Posts tagged as "Attentat"

ភេវរកម្ម​នៅ​ដាណឺម៉ាក​ស្លាប់​ម្នាក់ ក្នុង​ជំនួប​មួយ​អំពី​អ៊ីស្លាម​និយម

ភេវរកម្ម​នៅ​ដាណឺម៉ាក​ស្លាប់​ម្នាក់ ក្នុង​ជំនួប​មួយ​អំពី​អ៊ីស្លាម​និយម

បុរសម្នាក់ជាជនស៊ីវិល ដែលគេនៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ ត្រូវបានបាញ់ស្លាប់ និងភ្នាក់ងារ​នគរបាលបីនាក់ទៀត ដែលទទួលបន្ទុកការពារតំបន់នោះ បានរងរបួស។ នេះបើតាមផ្សាយឲ្យដឹង ពីកង​កម្លាំងនគរបាល នៃប្រទេសដាណឺម៉ាក។ តុល្យភាពដំបូងនេះ ត្រូវបានផ្សាយឲ្យដឹង បន្ទាប់ពីការផ្ទុះ​អាវុធ​ប្រមាណជា២០០គ្រាប់ ត្រូវបានគេស្ដាប់ឮនៅខាងក្រៅអាគារមួយ ដែលជាមជ្ឈមណ្ឌលវប្បធម៌ កណ្ដាល​រាជធានី​កូផេនអាក ប្រទេសដាណឺម៉ាក កាលពីរសៀលថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈនេះ។ អាគារនោះ ជាទីកន្លែង​ដែលជំនួបមួយ ត្រូវបានរៀបចំធ្វើ ដើម្បីជជែកអំពី«អ៊ីស្លាមនិយម» និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។

នគរបាលបានឲ្យដឹងទៀតថា បុរសពីរនាក់ជាខ្មាន់កាំភ្លើង និងជិះនៅក្នុងរថយន្ដមួយគ្រឿង កំពុងត្រូវ​បាន​អាជ្ញាធរដាណឺម៉ាក តាមស្វែងរកចាប់ខ្លួន។ ជនទាំងពីរពាក់មុខបិទជិត បានជិះរថយន្ដធុនតូច យីហោ វុលវ៉ាហ្គ័ន ប៉ូឡូ (volkswagen polo) ដែលគេស្គាល់ស្លាកលេខច្បាស់។

[...]

បង្ក្រាប​ភេវរជន​សម្លាប់​បាន​ពីរ​នាក់​ទាំង​យប់ នៅ​ប៊ែលហ្សិក (vdo)

បុរស​ពីរ​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត បាន​រង​របួស​ជា​ទម្ងន់ នៅ​ក្នុង​ប្រតិបត្តិការ​ផ្ទុះ​អាវុធ​មួយ របស់​កង​កម្លាំង​នគរបាល ប្រឆាំង​នឹង​ជន​មួយ​ក្រុម ដែល​សង្ស័យ​ជា​ភេវរជន នៅ​ក្នុង​ក្រុង វ៉េវីយ៉ែ នា​យប់​ថ្ងៃ​ព្រហស្បត្តិ៍ ទី១៥ ខែ​មករា ឆ្នាំ​២០១៥។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង របស់​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ នៃ​ប្រទេស​ប៊ែលហ្សិក។ បើ​តាម​សាក្សី​នៅ​នឹង​កន្លែង ដែល​ស្រង់​សម្ដី​ដោយ​ទូរទស្សន៍​ក្នុង​ស្រុក RTBF បាន​ឲ្យ​ដឹង​ថា គេ​បាន​ឮ​ស្នូរ​ផ្ទុះ​កាំភ្លើង និងផ្ទុះ​គ្រាប់​ តាំង​ពី​ក្បាល​ព្រលប់​មក។

នៅ​មុន​ការ​ប្រកាស​តុល្យភាព​ជា​ផ្លូវ​ការ របស់​ក្រុម​អ្នក​ស៊ើប​អង្កេត ទូរទស្សន៍​ដដែល​បាន​រាយ​ការណ៍​ថា មាន​មនុស្ស​ដល់​ទៅ​បី​នាក់​បាន​ស្លាប់ នៅ​ក្នុង​ប្រតិបត្តិការ​នេះ។ ប៉ុន្តែ​ទូរទស្សន៍​បាន​រាយការណ៍​ថា តាំង​ពី​ម៉ោង​១៩​យប់​នោះ​មក កង​កម្លាំង​របស់​អាជ្ញាធរ [...]

