Posts tagged as "Hang Meas"

ហង្សមាស សំឡឹង​ឃើញ​កូន​ស្រី​លោក ហួ ឡាវី

ហង្សមាស សំឡឹង​ឃើញ​កូន​ស្រី​លោក ហួ ឡាវី

ខណៈផលិតកម្មរស្មីហង្សមាសសម្បូរអ្នកចម្រៀងរីកយ៉ាងព្រោងព្រាតនោះ ថ្មីៗនេះក៏មានការលេចដំណឹងថាកញ្ញាវី ឌីណែត ដែលជាអ្នកចម្រៀងថ្មី និងត្រូវជាកូនស្រីបង្កើត របស់អ្នកចម្រៀងជើងចាស់សំឡេងស្គក ហួ ឡាវីនោះផង ត្រូវបានផលិតកម្មសង្សមាស សំឡឹងឃើញយ៉ាងជជក់មាត់ពីគុណសម្បិត្តរបស់នាង។ ប្រភពនោះបានឲ្យ​ដឹងទៀត​ថា ក្នុងពេលឆាប់ៗខាងមុខនេះ កញ្ញា ឌីណែត នឹងត្រូវបញ្ចូលជាតារាថ្មីមួយដួង មកក្នុងផលិតកម្មជាផ្លូវការ និងបាន​បន្ថែម​ទៀតថា ផលិតកម្មមានបទចម្រៀងមួយចំនួន ត្រៀមឲ្យតារាថ្មីនេះថតបញ្ចូលថាសរួចទៅហើយ ។


កញ្ញាវី ឌីណែត អ្នកចម្រៀងវ័យក្មេង និងត្រូវជាកូនស្រីបង្កើត របស់អ្នកចម្រៀងជើងចាស់សំឡេងស្គក ហួ ឡាវី។ (រូបថត MONOROOM.info/ Samneang)

តារាចម្រៀង - បើទោះបីជាហង្សមាស [...]

ហង្សមាសនិងទីក្រុង៖ សង្គ្រាម រវាងផលិតកម្ម?

ហង្សមាសនិងទីក្រុង៖ សង្គ្រាម រវាងផលិតកម្ម?

«Wowដូចកញ្ជ្រោងចាស់» គឺជាមតិយោបល់មួយឃ្លារបស់មនុស្សម្នាក់ ដែលមើលទៅមានឈ្មោះពាក់កណ្ដាលជាឈ្មោះ របស់ ផលិតកម្មថោន (ទីក្រុង town) បានសសេដាក់អោយរូបថតមួយ របស់កញ្ញា ពេជ្រ សុភា អ្នកចំរៀងល្បីល្បាញ របស់ផលិតកម្មហង្សមាសនៅថ្ងៃអង្គារទី១០មេសា វេលាប្រហែលជា ម៉ោង២រសៀល​ (០៩ព្រឹក ម៉ោងនៅស្រុកបារាំង) នៅលើទំព័ប្រូហ្វីលហ្វេសបុក។ ប្រតិកម្មឆ្លើយតបនឹងយោបល់របស់ជនបិតមុខ ដែលបញ្ចេញតែឈ្មោះពាក់កណ្កាលរបស់ ផលិតកម្មថោននេះ កញ្ញា ពេជ្រ សុភា បាននិយាយដាក់ជាយោបល់ត្រឡប់ទៅវិញថា៖ «អគុណណាស់ដែលខំតាមដាន រូបតារាចម្រៀងរបស់(ហង្សមាស) បើជាមេខ្ញុំវិញគ្មានពេលទេ ព្រោះជារឿងអត់ប្រយោជ៏»។ ទំនងនៅក្នុង ឃ្លាប្រយោគនេះ កញ្ញា ពេជ្រ សុភា បានគិតថា ជនបិតមុខនោះគឺជា ម្ចាស់ផលិតកម្ម ថោន (ទីក្រុង) ឬក៏ជាអ្នកតំណាងធំដុំណាម្នាក់ ក្នុងផលិតកម្មនេះតែម្ដង។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...