​ជំងឺ​មហារីក​លាប់

ក្រុមបាសេឡូណា (Barcelona) បានប្រកាសថា គ្រូបង្វឹកលោក ទីតូ វីឡាណូវ៉ា (Tito Vilanova) បានលាលែងពី​ដំណែង​គ្រូបង្វឹកភ្លាមៗ បន្ទាប់ពីជម្ងឺមហារីករបស់គាត់រើឡើងសារជាថ្មីទៀត។


គ្រូបង្វឹកលោក ទីតូ វីឡាណូវ៉ា របស់ក្រុមបាសេឡូណា។ (រូបថត Reuters)

ក្លិបយក្សរបស់អេស្ប៉ាញ បានធ្វើសន្និសីតកាសែតមួយ ដោយគ្មានការគ្រោងទុក កាលពីថ្ងៃសុក្រ បន្ទាប់ពីមាន​សេចក្តី​រាយការណ៏ថា លោកវីឡាណូវ៉ា ដែលមានជំងឺមហារីកបំពងកនោះ ជំងឺបានរើឡើងសារជាថ្មី ហើយថែមទាំងត្រូវ​បន្ត​ការ​ព្យាបាលក្នុងរយះពេលមួយយូរអង្វែង។

លោកវីឡាណូវ៉ា ដែលចូលមកដឹកនាំជំនួសដំណែងលោកប៉ិប ហ្គាឌីអូឡា (Pep Guardiola) នៅក្នុងកីឡាដ្ឋាននូខេម (Nou Camp) កាលពីរដូវក្តៅមុន បានវះកាត់យកដុំសាច់ក្នុងបំពង់កចេញរួចម្តងហើយ កាលពីចុងឆ្នាំ២០១១។ [...]

បាយឺនម៉ូនិជ ចង់​បាន ទីចាហ្គូ របស់​បាសេឡូណា​ដែរ

បាយឺនម៉ូនិជ ចង់​បាន ទីចាហ្គូ របស់​បាសេឡូណា​ដែរ

គ្រូបង្វឹកថ្មីក្រុមបាយឺន ម៉ូនិជ (Bayern Munich) លោកប៉ិប ហ្គាឌីអូឡា (Pep Guardiola) ចង់ទិញយកខ្សែបម្រើក្រុម​បាសេឡូណា (Barcelona) ទីចាហ្គូ អាល់ខាន់តារ៉ា (Thiago Alcantara) ខណៈដែលកន្លងមក មានសេចក្តីរាយការណ៏ថា កីឡាកររូបនេះជាគោលដៅដ៏សំខាន់មួយដែរ របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United)។


លោកប៉ិប ហ្គាឌីអូឡា គ្រូបង្វឹកថ្មីក្រុមបាយឺន ម៉ូនិជ។

ខ្សែបម្រើអន្តរជាតិអេស្ប៉ាញ វ័យ២២ឆ្នាំ បានចូលលេងឲ្យក្រុមបាសេឡូណាឈុតធំ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក​ហ្គាឌីអូឡា នៅវ័យ១៨ឆ្នាំ កាលពីខែឧសភា ឆ្នាំ២០០៩។

លោកហ្គាឌីអូឡា បាននិយាយថា៖ «វាអាចជាទីចាហ្គូ ឬក៏អាចអត់ក៏ថាបាន។ ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងនោះទេ។ យើងនឹងរងចាំមើលបន្តទៀត។ ខ្ញុំស្គាល់គាត់ (ទីចាហ្គូ) ច្បាស់ណាស់ [...]

ហ្គាឌីអូឡា បង្ហាញ​មុខ​ជា​គ្រូ​បង្វឹក​ផ្លូវ​ការ​ថ្មី របស់​ក្រុម​បាយឺនម៉ូនិជ

ហ្គាឌីអូឡា បង្ហាញ​មុខ​ជា​គ្រូ​បង្វឹក​ផ្លូវ​ការ​ថ្មី របស់​ក្រុម​បាយឺនម៉ូនិជ

បន្ទាប់ពីបាត់មុខជាង១ឆ្នាំ ពីពិភពបាល់ទាត់ ទីបំផុតគ្រូបង្វឹកដ៏ល្បីល្បាញ ប៉ិប ហ្គាឌីអូឡា (Pep Guardiola) ត្រូវបាន​ក្លឹបជើងខ្លាំងអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) ប្រកាសតែងតាំងជាគ្រូបង្វឹកថ្មី ជាផ្លូវការហើយ កាលពីថ្ងៃច័ន្ទ​ម្សិលមិញ។