«ជួប​គ្នា​ដើរ​ប្រឆាំង​ភេវរកម្ម និង​ឧទ្ទិស​ទៅ​ជន​រង​គ្រោះ» ជា​ទិវា​ប្រវត្តិសាស្ត្រ​ថ្មី​របស់​បារាំង

«ជួប​គ្នា​ដើរ​ប្រឆាំង​ភេវរកម្ម និង​ឧទ្ទិស​ទៅ​ជន​រង​គ្រោះ» ជា​ទិវា​ប្រវត្តិសាស្ត្រ​ថ្មី​របស់​បារាំង

កណ្ដាល​រដ្ឋធានី​ប៉ារីស ក្រុម​មនុស្ស​ទាំង​នោះ​បាន​ចាប់​ផ្ដើម​មក​ជួប​ជុំ​គ្នា​តាំង​ពី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី១១ ខែ​មករា ប៉ុន្តែ​ការ​ចេញ​ដំណើរ​ពី​កន្លែង​ជួប​ជុំ Place de la Républiqu ឆ្ពោះ​ទៅ​កាន់​ទី​លាន​មួយ​ទៀតឈ្មោះ Place de la Nation ត្រូវ​បាន​ធ្វើ​នៅ​ម៉ោង​១៥​និង​៣០​នាទី​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) និង​មេ​ដឹកនាំ​ច្រើន​សិប​នាក់​ផ្សេង​ទៀត បាន​ធ្វើ​ដំណើរ​មក​ដល់​ទី​ណាត់​ប្រជុំ​គ្នា​នោះ។ ការ​ជួប​ជុំ​គ្នា នៅ​តែ​ប្រមូល​គ្នា​កាន់​តែ​ច្រើន​ឡើងៗ ខណៈ​រាត្រី​កាល​កាន់​តែ​ឈាន​មក​ដល់​ក៏​ដោយ។ ប្រសិន​ជា​គេ​មើល​រូបភាព​ពី​លើ​មេឃ​មក​វិញ រាប់​ចាប់​តាំង​ពី​ផ្នែក​ខាង​ជើង មក​ទល់​នឹង​ផ្នែក​ខាង​កើត គេ​នឹង​ឃើញ​ហ្វូង​មនុស្ស​ត្រៀម​ត្រា បាន​កាន់​កាប់​ដង​ផ្លូវ​នានា​នៃ​រដ្ឋធានី​ប៉ារីស​ដ៏​ល្បី គ្រប់​ច្រក​ល្ហក។

ចំនួនអ្នកចូលរួម...

[...]
ភេវរកម្ម​នៅ​ប៉ារីស​ឆ្លង​ទៅ​អាល្លឺម៉ង់៖ ការិយាល័យ​កាសែត​មួយ​ត្រូវ​បាន​ដុត​ឆេះ

