Posts tagged as "ISIS"

ទស្សនាវដ្ដី​អាល្លឺម៉ង់​ផ្សាយ​រូប ត្រាំ កាត់​ក្បាល​ស្ត្រី​«​សេរីភាព»

ទស្សនាវដ្ដី​អាល្លឺម៉ង់​ផ្សាយ​រូប ត្រាំ កាត់​ក្បាល​ស្ត្រី​«​សេរីភាព»

ជាគម្របទស្សនាវដ្ដី ដែលបានបង្កភាព«តក់ស្លុត» ដល់ពិភពលោក។ ទស្សនាវដ្ដីអាល្លឺម៉ង់ ចេញផ្សាយ​ប្រចាំ​សប្ដាហ៍ ឈ្មោះ «Der Spiegel» ដែល​គេ​ដឹងថា មាននិន្នាការឆ្វេងនិយម បានដាក់​រូប​គំនូរ​នេះ នៅ​លើ​គម្រប​លេខ​ចេញ​ផ្សាយ របស់​ខ្លួន កាលពីចុង​សប្ដាហ៍មុន។

រូបគំនូរ ដែលគូរដោយវិចិត្រករជាតិ អាមេរិក-គុយបា លោក «Edel Rodriguez» បានបង្ហាញឲ្យ​ឃើញ​លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិកថ្មី កំពុងកាន់ក្បាលស្ត្រី «តំណាង​ឲ្យ​សេរីភាព» របស់​ពិភពលោក នៅ​នឹង​ដៃ​ម្ខាង និងកាំបិត​ផ្គាក់ដ៏ធំ ដែលមាន​ប្រលាក់ឈាម នៅនឹងដៃ​ម្ខាង​ទៀត។ នៅ​ខាង​ក្រោម​ផ្នែក​ខាង​ស្ដាំ  វិចិត្រករបានសរសេរ​ពាក្យ​ពីរម៉ាត់ ជាភាសាអង់គ្លេសថា «America first» (ផល​ប្រយោជន៍​អាមេរិក ជា​អាទិភាព​មុន​គេ) ដែលត្រូវបាន​គេ​ដឹងថា ជាពាក្យស្លោកមួយ ក្នុងចំណោម​ពាក្យ​ស្លោក​ជា​ច្រើន ​​របស់​លោក ត្រាំ នៅក្នុង​​យុទ្ធនាការ​​រក​​សម្លេង​​ឆ្នោត កាលពីឆ្នាំមុន។

[...]
តើ បារ៉ាក់ អូបាម៉ា បាន​បន្សល់​ទុក​អ្វី​ខ្លះ?

តើ បារ៉ាក់ អូបាម៉ា បាន​បន្សល់​ទុក​អ្វី​ខ្លះ?

ការឈ្នះឆ្នោតជាប្រវត្តិសាស្ត្រ ក្លាយជាប្រធានាធិបតី ដែលពោរពេញដោយមោទនភាព...

១៤៣ឆ្នាំ ក្រោយការទម្លាក់ចោល នូវរបបទាសភាព លោក បារ៉ាក់ ហ៊ូសេន អូបាម៉ា (Barack Hussein Obama) អតីត​សមាជិកព្រឹទ្ធសភាវ័យ ៤៧ឆ្នាំ មកពីរដ្ឋអ៊ីលីណ័រ (Illinois) បានក្លាយជាប្រធាធានាធិបតី ដែល​មានសម្បុរ​ខ្មៅ​មុន​គេ​បង្អស់ នៃសហរដ្ឋអាមេរិក។ ជាមួយនឹងបុគ្គលិកលក្ខណៈ ការនិយាយស្ដី និង​រូបរាង​សង្ហារបស់​លោក លោក បារ៉ាក់ អូបាម៉ា ត្រូវបានមនុស្សរាល់គ្នា រាប់ទាំងគូប្រជែងរបស់លោកផង ទទួល​ស្គាល់​ថា បាន​ដឹកនាំ​សហរដ្ឋអាមេរិក ដោយគ្មាន​ភាព​រកាំ​រកូស ឬរឿង​អាស្រូវ​អ្វីធំដុំ ដូចដែល​ប្រធានាធិបតី​មុនៗ ធ្លាប់បាន​ធ្វើ​នោះ​ទេ។

ភាពល្អូកល្អឺន ដែលលោក អូបាម៉ា មានជាមួយនឹងភរិយា រួមនឹងកូនស្រីទាំងពីរ បានផ្ដល់​រូបភាព​ដ៏ល្អបន្ថែម​ទៀត សម្រាប់​គ្រួសារ​​ប្រធានាធិបតី​មួយ ដែលអ្នកផង​ទាំងឡាយ​​នៅក្នុងលោក តែងសុបិន្ដចង់បាន។

[...]
តួកគី៖ ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​រង្គសាល បាន​ឆ្លើយ​សារភាព

តួកគី៖ ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​រង្គសាល បាន​ឆ្លើយ​សារភាព

