Posts tagged as "World Cup 2018"

បាល់ទាត់​ពិភពលោក ២០១៨៖ បាន​ដឹង​ហើយ ពី​ក្រុម​ប្រកួត​ជម្រុះ​ក្នុង​ពូល!

បាល់ទាត់​ពិភពលោក ២០១៨៖ បាន​ដឹង​ហើយ ពី​ក្រុម​ប្រកួត​ជម្រុះ​ក្នុង​ពូល!

នៅសល់ប្រមាណតែ៧ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នឹងត្រូវបើកធ្វើហើយ នៅក្នុងប្រទេសរ៉ូស្ស៊ី។ ហើយការចាប់ឆ្នោត បែងចែកក្រុមបាល់ទាត់ នៅក្នុពូលនីមួយៗ ក៏ត្រូវបានធ្វើរួចរាល់ និងចេញផ្សាយជាផ្លូវការដែរ។ 

ក្រុមអាល្លឺម៉ង់ ដែលជាម្ចាស់ពានរង្វាន់ កាលពីឆ្នាំ២០១៤ (ក្នុងប្រទេសប្រេស៊ីល) ត្រូវនៅក្នុងពូលជាមួយ ម៉ិចស៊ិក ស៊ុយអែដ និងកូរ៉េខាងត្បូង។ រីឯក្រុមប្រេស៊ីល ដែលធ្លាប់លើកពានពិភពលោកនេះ ចំនួន៥ដង ឬក៏ប្រទេសបារាំង ដែលធ្លាប់លើកបានម្ដងដែរនោះ បានដឹងរួចហើយ ពីគូប្រកួតរបស់ផងខ្លួន តាមរយៈការចាប់ឆ្នោត ក្នុងថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងវិមានក្រឹមឡាំង​ នៃរដ្ឋធានីម៉ូស្គូ ប្រទេសរ៉ូស្ស៊ី។

ការប្រកួតដែលនឹងបើកធ្វើនៅថ្ងៃដំបូង (ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨) ជាការប្រកួតរវាងក្រុមបាល់ទាត់ ជម្រើសជាតិរ៉ូស្ស៊ី ដែលជាម្ចាស់ផ្ទះ ទល់នឹងក្រុមអារ៉ាប៊ី សាអ៊ូឌីត នៅក្នុងពហុកីឡាដ្ឋាន «Loujniki» [...]

អ៊ីតាលី មិន​ទៅ​ប្រកួត​បាល់​ទាត់​ពិភពលោក​២០១៨ នៅ​រ៉ូស្ស៊ី​ទេ

អ៊ីតាលី មិន​ទៅ​ប្រកួត​បាល់​ទាត់​ពិភពលោក​២០១៨ នៅ​រ៉ូស្ស៊ី​ទេ

ទឹកភ្នែកស្រក់ចុះ របស់កីឡាករចាស់វស្សា ហ្គីលីជី ប៊ូហ្វុង (Gianluigi Buffon) ជាទិដ្ឋភាពតំណាង ឲ្យសភាពស្រយ៉ុតស្រយ៉ង់ នៅទូទាំងប្រទេសអ៊ីតាលី បន្ទាប់ពីក្រុមជម្រើសជាតិ របស់ប្រទេសនេះ បានប្រកួតស្មើ ក្នុងយប់ថ្ងៃចន្ទនេះ ជាមួយក្រុមបាល់ទាត់ របស់ប្រទេសស៊ុយអែត នៅក្នុងការប្រកួត​«ត្រឡប់»​មួយ ក្របខណ្ឌ«របាំងចុងក្រោយ» ដើម្បីទទួលបានសំបុត្រ ឡើងទៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តិទៅ នៅប្រទេសរ៉ុស្ស៊ី។

នៅក្នុងការប្រកួត«ទៅ» កាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន ដែលប្រព្រឹត្តិទៅ ក្នុងប្រទេសស៊ុយអែត ក្រុមជម្រើសជាតិអ៊ីតាលី បានចាញ់ក្រុមស៊ុយអែត ០-១ ហើយលទ្ធផល នៃការប្រកួត«ត្រឡប់» (០-០) នៅយប់នេះ បានសម្រេចស្ថាពរថា ប្រទេសអ៊ីតាលីនឹងត្រូវអវត្តមាន សម្រាប់ព្រឹត្តិការណ៍ពិភពលោកនេះ ដែលជាហេតុការណ៍ជាថ្មី ៥៩ឆ្នាំ ក្រោយការខកខានលើកមុន ដែលប្រទេសនេះ បានមិនបានចូលរួមប្រកួត បាល់ទាត់ពិភពលោក ក្នុងឆ្នាំ១៩៥៨។