ភេវរកម្ម​នៅ​ប៉ារីស​ឆ្លង​ទៅ​អាល្លឺម៉ង់៖ ការិយាល័យ​កាសែត​មួយ​ត្រូវ​បាន​ដុត​ឆេះ

ក្រុម​អ៊ីស្លាម​និយម​តឹង​ ទំនង​ជា​កំពុង​ពង្រីក​សកម្ម​ភាព​របស់​ខ្លួន នៅ​ពាស​ពេញ​ទ្វីប​អ៊ឺរ៉ុប​ខាង​លិច។ បន្ទាប់​ពី​ភេវរកម្ម​ប្រឆាំង​ទស្សនាវដ្ដី​បារាំង ដែល​បាន​កើត​ឡើង​ពី​ថ្ងៃ​ពុធ​ទី​៧ ខែ​មករា​មក​ នៅ​ព្រឹក​​ថ្ងៃ​អាទិត្យ​ទី​១១​នេះ អគ្គិភ័យ​ដោយ​ចេតនា​មួយ បាន​ដុត​ការិយាល័យ​សារព័ត៌មាន​តំបន់​មួយ ដែល​ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ ឈ្មោះ ហែមប៊័រ (Hamburg) ដែល​ស្ថិត​ក្នុង​ភាគ​ខាង​ជើង​នៃ​ប្រទេស​អាល្លឺម៉ង់។ នេះ​បើ​តាម​នគរបាល​អាល្លឺម៉ង់ ដែល​បាន​ធ្វើ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ នៅ​មុន​នេះ​បន្តិច ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា មាន​មនុស្ស​រង​គ្រោះ​ដល់​អាយុ​ជីវិត ឬ​មាន​របួស​ស្នាម​ឡើយ។

សារព័ត៌មាន ហែមប៊័រ ទើប​នឹង​បាន​ចុះ​ផ្សាយ​រូបភាព​ត្លុក​កំប្លែង​ចំនួន​បី របស់​ទស្សនាវដ្ដី​បារាំង ឆារលីអេបដូ ស្ដី​ពី​មហាមេដ ដែល​ជា​សាវ័ក​របស់​ព្រះ​អាឡាហ៍ ជា​មួយ​នឹង​ចំណង​ជើង​ថា «សេរីភាព​ដ៏​ធំ​ធេង [...]

បារាំង​ធ្វើ​សង្គ្រាម​​មួយ​​ចំអិន​​កំពិស​ ប្រឆាំង​ភេវរកម្ម

បារាំង​ធ្វើ​សង្គ្រាម​​មួយ​​ចំអិន​​កំពិស​ ប្រឆាំង​ភេវរកម្ម

ប្រទេស​បារាំង​បាន​ឆ្លង​កាត់​ថ្ងៃ​ដ៏​ងងឹត​ បន្ទាប់​ពី​មិន​ដែល​ជួប​ហេតុការណ៍​បែប​នេះ តាំង​ពី​ជាង​៥០​ឆ្នាំ​កន្លង​មក។ ក្រោយ​ពី​បាន​រង​គ្រោះ​នឹង​អំពើ​ភេវរកម្ម បាញ់​សម្លាប់​បុគ្គលិក អ្នកគូរគំនូរ និង​អ្នក​សារព័ត៌មាន នៃ​ទស្សនាវដ្ដី ឆារលីអេបដូ កាល​ពី​ថ្ងៃ​ពុធ​ទី​៧ ខែ​មករា​ឆ្នាំ​២០១៥​នេះ​រួច ព្រឹត្តិការណ៍​ដ៏​រន្ធត់​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់។ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ស្អែក​ឡើង ស្ត្រី​ជា​នគរបាល​ម្នាក់ បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង បាញ់​ដោយ​ជន​ខ្មាន់​កាំភ្លើង​ម្នាក់ ដែល​បាន​គេច​ខ្លួន​បាត់​ស្រមោល ក្រោយ​ពី​ហេតុការណ៍​នេះ​រួច។ បន្ទាប់​មក​នៅ​ពេញ​មួយ​ថ្ងៃ​សុក្រ​ម្សិល​ម៉ិញ ប្រទេស​បា​រាំង​បាន​ធ្លាក់​ខ្លួន ទៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ​ទៀត ដែល​បាន​ធ្វើ​ឲ្យ​​មនុស្ស​ស្លាប់​ចំនួន​៤​នាក់​ទៀត។

នោះគឺ​ការ​ចាប់​ចំណាប់​ខ្មាំង​ពីរ​កន្លែង ដែល​ចំណាប់​ខ្មាំង​ទី​មួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...