គឺទូរទស្សន៍ជាតិរបស់ប្រទេសតួកគី ឈ្មោះ «TRT» ជាអ្នកប្រកាសព័ត៌មាននេះ ឲ្យដឹងដោយផ្ទាល់។ អាជ្ញាធរ​បានចាប់ខ្លួនបុរស ដែលជាប់សង្ស័យ ជា​ខ្មាន់​កាំភ្លើង ដើរបាញ់សម្លាប់មនុស្ស នៅក្នុងរង្គសាលមួយ នៃក្រុង​អ៊ីស្តង់ប៊ូល ប្រទេសតួកគី កាលពីយប់ឆ្លងឆ្នាំថ្មី បណ្ដាលឲ្យមនុស្សស្លាប់ ៣៩នាក់ និងរបួស​រាប់​សិប​​នាក់​ផ្សេង​ទៀត។ កងកម្លាំងតួកគី បានរកឃើញជននេះ នៅក្នុងអាគារមួយ នៃសង្កាត់ «Esenyurt» ជាមួយ​នឹង​កូនប្រុស​របស់​ខ្លួន។

ជននេះ បានសារភាព និងបានទទួលខ្លួន ថាពិតជាខ្មាន់កាំភ្លើង ក្នុងយប់ដ៏ប្រល័យនោះ។ នេះ បើតាមការ​ប្រកាស របស់អភិបាលក្រុង អ៊ីស្តង់ប៊ូល កាលពី​ថ្ងៃ​អង្គារ ដោយបានអះអាងបន្ថែមថា ជននេះ មាន​សញ្ជាតិ​ពី​ប្រទេស អូប៊េគីស្ដង់ និងបានចូលទៅហ្វឹកហាត់ ការបាញ់បោះ ក្បួនយុទ្ធសាស្ត្រ នៅក្នុង​ប្រទេស​​អាហ្វហ្គានីស្ដង់។

បុរសអាយុ២៨ឆ្នាំ បានរស់នៅលាក់ខ្លួន ពីការតាមចាប់ខ្លួន អស់រយៈពេល១៥ថ្ងៃ បន្ទាប់ពីថ្ងៃកើតហេតុ [...]

អត្តសញ្ញាណ​ជន​សង្ស័យ ​បាញ់​ប្រហារ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នៅ​ទួរគី

អត្តសញ្ញាណ​ជន​សង្ស័យ ​បាញ់​ប្រហារ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នៅ​ទួរគី

តាមការទម្លាយឲ្យដឹង របស់អាជ្ញាធរទួរគី បានអះអាងថា ជនសង្ស័យ ដែលបានតែងខ្លួន ជា«តាណូអែល» ចូល​ទៅបាញ់សម្លាប់មនុស្សច្រើនសិប នៅក្នុងរង្គសាលមួយ កណ្ដាលទីក្រុង ទីស្តាមប៊ូល (ភាគខាងជើង នៃ​ប្រទេស​ទួរគី) កាល​ពី​យប់​​ថ្ងៃចូល​ឆ្នាំ​​សកល​នោះ មានអាយុ២៨ឆ្នាំ ឈ្មោះ «Lakhe Mashrapov» និង​មាន​ដើមកំណើត មក​ពី​ប្រទេស​គៀរជីស្ដង់ (Kirghizstan)។

សារព័ត៌មានទួរគីជាច្រើន បានស្រង់ប្រភពផ្លូវការ [...]

ភេរវកម្ម​ស្វាគមន៍​ប្រធានាធិបតី​បារាំង សម្លាប់​មនុស្ស​៣២នាក់ នៅ​អៀរ៉ាក់

ភេរវកម្ម​ស្វាគមន៍​ប្រធានាធិបតី​បារាំង សម្លាប់​មនុស្ស​៣២នាក់ នៅ​អៀរ៉ាក់

អំពើភេរវកម្មអត្តឃាត ដោយបើករថយន្ដ ទៅបំផ្ទុះគ្រាប់បែក បានកើតឡើងយ៉ាងកក្រើក នៅក្នុង​សង្កាត់​មួយ​កណ្ដាល​រដ្ឋធានី បាដាដ ប្រទេសអៀរ៉ាក់ ដែលសម្បូរទៅដោយ អ្នករស់នៅជាតិអៀរ៉ាក់ កាន់​សាសនា​អ៊ីស្លាម និកាយ​ស៊ីអ៊ីត។ តុល្យភាពនៅពេលនេះ ដែលផ្ដល់ដោយនគរបាលអៀរ៉ាក់ បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​៣២នាក់ បាន​ស្លាប់ និង៦១នាក់ បានរងរបួស។ ជនរងគ្រោះភាគច្រើន ជាកម្មករបណ្ដែត ដែលកំពុង​ឈរ​តម្រៀប​ជួរ​គ្នា រង់ចាំ​ការ​សុំ​ការងារ​ធ្វើ នៅនឹងកន្លែង ស្ថិតក្នុងសង្កាត់ «Sadr City» ភាគឦសាននៃរដ្ឋធានី។

ហេតុការណ៍ដ៏រន្ធត់ បានកើតឡើងស្របពេល នឹងដំណើរទស្សនកិច្ច រយៈពេលខ្លីមួយ របស់​ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) នៅរដ្ឋធានីបាដាដ។

នៅមុននេះប៉ុន្មានម៉ោង លោកប្រធានាធិបតីបានទៅជួប លើកទឹកចិត្តកងទ័ពបារាំង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...