Posts tagged as "pich sophea"

ធ្លាយ​​ទៀត​ហើយ​ថា ឈិត សុវណ្ណ​បញ្ញា គ្រោង​ចូល​រោង​ការ​ចុង​ឆ្នាំ

ធ្លាយ​​ទៀត​ហើយ​ថា ឈិត សុវណ្ណ​បញ្ញា គ្រោង​ចូល​រោង​ការ​ចុង​ឆ្នាំ

ដំណឹងដ៏ស្រពិចស្រពិល របស់តារាចម្រៀង ឈិត សុវណ្ណបញ្ញា ជិតឈានជើងចូលរោងការ ក្នុងអំឡុងពេលប៉ុន្មាន​ខែទៀត បានលេចចេញជាថ្មី បើទោះបីជាកន្លងមក តារាវ័យក្មេងរូបនេះ តែងចេញមុខបដិសេធក៏ដោយ។


នាង ឈិត សុវណ្ណបញ្ញា តារាចម្រៀងរបស់ក្រុមហ៊ុន ហង្សមាស។ (រូបថត ហ្វេសប៊ុក)

តារា - ជាថ្មីម្តងទៀត ដំណឹងខ្សឹបខ្សៀវ ទាក់ទងនឹងស្នេហារបស់តារាចម្រៀងដ៏មានប្រជាប្រិយ កញ្ញា ឈិត សុវណ្ណ​បញ្ញា បានបែកធ្លាយម្តងទៀត ដោយតារាចម្រៀងសំនៀងទន់ភ្លន់រូបនេះ បានភា្ជប់ចំណងស្នេហាយ៉ាងផ្អែមល្ហែម ជាមួយបុរសអ្នកមានទ្រពសម្បត្តិក្នុងស្រុកម្នាក់ ដែលគ្រោងនឹងដឹកដៃគ្នា ចូលរោងការនៅអំឡុងចុងឆ្នាំនេះ។

បន្ថែមលើសពីនេះ មានគេអះអាងទៀតថា គ្រួសាររបស់បុរសម្នាក់នោះ [...]

ពេជ្រ សោភា មាន​ទុក្ខ​ធំ ព្រោះ​ឪពុក​ទទួល​មរណៈភាព

ពេជ្រ សោភា មាន​ទុក្ខ​ធំ ព្រោះ​ឪពុក​ទទួល​មរណៈភាព

តារាចម្រៀងល្បីរបស់ផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា ពេលនេះកំពុងមានទុក្ខធំជាទីបំផុត ព្រោះតែ​ឪពុក​ជាទីស្រលាញ់របស់កញ្ញា បានទទួលមរណៈភាព កាលពីយប់មិញនេះ ដោយសាររោគាពាធ។


កញ្ញា ពេជ្រ សោភា និងឪពុករបស់នាង ពេលនៅមានជីវិតនៅឡើយ។ (រូបថត ហ្វេសប៊ុក)

តារា ​- តារាចម្រៀង ពេជ្រ សោភា ពេលនេះកំពុងមានទុក្ខជាទម្ងន់ដោយ ឪពុករបស់នាង បានទទួលមរណភាព​ហើយ កាលពីម៉ោងប្រមាណជា ជាង ៧ យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដោយរោគាព្យាធិ ក្នុងជន្មាយុ ៧១ ឆ្នាំ បន្ទាប់ពីគេងសម្រកព្យាបាលក្នុងមន្ទីពេទ្យ អស់រយៈពេលជាច្រើនខែមក។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់តារាចម្រៀងដែលពោរពេញ​ ទៅដោយក្បាច់រាំញាក់​កន្រ្តាក់​អារម្មណ៍រូបនេះ [...]

អីយ៉ា! ពេជ្រ សោភា ផាត់​មុខ​ថ្មី ស្អាត​ឬ​ទេ? (pic)

អីយ៉ា! ពេជ្រ សោភា ផាត់​មុខ​ថ្មី ស្អាត​ឬ​ទេ? (pic)

បើទោះបីជាទស្សនិកជនមើលឃើញថា កញ្ញា ពេជ្រ សោភា កំពុងតែជួបរឿងក្រៀមក្រំក៏ដោយ តែតាមហ្វេសប៊ុក​របស់នាង មើលទៅនាង មិនបង្ហាញអារម្មណ៏ក្រៀមក្រំអ្វីនោះទេ។ ជាពិសេសជាងនេះទៅទៀត ថ្មីៗនេះ ពេជ្រ សោភា បានលេង«ស្ទីល»តែងមុខថ្មី ក្មេងជាងមុន មើលសឹងតែមិនចង់ស្គាល់។


កញ្ញា ពេជ្រ សោភា អ្នកចម្រៀង របស់ផលិកម្មហង្សមាស។ (រូបថត ហ្វេសប៊ុក)

