Posts tagged as "Adhoc"

មន្ត្រីអ.ស.ប អំពាវនាវ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ខ្មែរ​ជា​បន្ទាន់

មន្ត្រីអ.ស.ប អំពាវនាវ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ខ្មែរ​ជា​បន្ទាន់

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាព​សិទ្ធិ​មនុស្ស នៅកម្ពុជា បានថ្លែងពីទីក្រុង ហ្សឺណែវ ប្រទេសស្វីស ក្នុងថ្ងៃទី២៥ ខែមករានេះថា ការ​ប្រើ​ប្រាស់​មធ្យោបាយ ដោយ​ដាក់ទណ្ឌកម្ម ផ្នែកព្រហ្មទណ្ឌ និងការរំខាន ទៅដល់សិទ្ធិស្របច្បាប់ ក្នុងសេរីភាព​នៃ​ការ​បញ្ចេញ​មតិ ក៏ដូចជាទៅដល់ការងារ បម្រើឲ្យវិស័យសិទ្ធិមនុស្ស មានលក្ខណៈផ្ទុយទាំងស្រុង ទៅ​នឹង​មាត្រា​១៩ នៃសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ដែលប្រទេស​កម្ពុជា​ជា​ភាគី​ហត្ថលេខី​មួយ​ដែរ។

ការថ្លែងរបស់អ្នកស្រី ស្មីត បានធ្វើឡើង [...]

ខ្មែរ​នៅ​អ៊ឺរ៉ុប​ដាក់​ញត្តិ​ទៅ​សភា​អ៊ឺរ៉ុប ដើម្បី​សុំ​ឲ្យ​ដោះលែង​អ្នក​ទោស​មនសិការ

ខ្មែរ​នៅ​អ៊ឺរ៉ុប​ដាក់​ញត្តិ​ទៅ​សភា​អ៊ឺរ៉ុប ដើម្បី​សុំ​ឲ្យ​ដោះលែង​អ្នក​ទោស​មនសិការ

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានផ្សាយជូនជ្រាប ពីចុងសប្ដាហ៍កន្លងទៅនេះរួចហើយ ពីការជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​មួយ នៅមុខអាគារសភាអ៊ឺរ៉ុប កណ្ដាលរាជធានីប្រ៊ុយសែល ប្រទេសប៊ែលហ្សិក ពីសំណាក់​បណ្ដា​ជន​មានដើមកំណើត​ខ្មែរ រស់នៅក្នុងទ្វីបអ៊ឹរ៉ុបខាងលិច។

ក្រុមបាតុករ ដែលអ្នករៀបចំអះអាងថា ភាគច្រើនមានមកពីប្រទេស បារាំង ប៊ែលហ្សិក និងអាល្លឺម៉ង់នោះ បាន​មកប្រជុំគ្នានៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែមិថុនានេះ ដោយបានលើកជាបដា និងថ្លែងជាមតិ ប្រាប់ទៅ​សហគមន៍​អ៊ឺរ៉ុប ដែលជាដៃគូផ្ដល់ជំនួយដ៏សំខាន់មួយ របស់កម្ពុជា ឲ្យជួយចូលរួមឈឺឆ្អាលកាន់តែខ្លាំងឡើង ទៅ​លើ​ព្រឹត្តិការណ៍​ចាប់ចង ដាក់ឃុំចុងក្រោយបង្អស់ ដែលក្រុមបាតុករបានអះអាងថា ជាការរំលោភសិទ្ធ រំលោភ​ច្បាប់​ធ្ងន់ធ្ងរ ពីសំណាក់អាជ្ញាធររដ្ឋាភិបាលកម្ពុជា។

នៅក្នុងបាតុកម្មនោះ ក្រុមបាតុករក៏បានរៀបចំធ្វើជាញត្តិមួយ ដែលមានសរសេរជាភាសាខ្មែរ និងភាសាបារាំង ដាក់ជូនទៅអ្នកស្រី ហ្វេដើរីកា [...]

វីដេអូ​បង្ហាញ​ពី​បាតុកម្ម​ខ្មែរ​​នៅ​មុខ​សភា​អ៊ឺរ៉ុប ក្នុង​រសៀល​ថ្ងៃ​សៅរ៍

វីដេអូ​បង្ហាញ​ពី​បាតុកម្ម​ខ្មែរ​​នៅ​មុខ​សភា​អ៊ឺរ៉ុប ក្នុង​រសៀល​ថ្ងៃ​សៅរ៍

ឈរក្រោមតំណក់ទឹកភ្លៀង នៅកណ្ដាលរាជធានីប្រ៊ុយសែល (រាជាណាចក្រប៊ែលហ្សិក) មុខអាគារ​នៃ​ស្ថាប័ន​នីតិបញ្ញត្តិ របស់សហគមន៍អ៊ឺរ៉ុប ក្រុមបាតុករខ្មែរ ដែលរស់នៅឯនាយសមុទ្រ បានថ្លែងម្នាក់ម្ដងៗ ដើម្បី​ទាមទារ​ឲ្យ​សហគមន៍​ដឹង​ឮ​កាន់តែច្រើនឡើង និងជួយឈឺឆ្អាល ទាក់ទងនឹងព្រឹត្តិការណ៍ថ្មីៗ ចុងក្រោយបង្អស់ ដែល​បាន​កើតឡើង នៅក្នុងប្រទេសកម្ពុជា។

