Posts tagged as "World Cup 2018"

បាល់ទាត់​ពិភពលោក៖ ២៨ឆ្នាំ​ក្រោយ​មក អង់គ្លេស​ឡើង​ដល់​វគ្គ​១ភាគ២

បាល់ទាត់​ពិភពលោក៖ ២៨ឆ្នាំ​ក្រោយ​មក អង់គ្លេស​ឡើង​ដល់​វគ្គ​១ភាគ២

ក្ដីសង្ឃឹម ដែលបណ្ដាជនអង់គ្លេស បានរង់ចាំតាំងពីឆ្នាំ ១៩៩០ (ពោល គឺ២៨ឆ្នាំ កន្លងមកហើយ)។ ក្ដីសង្ឃឹម ដែលបានឃើញក្រុមជម្រើសជាតិរបស់ខ្លួន ឡើងប្រកួត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមយកជ័យជំនះ ក្នុងជំហានទៅប្រកួតផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក។ តែក្ដីសង្ឃឹមរបស់អង់គ្លេស ក៏បានធ្វើឲ្យក្ដីសុបិន្ត របស់ប្រជាជាតិមួយទៀត ផុតរលត់ទៅដែរ។

ក្រុម តោបីអង់គ្លេស បានបំបាក់ក្រុម ស៊ុយអែដ ក្នុងគ្រាប់បាល់២០ ក្នុងការប្រកួត នៃវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃសៅរ៍ ទី៧ ខែកក្កដានេះ។ គ្រាប់បាល់ទាំងពីរនោះ រកបានដោយកីឡាករ «Harry Maguire» នៅនាទីទី ៣០ បន្ទាប់ពីទទួលបានបាល់ ទាត់ចេញពីជ្រុង និងដោយកីឡាករ «Dele Alli» នៅនាទីទី ៥៩។

ក្នុងការប្រកួត ទល់នឹងក្រុម ស៊ុយអែដ មួយនេះ ប្រធានក្រុមកីឡាករ អង់គ្លេស គឺកីឡាករ ហារី ឃេន (Harry Kane) មិនបានបញ្ចេញស្នាដៃ ក្នុងការបញ្ជូនគ្រាប់បាល់ [...]

បាល់ទាត់​ពិភពលោក៖ ប៊ែលហ្សិក​បញ្ជូន​ប្រេស៊ីល ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​មុន​ក្ដី​រំពឹង

បាល់ទាត់​ពិភពលោក៖ ប៊ែលហ្សិក​បញ្ជូន​ប្រេស៊ីល ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​មុន​ក្ដី​រំពឹង

បន្ទាប់ពីម្ចាស់ពានរង្វាន់លើកមុន គឺក្រុម អាល្លឺម៉ង់ ដែលត្រូវបានផាត់ចេញ ពីព្រឹត្តិការណ៍ពិភពលោក តាំងពីវគ្គជម្រុះតាមពូលនោះ នៅវេលានេះ ដល់វេនរបស់ក្រុមជម្រើសជាតិ ប្រេស៊ីល ម្ដង។ ក្រុមបាល់ទាត់ របសប្រទេសស្ដេចបាល់ទាត់ ដែលទទួលការរំពឹង ថានឹងអាចលើកពានពិភពលោក ឆ្នាំនេះក្នុងប្រទេសរ៉ូស្ស៊ីនោះ បានប្រកួតចាញ់ក្រុម បីសាចក្រហម ប៊ែលហ្សិក ដោយគ្រាប់បាល់ ១-២ នៅក្នុងការប្រកួតដ៏តឹងតែងមួយ នៃវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ។

វាជាការប្រកួតដ៏តឹងតែង ដោយសារក្រុម ប្រេស៊ីល បានសាកល្បង និងព្យាយាមតាមគ្រប់មធ្យោបាយ ដើម្បីរកគ្រាប់បាល់ឲ្យស្មើមកវិញ។ តែនៅចំពោះខ្សែការពារ ប៊ែលហ្សិក ដ៏រឹងមាំ និងពោរពេញ ដោយបទពិសោធន៍ ក្រុមស៊ាំបា ប្រេស៊ីល មិនអាចរកគ្រាប់បាល់ បាន លើសពី១គ្រាប់ ដែល​រកបានដោយកីឡាករ «Renato Augusto» នៅនាទីទី ៧៦ នោះឡើយ។

តែគេត្រូវនិយាយ ពីភាពទន់ខ្សោយ របស់សន្ទុះបាល់ទាត់ ប្រេស៊ីល ដែលបង្ហាញឲ្យអ្នកផងបានដឹង [...]