តារា - ជាមួយរូបថតជាច្រើនសន្លឹក ដែលបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងរចនាបទផាត់មុខថ្មី ពេជ្រ សោភា មើលទៅប្រៀបបាន តារាកូរ៉េវ័យ១៧ឆ្នាំ។ បើទោះបីជាវ័យរបស់កញ្ញា កាន់តែជ្រេបន្តិចមែន តែរូមសម្ផស្ស​របស់កញ្ញានៅតែស្រស់ស្អាត បាន ឆក់ដួងចិត្តបុរសមិនតិចនោះទេ។ តែគួរឱ្យស្តាយ ដែលកញ្ញាមានម្ចាស់ចិត្តរួច​ទៅ​ហើយ។

[...]
ពេជ្រ សោភា ថា​មិន​ខ្វល់​​រឿង ប៉ីប៉ីឌី ចង់​ហែក​កេរ្តិ៍​«យក​ប្ដី​គេ»

ពេជ្រ សោភា ថា​មិន​ខ្វល់​​រឿង ប៉ីប៉ីឌី ចង់​ហែក​កេរ្តិ៍​«យក​ប្ដី​គេ»

អ្នកចម្រៀងល្បីឈ្មោះ របស់ផលិកម្មហង្សមាស កញ្ញា ពេជ្រ សោភា បានលើកឡើងថា នាងមិនខ្វល់នោះទេ បើទោះ​បីនាងដឹងថា សារដែល ប៉ីប៉ីឌី គម្រាមនោះ ចង់សំដៅ​លើរូបនាងក៏ដោយ ព្រោះអីនាងមិនមានរឿងអាស្រូវ​ដែលត្រូវ​ដេកភ័យនោះទេ។


កញ្ញា ពេជ្រ សោភា អ្នកចម្រៀង របស់ផលិកម្មហង្សមាស។ (រូបថត ហ្វេសប៊ុក)

តារា - តារាហ្វេសប៊ុកដ៏ល្បីឈ្មោះ ក្រោមរហស្សនាម ប៉ីប៉ី ឌី (PeyPey DY) ដែលបច្ចុប្បន្នបានក្លាយជាគូបដិបក្ខ ជា​មួយតារាចម្រៀង របស់ផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា បានបញ្ជាក់ជាសាធារណៈថា នឹងបើកកកាយ​ដោយមិនសំចៃមាត់ នូវរាល់រឿងអាក្រក់របស់តារាចម្រៀងស្រីម្នាក់ ដើម្បីធ្វើឱ្យតារាស្រីម្នាក់នោះធ្លាក់កូដ ហើយអាច​នឹងប្រឈមនឹងបោះបង់អាជីពសិល្បៈ។

កាលពីម្សិលមិញ [...]

ប៉ីប៉ីឌី បកស្រាយ​ព័ត៌មាន​​ដែល​សន្និដ្ឋាន​​ថា ខ្លួន​ហែក​កេរ្តិ៍ ពេជ្រ សោភា

ប៉ីប៉ីឌី បកស្រាយ​ព័ត៌មាន​​ដែល​សន្និដ្ឋាន​​ថា ខ្លួន​ហែក​កេរ្តិ៍ ពេជ្រ សោភា

តារាហ្វេសប៊ុកដ៏ល្បីឈ្មោះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ប៉ីប៉ីឌី បានប្រតិកម្មភ្លាមៗ ចំពោះសារព័ត៌មាន​ក្នុង​ស្រុក​មួយចំនួន ដែលបានចុះផ្សាយដោយធ្វើការសន្និដ្ឋានថា តារាចម្រៀងដែលខ្លួនកំពុងហែកកេរ្តិ៍ ជាតារាចម្រៀង​ស្រី​ល្បីឈ្មោះ ក្នុងផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា។


កញ្ញា ពេជ្រ សោភា តារាចម្រៀងល្បី និងលោក ប៉ីប៉ី ឌី តារាហ្វេសប៊ុក។ (រូបថត ហ្វេសប៊ុក)

តារាល្បី - ប៉ីប៉ីឌី បានបកស្រាយតាមរយៈឃ្លីបវីដេអូមួយ បង្ហោះនៅលើទំព័ររបស់ខ្លួនថា អ្វីដែលខ្លួនកំពុង​និយាយ​ហែកកេរ្តិ៍ ទៅលើតារាស្រីមួយរូបនោះថា ខ្លួនមិនបានបញ្ចេញអត្តសញ្ញាណ របស់តារាចម្រៀងស្រីរូបនោះទេ។ តារា​ហ្វេសប៊ុករូបនេះ បញ្ជាក់បន្ថែមថា មុននឹងសរសេរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...