ភេវរកម្មនៅប៉ារីស៖ រកឃើញជនសង្ស័យបីនាក់ ម្នាក់ប្រគល់ខ្លួន
ឈ្មោះពូជពង្សវង្សត្រកូលរបស់ជនសង្ស័យ ត្រូវបានអាជ្ញាធរស្គាល់រួចហើយ បន្ទាប់ពីព្រឹត្តិការណ៍បាញ់សម្លាប់ ទៅលើទស្សនាវដ្ដីឆារលីអេបដូ កាលពីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ។ ការកំណត់អត្តសញ្ញាណនេះ បានធ្វើនៅក្នុងយប់ថ្ងៃពុធដដែលនេះ ហើយសង្កាត់ដែលជនសង្ស័យរស់នៅ ក្នុងក្រុងរ៉ាំង (Reims ភាគខាងកើតនៃប្រទេសបារាំង) ត្រូវបានឡោមព័ទ្ធ។ លំនៅដ្ឋានរបស់ជនសង្ស័យ ត្រូវបានគាស់ដើម្បីឲ្យកម្លាំងនគរបាលពិសេសបារាំង ចូលទៅស្វែងរកចាប់ខ្លួន។
ជនទីមួយ មានអាយុ១៨ឆ្នាំ ឈ្មោះ ហាមីដ (Hamyd M.) មិនស្គាល់សញ្ជាតិ និងគ្មានទីលំនៅពិតប្រាកដ។ រីឯជនពីរនាក់ទៀត អាយុ៣២ឆ្នាំ និង៣៤ឆ្នាំ សញ្ជាតិបារាំង មានឈ្មោះ សាអ៊ីដ គូអាឈី (Saïd Kouachi) និងឆេរីហ្វ គូអាឈី (Chérif Kouachi) មិនមានវត្តមាននៅក្នុងគេហដ្ឋានទេ។ ជនទាំងពីរនេះ [...]