បាល់ទាត់​ពិភពលោក៖ បារាំង​ឡើង​ដល់​វគ្គ​១ភាគ២ បន្ទាប់​ពី​ជម្រុះ​អ៊ុយរូហ្គាយ ២-០

បាល់ទាត់​ពិភពលោក៖ បារាំង​ឡើង​ដល់​វគ្គ​១ភាគ២ បន្ទាប់​ពី​ជម្រុះ​អ៊ុយរូហ្គាយ ២-០

ចាប់ពីពេលនេះតទៅ វាជាវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក ដែលមានក្រុមបាល់ទាត់ចំនួន៤ក្រុម ដែលអាចត្រូវបានចាត់ទុក ថាជាក្រុមបាល់ទាត់​ខ្លាំងជាងគេ នៅលើលោក។ ហើយក្រុមមាន់គកបារាំង ទើបនឹងទទួលបានសំបុត្រដំបូងគេ ដើម្បីចូលមកក្នុងវគ្គ៤ក្រុម ចុងក្រោយគេបំផុតនេះ បន្ទាប់ពីបានប្រកួត យកឈ្នះលើក្រុម អ៊ុយរូហ្គាយ ដោយគ្រាប់បាល់ ២-០ កាលពីប៉ុន្មាននាទីមុន។

នៅក្នុងការប្រកួត ទល់នឹងក្រុមបាល់ទាត់ មកពីទ្វីបអាមេរិកខាងត្បូង ក្រុមបារាំងបានបង្ហាញ ពីក្រឡាទាត់ដ៏ត្រឹមត្រូវ សម្រាប់គ្រប់គ្រង និងការពារបាល់ រួមទាំងប្រសិទ្ធិភាពនៃការស្វែងរកគ្រាប់បាល់ បានពីរគ្រាប់ ដោយខ្សែការពារបារាំង កីឡាករ រ៉ាហ្វាអែល វ៉ារ៉ាន (Raphaël Varane - នៅនាទីទី ៤០) និងខ្សែប្រយុទ្ធបារាំង កីឡាករ អង់ទ័ន គ្រីស្មាន (Antoine Griezmann - នៅនាទីទី ៦១)។

ផ្ទុយទៅវិញ ក្រុម អ៊ុយរូហ្គាយ ហាក់មិនបានបង្ហាញ ពីគ្រោះថ្នាក់ខ្លាំងសម្រាប់ក្រុម បារាំង [...]

បាល់ទាត់​ពិភពលោក៖ អង់គ្លេស​បំបាក់​កូឡំប៊ី ដោយ​ទាត់​បាល់​រាប់​គ្រាប់

បាល់ទាត់​ពិភពលោក៖ អង់គ្លេស​បំបាក់​កូឡំប៊ី ដោយ​ទាត់​បាល់​រាប់​គ្រាប់

ភាពមិនចាញ់មិនឈ្នះ រវាងក្រុមទាំងពីរ បន្ទាប់ពីរកបានគ្រាប់បាល់ បានតែ១គ្រាប់ដូចគ្នានោះ ត្រូវបានបញ្ចប់ទៅ ដោយការទាត់បាល់ ១១ម៉ែត្រ ចំនួន៥គ្រាប់ក្នុងក្រុមម្ខាងៗ ដើម្បីកំណត់ថា ក្រុមមួយត្រូវតែឈ្នះ និងទម្លាក់ក្រុមមួយទៀត ចេញពីជំនួបពិភពលោក ក្នុងប្រទេសរ៉ូស្ស៊ីឆ្នាំនេះ។

សំណាងល្អសម្រាប់អង់គ្លេស ដែលបានឈ្នះគ្រាប់បាល់១១ម៉ែត្រ ៤គ្រាប់ទល់នឹង៣ ហើយបានឡើងទៅវគ្គ១ភាគ៤ ដើម្បីជួបនឹងក្រុម ស៊ុយអែដ ដែលទើបនឹងបំបាក់ក្រុម ស្វីស ក្នុងគ្រាប់បាល់ ១០ កាលពីប៉ុន្មានម៉ោងមុន។ ផ្ទុយទៅវិញ ក្រុម កូឡំប៊ី ដែលសម្បូរដោយកីឡាករល្បីៗជាច្រើន បានទាត់បាល់រាប់គ្រាប់​បញ្ចូលទី បានតិចជាងក្រុម អង់គ្លេស និងត្រូវវេចបង្វិច ត្រឡប់ទៅផ្ទះវិញ ទាំងមិនអស់ចិត្ត។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម កូឡំប៊ី និងក្រុម អង់គ្លេស៖