Posts tagged as "WTO"

ត្រាំ គម្រាម​ដក​ខ្លួន​ពី WTO បើ​គ្មាន​ការ​ចម្រើន​ក្នុង​កំណែ​ទម្រង់

ត្រាំ គម្រាម​ដក​ខ្លួន​ពី WTO បើ​គ្មាន​ការ​ចម្រើន​ក្នុង​កំណែ​ទម្រង់

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបន្តយុទ្ធនាការបស់លោក ទៅមុខទៀត ក្នុងការរិះគន់អង្គការពាណិជ្ជកម្មពិភពលោក (ហៅកាត់ជាភាសាអង់គ្លេស «WTO» និងភាសាបារាំង «OMC»)។ ក្នុងថ្ងៃព្រហស្បត្តិទី៣០ ខែសីហា ឆ្នាំ២០១៨នេះ មេដឹកនាំអាមេរិករូបនេះ បានផ្ដល់កិច្ចសម្ភាសមួយ ទៅឲ្យទូរទស្សន៍ «Bloomberg News» ដោយគម្រាមដោយត្រង់ៗ ថាសហរដ្ឋអាមេរិកនឹងដកខ្លួន ចេញពីអង្គការអន្តរជាតិមួយនេះ បន្ទាប់ពីបានក្លាយ ជាសមាជិករបស់​អង្គការមួយនេះ រាប់ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ រហូតមក។

លោក ដូណាល់ ត្រាំ បានថ្លែងឡើងថា៖ «បើពួកគេមិនធ្វើ ឲ្យមានការរីកចម្រើន [នៅក្នុងកំណែទម្រង់] ទេនោះ ខ្ញុំនឹងដកខ្លួនចេញ ពីអង្គការពាណិជ្ជកម្មពិភពលោក»។

លោកបានវាយតម្លៃ កិច្ចព្រមព្រៀង ដែលឈានទៅបង្កើតអង្គការនេះឡើង គឺជា «កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដ៏អាក្រក់ជាងអ្វីទាំងអស់ ដែលមិនធ្លាប់បានធ្វើពីមុន»។

លោក ដូណាល់ [...]

ស្វែង​យល់​ពី​នយោបាយ​ទាំង​៧ចំនុច របស់ ដូណាល់ ត្រាំ

ស្វែង​យល់​ពី​នយោបាយ​ទាំង​៧ចំនុច របស់ ដូណាល់ ត្រាំ

ពលរដ្ឋអាមេរិកាំង បានសម្រេចចិត្ត គូសវាស​អនាគតរបស់ពួកគេ ដោយបានបោះឆ្នោតជូនបេក្ខជន មកពី​គណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ឲ្យក្លាយជាប្រធានាធិបតីទី៤៥ នៃ​សហរដ្ឋ​អាមេរិក សម្រាប់អាណត្តិ៤ឆ្នាំទៅមុខ។ ខណៈពេលដែលអ្នកស្រី ហ៊ីឡារី គ្លីនតុន បេក្ខនារី​មកពី​គណបក្ស​ប្រជា​ធិបតេយ្យ បានជ្រើសរើសយក នយោបាយបើកចំហរ និងការផ្ដោះប្ដូរពារណិជ្ជកម្ម ដោយសេរីនោះ លោក ដូណាល់ ត្រាំ បានជ្រើសរើសយកនយោបាយ «ឯកោនិយម» និងបានប្រើយុទ្ធសាស្ត្រ ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត បាញ់ឆ្ពោះទៅលើតែប្រធានបទ ដ៏ចម្រូងចម្រាស់ ពោរពេញដោយសង្គ្រាមប៉ាកា ដូចយ៉ាង សិទ្ធិ​នៃ​ការ​កាន់​អាវុធ​នៅអាមេរិក និងការបណ្ដេញចេញ នូវជនអន្តោប្រវេសន៍ខុសច្បាប់ ពីប្រទេសជាដើម។

ខាងក្រោមនេះ ជា«ការដ្ឋាន»នយោបាយ ទាំង៧ចំណុច របស់លោក ដូណាល់ ត្រាំ ដែលលោក​ត្រៀម​នឹង​យក​មក​អនុវត្តន៍ នៅបន្ទាប់ពីលោក ចូលកាន់​តំណែង​ពេញ​បរិបូណ៍ នៅឯសេតវិមាន ក្នុងថ្ងៃទី២០ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...