លោក សួន ណារិទ្ធិ តំណាងម្នាក់ នៃក្រុមអ្នករៀបចំបាតុកម្មនេះ បានថ្លែងប្រាប់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ថា ពួកលោករួមនឹងខ្មែរ​មកពីបណ្ដាប្រទេសនៅអ៊ឺរ៉ុបខាងលិច ជាពិសេសនៅក្នុងប្រទេសបារាំង ប៊ែលហ្សិក និង​អាល្លឺម៉ង់ បានប្រមូលគ្នានៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែមិថុនានេះ ដើម្បីប្រាប់ទៅសហគមន៍អ៊ឺរ៉ុប ដែលជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់​​របស់ប្រទេសកម្ពុជា អំពីអ្វីដែលលោក ហៅថាជាអំពើអយុត្តិធម៌ រំលោភសិទ្ធិមនុស្ស នៅក្នុង​មាតុភូមិ​​កំណើត​​របស់លោក និងដើម្បីស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង [...]

បាតុកម្ម​ខ្មែរ​នៅ​អ៊ឺរ៉ុប​​នា​​មុខ​សភា​អ៊ឺរ៉ុប​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ដោះលែង​អ្នក​ទោស​មនសិការ

បាតុកម្ម​ខ្មែរ​នៅ​អ៊ឺរ៉ុប​​នា​​មុខ​សភា​អ៊ឺរ៉ុប​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ដោះលែង​អ្នក​ទោស​មនសិការ

ចលនាទាមទារ ពីសំណាក់ខ្មែរនៅឯនាយសមុទ្រ ឲ្យមានការខ្វាយខ្វល់ ពីព្រឹត្តិការណ៍ចុងក្រោយ ជា​ពិសេស​ពី​ការ​ចាប់​ចង់​នានា នៅក្នុងប្រទេសកម្ពុជា កំពុងបន្តសកម្មភាព របស់ពួកគេតទៅទៀត។ បន្ទាប់ពីបាតុកម្ម ដែល​បាន​ធ្វើ​នៅមុខ​អាគារ​​អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីដើមខែ​មិថុនា​កន្លង​ទៅ​នោះ នៅថ្ងៃសៅរ៍នេះ បណ្ដាជន​ដែលមានដើមកំណើតខ្មែរ និងដែលកំពុងរស់នៅក្នុងទ្វីបអ៊ឺរ៉ុប ច្រើនសិប​នាក់ នឹង​ធ្វើការ​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​បាតុកម្ម​ជា​ថ្មី​ទៀត នៅមុខអាគារសភានៃសហគមន៍​អ៊ឺរ៉ុប ក្នុងរាជធានី​ប្រ៊ុយសែល នៃ​រាជា​ណាចក្រ​​ប៊ែលហ្សិក។

» អានអត្ថបទដែលទាក់ទង៖ ខ្មែរ​នៅ​អ៊ឺរ៉ុប ធ្វើ​បាតុកម្ម​នៅ​មុខ​អាគារ អ.ស.ប ក្នុង​ប្រទេស​ស្វីស

ការបង្ហោះផ្សាយ ពីរូបភាពស្ដីពីបាតុកម្មនេះ (រូបខាងលើ) ត្រូវបានបង្ហោះ​ចែកចាយ​នៅពាសពេញ [...]

ផៃ ស៊ីផាន៖ សមាជិក​សភា​អ៊ឺរ៉ុប​កំពុង​បង្ក​«ភាព​អាម៉ាស់»​មួយ!

ផៃ ស៊ីផាន៖ សមាជិក​សភា​អ៊ឺរ៉ុប​កំពុង​បង្ក​«ភាព​អាម៉ាស់»​មួយ!

«នេះជាភាពអាម៉ាស់មួយ !» នេះជាឃ្លាឧទានចុងក្រោយ របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជា​រដ្ឋលេខា​ធិការ​​ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីជាប្រតិកម្មទៅនឹងញត្តិមួយ ដែលស្នើឡើងដោយក្រុមសមាជិកសភា​អ៊ឺរ៉ុប ដើម្បី​ទាមទារ​ឲ្យ​មានភាពប្រសើរជាងមុន សម្រាប់ស្ថានភាពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​កម្ពុជា។

ញត្តិរបស់ក្រុមសមាជិកសភាអ៊ឺរ៉ុបនោះ ត្រូវបានដាក់ឲ្យសភាអ៊ឺរ៉ុបទាំងមូល ធ្វើការជជែកវែកញែក កាលពី​ថ្ងៃទី៨ ខែ​មិថុនា ហើយសភាអ៊ឺរ៉ុបទាំងមូលដដែលនេះ ទើបនឹងចេញនូវសេចក្ដីសម្រេចមួយ របស់ខ្លួន នៅថ្ងៃទី៩ ខែ​មិថុនា​ម្សិលម៉ិញ។ សេចក្ដី​ប្រកាសព័ត៌មានមួយ របស់សភាអ៊ឺរ៉ុប ចេញផ្សាយនៅក្នុងថ្ងៃដដែល បានឲ្យដឹងថា ស្ថាប័ន​នីតិបញ្ញត្តិរបស់សហគមន៍អ៊ឺរ៉ុប បានប្រាប់ទៅការិយាល័យអ៊ឺរ៉ុប​​ដើម្បីកិច្ចការខាងក្រៅ ហៅ​កាត់​ជា​ភាសា​បារាំង​ថា «SEAE» ឲ្យបង្កើនលក្ខខណ្ឌឃ្លាំមើល ទៅលើជំនួយជាទឹកប្រាក់ របស់សហគមន៍អ៊ឺរ៉ុប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...