Posts tagged as "Santé"

កូន​ប្រុស ឈុត វុទ្ធី ថា​​ចំណី​អាហារ​មាន​សារជាតិ​គីមី ជា​កំហុស​អ្នក​ដឹកនាំ

កូន​ប្រុស ឈុត វុទ្ធី ថា​​ចំណី​អាហារ​មាន​សារជាតិ​គីមី ជា​កំហុស​អ្នក​ដឹកនាំ

«វាមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ដោយសារការប្រើប្រាស់នោះទេ។ កំហុសដ៏ធំ គឺជាកំហុសរបស់អ្នកដឹកនាំ។» នេះ ជាការលើកឡើងរបស់យុវជន ឆឺយ ឧត្ដមរស្មី សកម្មជនការពារបរិស្ថាន ដែលបន្តវេនពីឪពុករបស់លោក ឈ្មោះ ឈុត វុទ្ធី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅកណ្ដាលទ្រូងព្រៃ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។

ការលើកឡើងរបស់លោក ឆឺយ ឧត្ដមរស្មី បានធ្វើឡើងមួយថ្ងៃ ក្រោយការថ្លែងជាថ្មីទៀត របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងរបស់កម្ពុជា ដែលបានបន្ទោសពលរដ្ឋខ្លួនឯង ពីបញ្ហាបន្លែផ្លែឈើសាច់ ដែលមានសារជាតិគីមី និងដែលនៅតែមានវត្តមាន នៅលើទីផ្សារក្នុងប្រទេស រហូតមកដល់សព្វថ្ងៃ។ 

សកម្មជនការពារបរិស្ថានវ័យក្មេងរូបនេះ បានចោទសួរជាដំបូងឡើងថា៖ «បញ្ហានិមួយៗ វាតែមានការចាប់ផ្តើមជានិច្ច ដូចរឿងសារជាតិគីមី ដែលប្រជាពលរដ្ឋបានរងគ្រោះ ដោយសារ បន្លែ ផ្លែឈើ សាច់ និងគ្រឿងកំប៉ុង។ល។ អ្វីទាំងនេះ [...]

ស្លាប់​​ក្នុង​ពេល​ពន្លូត​កូន មុន​នឹងត្រូវ​សង្សា​គ្រវាត់​សាកសព​ចោល

ស្លាប់​​ក្នុង​ពេល​ពន្លូត​កូន មុន​នឹងត្រូវ​សង្សា​គ្រវាត់​សាកសព​ចោល

សាកសពហើមរលួយ របស់យុវតីដែលមានផ្ទៃពោះ ត្រូវបានរកឃើញនៅក្នុងវ៉ាលីសមួយ នៅក្បែរដងផ្លូវដ៏ស្ងាត់ជ្រងុំ កាលពីថ្ងៃសុក្រកន្លងមកនេះ ក្នុងប្រទេសដូមីនិកាំង (កោះមួយ នៅក្នុងប្រជុំកោះការ៉ាអ៊ីប ទ្វីបអាមេរិកកណ្ដាល)។ នៅពេលនាងនៅមានជីវិត យុវតីជំទង់ កញ្ញា អេមេលី ប៉េហ្គេរ៉ូ (Emely Peguero) បានពរពោះ មានកូននៅក្នុងផ្ទៃរបស់នាង ចំនួន៥ខែហើយ។

សារព័ត៌មានក្នុងស្រុក «People Chica» បានស្រង់យកការស៊ើបអង្កេតជំហ៊ានដំបូង មករាយការណ៍ថា ទ្វាមាសរបស់នាង ត្រូវបានរកឃើញ មានភាពរហែក ខណៈក្បាលរបស់នាង មានស្នាម​ទទួលការវាយប្រហារមួយ យ៉ាងដំណំ។

យុវតី អេមេលី ប៉េហ្គេរ៉ូ ត្រូវបានឃើញចុងក្រោយបង្អស់ នៅថ្ងៃទី២៣ ខែសីហាកន្លងទៅ ជាមួយសង្សារបស់នាង [...]

គេហទំព័រ​ក្រសួង​ទេសចរណ៍​រង​ការ​ប្លន់ ដើម្បី​​លក់​ថ្នាំ​ VIAGRA

គេហទំព័រ​ក្រសួង​ទេសចរណ៍​រង​ការ​ប្លន់ ដើម្បី​​លក់​ថ្នាំ​ VIAGRA

មកដល់ថ្ងៃនេះ គេហទំព័រ «tourismcambodia.org» របស់ក្រសួងទេសចរណ៍កម្ពុជា មិនទាន់មានសកម្មភាព ត្រឡប់មករកភាពប្រក្រតី បាននៅឡើយ។ គេមិនអាចចូល​ទៅបើក ឬចូលទៅពិគ្រោះគេហទំព័រនេះបានទេ នៅនាទីនេះ។