លោក ប៉ិប ហ្គាឌីអូឡា នៅក្នុងសន្និសិតសារព័ត៌មានជាមួយក្រុមបាយឺន។ (រូបថត ffh.de)

បុរសវ័យ៤២ឆ្នាំ សញ្ជាតិអេស្ប៉ាញ ដែលធ្លាប់ឈ្នះពានរង្វាន់ចំនួន១៤ ក្នុងរយះពេល៤ឆ្នាំ នៅក្នុងក្លឹបបាសេឡូណា (Barcelona) ជាក្តីសង្ឃឹមដ៏ធំបំផុតសម្រាប់ក្រុមបាយឺន ខណៈដែលក្រុមមួយនេះ រំពឹងថានឹងអាចលើកពានរង្វាន់​ជា​ច្រើនទៀត នៅរដូវកាលថ្មី។

ហ្គាឌីអូឡា ចូលមកជំនួសដំណែងលោក ជឺប ហៃណ័កស៏ (Jupp Heynckes) ដែលធ្លាប់ដឹងនាំបាយឺន ឲ្យលើកពាន​៣ក្នុងមួយរដូវកាល [...]

កំពូល​គ្រូ​បង្វឹក​បាល់ទាត់​ល្អ​បំផុត​ទាំង​១០​រូប នា​ពេល​បច្ចុប្បន្ន (មាន​រូបថត)

កំពូល​គ្រូ​បង្វឹក​បាល់ទាត់​ល្អ​បំផុត​ទាំង​១០​រូប នា​ពេល​បច្ចុប្បន្ន (មាន​រូបថត)

បន្ទាប់ពីអតីតគ្រូបង្វឹកក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកសឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) បានចូលនិវត្តន៏រួចមក កំណត់ត្រាដំណែងគ្រូបង្វឹកលេខ១ របស់ពិភពលោកថ្មីក៏មានការប្រែប្រួលដែរ។


លោក អាឡិច ហ្វឺកឺសិន និងលោកជូសេ ម៉ូរីញ៉ូ។ Getty Images / All Over Press

មនោរម្យព័ងអាំងហ្វូ សូមដកស្រង់ពីកាសែតប្លីឆឺរីផត (Bleacherreport) ដើម្បីបង្ហាញជូននូវកំពូលគ្រូបង្វឹកទាំង១០រូប នាពេលបច្ចុប្បន្ន ថាបានទៅលើគ្រូបង្វឹករូបណា ឬគ្រូបង្វឹករបស់ក្រុមណាខ្លះ ដូចតទៅ៖

១. ជឺប ហៃណ័កស៏ (Jupp Heynckes)

លោកជឺប ហៃណ័កស៏ [...]

ក្រុមបាយឺន មូនិជ ត្រៀម​ចំណាយ​៨៦​លាន​ផោន ដើម្បី​ទិញ​កីឡាករ ណីម៉ា

ក្រុមបាយឺន មូនិជ ត្រៀម​ចំណាយ​៨៦​លាន​ផោន ដើម្បី​ទិញ​កីឡាករ ណីម៉ា

ក្រុមបាល់ទាត់នៃប្រទេសអាឡឺម៉ង់ បាយឺន មូនិជ (Bayern Munich) ត្រៀមលុយធំ ដើម្បីដេញថ្លៃ យកកីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីលវ័យក្មេង ណីម៉ា (Neymar) មកចូលរួមជាមួយក្នុងក្រុម។


កីឡាករ ណីម៉ា វ័យ២១ឆ្នាំ ជាមួយនឹងម៉ូដសក់របស់គាត់។

ប្រភពពត៌មានកីឡាពីប្រទេសអេស្ប៉ាញ ស្ពតអ៊ីអេស (Sport.es) បានឲ្យដឹងថា ក្រុមដែលមាន មូលដ្ឋាននៅទីក្រុងបាវ៉ារៀន (Bavarian) មួយនេះ ត្រៀមចំណាយប្រាក់ ១០០លានដុល្លា (៨៦លានផោន) ក្នុងការប្រជែងទិញយក តារាឆ្នើម​របស់ក្រុម​សានតូស (Santos) គឺកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត ណីម៉ា។

អ្នកគាំទ្រក្រុមជម្រើសជាតិប្រេស៊ីលជាច្រើននាក់រំពឹងថា កីឡាករវ័យ ២១ឆ្នាំរូបនេះអាចនៅបន្ត ក្នុងប្រទេសកំណើត​របស់​គាត់ រហូតដល់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ ចប់។ ប៉ុន្តែក្រុមបាសេឡូណា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...