ដំណឹងអាស៊ី-ប៉ាស៊ីភិក

ក្រឡាប់​ឡានក្រុង​នៅ​ឥណ្ឌា​ព្រោះ​អ្នកបើក​ងោក – ស្លាប់​យ៉ាងតិច​២៩នាក់

ស្លាប់​យ៉ាងតិច​២៩នាក់ នៅក្នុងហេតុការណ៍ក្រឡប់រថយន្ដមួយ ដែលបានកើតឡើង ក្នុងព្រឹកថ្ងៃចន្ទនេះ នាសង្កាត់ «Agra» នៃរដ្ឋ «Uttar Pradesh» ភាគខាងជើងប្រទេសឥណ្ឌា។ រថយន្ដក្រុងដែលត្រូវចេញដំណើរ​ ពីទីនោះ បើកឆ្ពោះទៅកាន់រដ្ឋធានី ញូដេលី បានធ្លាក់ចេញពីផ្លូវ មុននឹងក្រឡាប់ជាច្រើនត្រឡប់ ចូលទៅក្នុងប្រឡាយទឹក នៅខាងក្រោម។

ពីក្នុងចំណោមអ្នកដំណើរ ៤៦នាក់ ដែលជិះក្នុងរថយន្ដក្រុងនោះ អាជ្ញាធរបានរកឃើញអ្នកបាត់បង់ជីវិត មានចំនួន២៧នាក់ នៅនឹងកន្លែង។ អាជ្ញាធរបានអះអាងទៀតថា មនុស្សពីរនាក់ទៀត បានស្លាប់នៅឯមន្ទីរពេទ្យ ខណៈមនុស្ស១៧នាក់ផ្សេង ដែលរងរបួស កំពុងស្ថិតក្រោមការព្យាបាល។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អ្នកបើកបរបានងោក ក្នុងខណៈពេលខ្លួនបានកាន់ចង្កូតរថយន្ដ មកដល់ផ្លូវកោងមួយនេះ។ យ៉ាងណា នគរបាលតំបន់បានអះអាង ខ្លួនកំពុងស៊ើបអង្កេត ដើម្បីស្វែងរកហេតុផលពិត ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នេះឡើង។

នៅប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនលំដាប់ទីពីរ បន្ទាប់ពីប្រទេសចិន គ្រោះថ្នាក់ចរាចរបានសម្លាប់មនុស្ស ប្រមាណជា១៤៩០០០នាក់ ក្នុងឆ្នាំ២០១៨កន្លងទៅ។ នេះ បើតាមរបាយការណ៍ ចេញផ្សាយដោយអាជ្ញាធរ៕



You may also like

កម្រមាន

ជាប់គុក១០ឆ្នាំ ព្រោះតាមជម្រះបញ្ជី ជាមួយចោរ​ដោយខ្លួនឯង

បុរសម្នាក់ត្រូវបានតុលាការ​ផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ចំនួន១០ឆ្នាំ កាលពីថ្ងៃពុធ នៅក្នុង​សំណុំរឿង​តាមជម្រះបញ្ជី ជាមួយចោរ​ដោយខ្លួនឯង កាលពីដើមខែ​ឧសភាកន្លងមក។ នេះ បើតាមរបាយការណ៍ របស់បណ្ដាញទូរទស្សន៍ «BBC» ដែលចេញផ្សាយ ក្នុងថ្ងៃព្រហស្បត្តិ៍នេះ។ ...
កម្រមាន

សង្ឃព្រាហ្ម​អង្គនេះ​បាន​លាចាក​លោក បន្ទាប់ពី​«មិនឆី​មិនផឹក»​៨០ឆ្នាំ

បន្ទាប់ពីបានអះអាង តាំងពីច្រើនឆ្នាំមក ថា បានធ្វើការស្មឹងស្មាធ ដោយ​«មិនឆី​មិនផឹក» អស់រយៈពេល​៨០ឆ្នាំនោះមក សង្ឃព្រាហ្មដ៏ល្បីល្បាញ របស់ប្រទេសឥណ្ឌា ព្រះនាម «Prahlad Jani» បានទទួលមរណភាពហើយ នៅថ្ងៃទី២៦ ...
ដំណឹង

Covid-19 ៖ ឱសថការី​ឥណ្ឌា​ម្នាក់ ស្លាប់​ដោយសារ​សាកល្បង​ថ្នាំ​ខ្លួនឯង

ឱសថការី​ឥណ្ឌា​ម្នាក់ បានស្លាប់ និងប្រធាន​មន្ទីរពិសោធន៍​ម្នាក់ទៀត បានចូល​សម្រាក​ពេទ្យជាបន្ទាន់ បន្ទាប់ពីបានផឹកទឹកថ្នាំផ្សំ ដែលពួកគេបង្កើតឡើង ក្នុងក្ដីសង្ឃឹមថា ជាថ្នាំ​ព្យាបាលជំងឺ «Covid-19»។ នេះ បើតាមការអះអាង របស់នគរបាលឥណ្ឌា កាលពីថ្ងៃសៅរ៍ ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...