ប៉ុន្តែទិន្នន័យថតទុក របស់គេហទំព័ររុករកល្បីៗ ដូចយ៉ាង «Google.com» «Yahoo.com» និង «Bing.com» ជាដើម បានបញ្ជាក់ថា គេហទំព័ររបស់ក្រសួងទេសចរណ៍មួយនេះ បានរងគ្រោះនឹងការវាយប្រហារ តាមបច្ចេកវិទ្យា (ហៅជាភាសាអង់គ្លេស Hack) ដើម្បីយកទៅបង្ហោះសារ លក់ថ្នាំ«Viagra» ដែលគេស្គាល់ថា ជាថ្នាំភ្ញោចតណ្ហា នៅក្នុងការរួមភេទ។

លទ្ធផលថតទុកទាំងនោះ បានបង្ហាញពីរូបសញ្ញា របស់ក្រសួងទេសចរណ៍កម្ពុជា និងអក្សរ «Kingdom Of Wonder» ជាមួយនឹង²បញ្ជីលក់ថ្នាំវីយ៉ាហ្គ្រា» នៅទូទាំងពិភពលោក សម្រាប់ច្រើនប្រទេស ដូចជានៅប្រទេសកាណាដា ឥណ្ឌា ឬនៅប្រទេសអាហ្វ្រិកខាងត្បូង។ សារផ្សព្វផ្សាយនោះ មានសរសេរថែមទៀតថា ”សិទ្ធិឯកជនផ្ដាច់មុខ” និង [...]

ហ៊ុន សែន ប្រកាស​សួរ​ថា តើ​នេះ​ជា​រូប​លោក​«ពិត»​ឬ​ទេ?

ហ៊ុន សែន ប្រកាស​សួរ​ថា តើ​នេះ​ជា​រូប​លោក​«ពិត»​ឬ​ទេ?

«មើលក្មួយៗ ជាយុវជន! តើខ្ញុំនេះ ជា ហ៊ុន សែន ពិតឬទេ?» លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានសួរយ៉ាងដូច្នេះ ទៅកាន់អ្នកចូលរួម នៅក្នុងពិធីអបអរសាទរ នៃការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូនេស្កូ ដែលប្រារព្ធធ្វើនៅក្នុងពហុកីឡាដ្ឋានជាតិ នៅយប់ថ្ងៃទី ១៧ ខែកក្កដានេះ។

សំនួរនេះ ដែលទទួលបានការទះដៃ យ៉ាងកងរំពង ពីសំណាក់អ្នកចូលរួម ទំនងជាលោកចង់ឆ្លើយតប ទៅកាន់ការលើកឡើង និងការលេចឮ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលអះអាងថា លោកកំពុងឈឺធ្ងន់ ហើយត្រូវបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេស។

ប៉ុន្តែលោក ហ៊ុន សែន បានបន្ធូរបរិយាកាសមកវិញ ដោយបានលើកឡើងថា លោកមិនបាន«ទះកំផ្លៀង»នរណាម្នាក់ទេ។ ផ្ទុយទៅវិញ លោកគ្រាន់តែចង់បំភ្លឺ ពីការលើកឡើង តាមបែប«អគតិ» របស់មនុស្សមួយចំនួន ដែលលោកអះអាងថា ពួកគេទាំងនោះ មានបំណងចង់បង្កចលាចល។

[...]

ហ៊ុន សែន បង្ហោះ​វីដេអូ​ថា​លោក​កំពុង​ស្ថិត​ក្នុង​ភ្នំពេញ

ហ៊ុន សែន បង្ហោះ​វីដេអូ​ថា​លោក​កំពុង​ស្ថិត​ក្នុង​ភ្នំពេញ

ប្រតិកម្មទៅនឹងការលើកឡើង ថាលោកមានជំងឺជាទម្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យនោះ លោកនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចេញមុខ មកអះអាងថា លោកកំពុងមានវត្តមាន នៅក្នុងរាជធានីភ្នំពេញ និងជិះរថយន្ដជាប់ក្នុងការស្ទះចរាចរណ៍ ដូចគេឯង។

ការថ្លែងអះអាងនេះ ត្រូវបានធ្វើឡើង នៅក្នុងវីដេអូមួយ ដែលលោក ហ៊ុន សែន បង្ហោះនៅលើទំព័រហ្វេសប៊ុក របស់លោក នៅមុននេះបន្តិច។ ប៉ុន្តែវីដេអូ ដែលមានរយៈពេល​ជាង១នាទី មិនមែនជាវីដេអូផ្សាយផ្ទាល់ ដូចដែលក្រុមការងាររបស់លោក ធ្លាប់ធ្វើរាល់ដងនោះទេ ហើយនៅក្នុងវីដេអូ លោកក៏មិនបង្ហាញឲ្យច្បាស់ ថាតើរូបភាពខាងក្រៅ ទាក់ទងននឹង​ការអះអាងរបស់លោក មានលក្ខណៈយ៉ាងដូចម្ដេចឡើយ។

យ៉ាងណាក៏ពាក្យលេចឮ ថាលោកធ្លាក់ខ្លួនឈឺនោះ មិនមែនគ្រាន់តែ ជាការលើកឡើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...