[...]
ចាប់​ពីឆ្នាំ​២០២៦ ប្រទេស​ចូលរួម​ដណ្ដើម​ពាន​បាល់​ទាត់​ពិភពលោក នឹង​កើន​ដល់​ចំនួន​៤៨

ចាប់​ពីឆ្នាំ​២០២៦ ប្រទេស​ចូលរួម​ដណ្ដើម​ពាន​បាល់​ទាត់​ពិភពលោក នឹង​កើន​ដល់​ចំនួន​៤៨

ជាការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រ ដែលអនុញ្ញាតឲ្យមានប្រទេស មកចូលរួមក្នុងព្រឹត្តិការណ៍៤ឆ្នាំម្ដង នៃការ​ប្រកួត​បាល់ទាត់ពិភពលោក មានចំនួនច្រើន និងមានក្ដីសង្ឃឹមច្រើនជាងមុន។ ក្រុមប្រឹក្សាភិបាល នៃសមាគម​បាល់​ទាត់​ពិភពលោក (ហៅកាត់ថា FIFA) ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់ ដ៏ធំជាងបង្អស់​នៅលើផែនដី ទើប​នឹង​បោះឆ្នោត​​ជាឯកច្ឆ័ន្ទ សម្រេចយកការកំណត់ថ្មីនេះ កាលពីព្រឹកថ្ងៃទី១០ ខែមករានេះ នៅក្នុងក្រុង ហ្សីរីស (Zurich) ប្រទេសស្វីស ដោយ​បន្ថែមចំនួន​ក្រុម​បាល់ទាត់​ជម្រើសជាតិ ពីចំនួន៣២ សព្វថ្ងៃ ឲ្យឡើង​ដល់​ចំនួន​៤៨ក្រុម ចាប់ពី​ឆ្នាំ​២០២៦​ខាងមុខ។ ក្រុមទាំង៤៧នេះ នឹងមកជួបទាត់ នៅក្នុងវគ្គជម្រុះដំបូង ដោយ​បែង​ចែក ជា​១៦ពូល (Poule) ក្នុងមួយពូល មាន៣ក្រុម។

ការតម្លើងចំនួនក្រុមជម្រើសជាតិ នៅក្នុងជំនួបដ៏ធំ បួនឆ្នាំម្ដងនេះ ត្រូវបានធ្វើឡើង ក្រោមមូលហេតុ នៃការ​រីក​ចម្រើន​ទៅមុខ នៃកីឡាបាល់ទាត់ និងការវិវត្តន៍ នៃសង្គមមនុស្ស [...]

នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ ស្រាត​ខោ​ខ្សែ​ការពារ​គូ​ប្រកួត...

នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ ស្រាត​ខោ​ខ្សែ​ការពារ​គូ​ប្រកួត...

បើទោះជាក្រុមជម្រើសជាតិ បូស្នៀ បានរកបានគ្រាប់បាល់ មួយគ្រាប់នាំមុខរួចហើយក៏ដោយ តែកីឡាករ​របស់​ក្រុមនេះ បែរជាទប់អារម្មណ៍របស់ខ្លួន មិនបានទៅវិញ ជាពិសេសភាពតានតឹង បានកើនឡើង​ដ៏​កំពូល នៅ​ក្នុង​រយៈពេល​១៥នាទី​ចុងក្រោយ។

ទំនងជាក្ដៅក្រហាយ ព្រោះត្រូវកីឡាករក្រិច ឈ្មោះ «Sokratis Papastathopoulos» ទាញឲ្យដួល ហើយត្រូវអាជ្ញា​កណ្ដាល​ឲ្យខ្លួន​ខុស​ទៀតនោះ កីឡាករប្រធាន​ក្រុម​បូស្នៀ ឈ្មោះ«Edin Dzeko»  បានប្រើការសងសឹងមួយដ៏ចម្លែក៖ នោះគឺការ​ចាប់​សម្រាត​ខោ របស់​កីឡាករ​គូ​ប្រជែង​របស់​ខ្លួន ឲ្យខាង​តែបាន រហូតធ្លាក់ដល់ជង្គង់ បង្ហាញ «ខោទ្រនាប់» នៅកណ្ដាលទីលានប្រកួត។

បន្ថែមពីលើនេះ កីឡាករ «Edin Dzeko» ដែលទាត់ឲ្យក្រុមអាជីព «AS Roma» របស់ប្រទេសអ៊ីតាលី បាន​ងើប​ឡើង ហើយបានច្រានខ្សែការពារក្រិច កីឡាករ «Sokratis Papastathopoulos» ឲ្យដួល​ទៅ​លើ​ដី​ម្ដង​វិញ។ សកម្មភាពទាំងនោះ បានកើតឡើងយ៉ាងហួសចិត្ត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...