ដំណឹងពិភពលោក

បីនាក់ស្លាប់ ក្នុងការផ្ទុះអាវុធមួយ នាមណ្ឌលបោះប៊ូលីង ក្បែរក្រុង ឡូសអេនជឺឡេស

ជាថ្មីម្ដងទៀត ការបាញ់ប្រហារគ្នាមួយ បានផ្ទុះឡើង នៅក្នុងមណ្ឌលកំសាន្ដបោះប៊ូលីង ឈ្មោះ «Gable House Bowl» ស្ថិតក្នុងក្រុង «Torrance» នៅចំងាយប្រមាណជា ៣០គីឡូម៉ែត្រ ពីក្រុងឡូសអេនជឺឡេស (ភាគខាងលិច)។ នគរបាលតំបន់ បានរាយការណ៍ក្នុងជំហានដំបូងថា មនុស្សបីនាក់បានស្លាប់ និង៤នាក់រងរបួស។

ហេតុការណ៍បានកើតឡើង នៅមុនពាក់កណ្ដាលអាធ្រាត យប់ថ្ងៃសុក្រទី៤ ចូលមកថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩។ នគរបាលបានអះអាងបន្តថា ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ដើម្បីស្វែងរកជនដៃដល់ នៅក្នុងទង្វើបាញ់បោះនេះ។

មកដល់ម៉ោងនេះ គេមិនទាន់ដឹង ពីមូលហេតុដែលនាំទៅដល់ការផ្ទុះអាវុធនេះទេ។ ប៉ុន្តែសាក្សីជាច្រើន នៅផ្ទាល់កន្លែង ត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុកថា ការផ្ទុះអាវុធកើតចេញ ពីជម្លោះដ៏ធំមួយ រវាងក្រុមពីរ ដែលបានដកកាំភ្លើង នៅទីបំផុត ដើម្បីដោះស្រាយជម្លោះរបស់ពួកគេ។

សហរដ្ឋអាមេរិក មានច្បាប់ឲ្យពលរដ្ឋ អាចកាន់កាំភ្លើងបាន។ ប៉ុន្តែកាំភ្លើងក៏ត្រូវបាន យកមកប្រើ ដើម្បីការជម្រះបញ្ជីក្រៅច្បាប់ ឬដើម្បីការបាញ់បោះដោយសេរីនោះដែរ។ អាជ្ញាធរអាមេរិកាំង បានឲ្យដឹងថា នៅឆ្នាំ២០១៧កន្លងទៅ មនុស្សប្រមាណជិត ៤០ ០០០នាក់ ត្រូវបានសម្លាប់ដោយសារអាវុធ ក្នុងនោះរួមមានទាំងការធ្វើអត្តឃាត ដោយបាញ់សម្លាប់ខ្លួនឯងផង៕



You may also like

ដំណឹង

ចិន​ទាមទារ​ឲ្យ​កាណាដា​ដោះលែង​នាយិកា​ហិរញ្ញវត្ថុ ក្រុមហ៊ុន​«Huawei»

ក្រសួងការបរទេសចិន បានទាមទារកាលពីម្សិលម៉ិញ ឲ្យមានការដោះលែងជាបន្ទាន់ អ្នកស្រី «Meng Wanzhou» នាយិកា​ទទួលបន្ទុក​ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនទូរស័ព្ទចិន យីហោ «Huawei» និងជាកូនស្រី របស់ស្ថាបនិកក្រុមហ៊ុនយក្សមួយនេះ។ អ្នកស្រីនាយិការូបនេះ ...
កម្ពុជា

ផៃ ស៊ីផាន ប្រើ​ភាសា​ឲ្យ​អាមេរិក​«វេចបង្វេច»​ចេញពី​កម្ពុជា បើមិន​ពេញចិត្ត

បន្ទាប់ពីក្រសួងការបរទេស ដែលប្រតិកម្មតបកាលពីម្សិលម៉ិញរួច នៅថ្ងៃនេះ​ អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានប្រើភាសា​បណ្ដេញ​មន្ត្រី នៃស្ថានទូតសហរដ្ឋអាមេរិក ឲ្យ«វេចបង្វេច»​ចេញពីកម្ពុជា ប្រសិនជាមន្ត្រីទាំងនេះ មិនពេញចិត្តជាមួយកម្ពុជា។ ជាប្រតិកម្មខ្លាំងៗ ...
ដំណឹង

ត្រាំ បន្ត​វាយប្រហារ ម៉ាកខេន ដែល​ទទួល​មរណភាព តាំងពី​៧ខែ​មុន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានវាយប្រហារជាថ្មី ក្នុងថ្ងៃអាទិត្យកន្លងមកនេះ ទៅលើលោក ចន ម៉ាកខេន (John McCain) ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...