Posts tagged as "NGO"

ហ៊ុន សែន៖ កម្ពុជា​ចាំ​បាច់​ត្រូវ​មាន​«ច្បាប់»​គ្រប់​គ្រង NGO

ហ៊ុន សែន៖ កម្ពុជា​ចាំ​បាច់​ត្រូវ​មាន​«ច្បាប់»​គ្រប់​គ្រង NGO

ភាពមន្ទិលសង្ស័យ ទៅលើច្បាប់ស្ដីពី សមាគម អង្គការក្រៅរដ្ឋាភិបាល នឹងលែងមានតទៅទៀតហើយ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្រ្តីកម្ពុជា បានធ្វើការក្រើនរំលឹកជាថ្មីថា កម្ពុជាចាំបាច់ណាស់ កម្ពុជាត្រូវមានច្បាប់គ្រប់គ្រង មួយជាក់លាក់។

ថ្លែងក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ផ្លូវជាតិលេខ៤១ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥នេះ លោក ហ៊ុន សែន បាន​លើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាល នឹងត្រូវគណៈរដ្ឋមន្ត្រី ធ្វើការអនុម័ត នា​ពេល​ខាងមុខនេះ ហើយបន្ទាប់មក នឹងបញ្ជូនទៅកាន់រដ្ឋសភា។ លោកបានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ មានការ​ពិគ្រោះ​យោបល់ច្រើនមកហើយ រួមទាំងការទទួលយក នូវធាតុថ្មីៗ ដែលបានស្នើសុំ បញ្ចូលក្នុងច្បាប់នេះ។

លោកបានបង្ហាញថា មូលហេតុ ដែលនាំឲ្យមានការបង្កើតច្បាប់ សមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ ព្រោះលោក ចង់ឲ្យមានការទ្រទ្រង់ និងលើកទឹកចិត្ត សកម្មភាពរបស់សមាគម [...]

តំណាង​​សហជីព​​ទាំង​២៧ ទាម​ទារ​​ឲ្យ​​រដ្ឋាភិបាល​​ទម្លាក់​ចោល សេចក្តី​ព្រាង​ច្បាប់​សហជីព

តំណាង​​សហជីព​​ទាំង​២៧ ទាម​ទារ​​ឲ្យ​​រដ្ឋាភិបាល​​ទម្លាក់​ចោល សេចក្តី​ព្រាង​ច្បាប់​សហជីព

យ៉ាងតិចណាស់ តំណាងក្រុមការងារ នៃបណ្តាញសហជីពកម្មករ ប្រមាណជាង១០០នាក់ មកពីសហជីពចំនួន២៧ បាន​មកជួបជុំគ្នា មុខក្រសួងការងារ កាលពីព្រឹកថ្ងៃទី២ ខែមិថុនានេះ ដើម្បីដាក់ញត្តិ ឲ្យក្រសួងការងារលប់ចោល នូវ​«សេច​ក្តី​ព្រាងច្បាប់សហជីព» ដែលមិនបានឆ្លើយតប ទៅនឹងការការពារសិទ្ធិ សេរីភាព វិជ្ជាជីវៈ ផលប្រយោជន៍​របស់​កម្មករ​-និយោជិក និងនិយោជកជាដើម។

តំណាងសហជីពទាំង២៧ បានលើកឡើងថា មាត្រាមួយចំនួនធំ ក្នុងសេចក្តីព្រាងច្បាប់សហជីពនេះ មានការរឹតបណ្តឹង និងបន្ថយសិទ្ធិនានា ជាមួយនិងការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង នៃសហជីព។ លោក អាត់ ធន់ ប្រធានសម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យកម្មករកាត់ដេរ ហៅកាត់ថា ស៊ីខាវឌូ ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន បានលើកឡើងថា សម្រាប់​ប្រទេស​កម្ពុជា មិនចាំបាច់ក្នុងការបង្កើត ឲ្យមានច្បាប់គ្រប់គ្រងសហជីពនោះទេ។ លោកបានបន្តថា ព្រោះ​វិស័យ​ការងារនេះ ត្រូវបានគ្រប់គ្រងដោយច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ការងារ [...]

គំនិត​ផ្ទុយ​គ្នា​រវាង​«រដ្ឋ និង​រាស្រ្ត» លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី NGO

គំនិត​ផ្ទុយ​គ្នា​រវាង​«រដ្ឋ និង​រាស្រ្ត» លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី NGO

តាមការគ្រោងទុក របស់រដ្ឋាភិបាលកម្ពុជា សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល និងត្រូវបើកកិច្ច​ប្រជុំ​ពិភាក្សា ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ បើសិន​ជាគ្មានការ​កែប្រែ ណាមួយនោះទេ។

សូមបញ្ជាក់ថា នាពេលកន្លងមក ទាំងក្រសួងមហាផ្ទៃ ទាំងរដ្ឋាភិបាល តែងតែលើកឡើងថា សេចក្តីព្រាងច្បាប់​ស្ដីពី​សមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ គឺជៀសវាង ដើម្បីកុំឲ្យមានការរំលោភសិទ្ធិបុគ្កល និងក៏ជាការយកចិត្តទុកដាក់ និង​គិតគូរការពារអង្គការសង្គមស៊ីវិលដែរ។ មន្ត្រីរដ្ឋាភិបាល តែងលើកឡើងថា ការជជែកពិភាក្សាស្ដីពីច្បាប់នេះ ត្រូវបាន​ធ្វើក្នុងកន្លងមក ជាច្រើនដងពេកហើយ ដែលមិនចាំបាច់ឲ្យមានបន្ត ជាច្រើនលើកទៀតទេ។

ប៉ុន្តែសម្រាប់អង្គការជាតិ និងអង្គការអន្តររជាតិ ជាច្រើនវិញ ពួកគេមិនបានគាំទ្រ លើបញ្ហាបង្កើត ឲ្យមានច្បាប់​សមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះទេ [...]

សង្គម​ស៊ីវិល​ព្រមាន​ប្រើ​យន្តការ​សភា រឿង​ធ្វើ​ច្បាប់​សង្គម​ស៊ីវិល

សង្គម​ស៊ីវិល​ព្រមាន​ប្រើ​យន្តការ​សភា រឿង​ធ្វើ​ច្បាប់​សង្គម​ស៊ីវិល

ដោយសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រោយពីបានបញ្ចប់ ការពិនិត្យ និងតាក់តែងដោយ​ក្រសួងមហាផ្ទៃហើយនោះ សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយនេះ ត្រូវបានបញ្ជូនបន្ត មក​កាន់ទីស្តីការគណរដ្ឋមន្រ្តី ដើម្បីផ្តល់សេចក្តីទុកចិត្ត មុននឹងស្នើដល់រដ្ឋសភា ធ្វើការអនុម័តដោយសម្លេង ៥០ភាគរយ​បូកមួយ។

រីឯក្រុមអង្គការសង្គមស៊ីវិលឯណេះវិញ បានជួបគ្នាជាថ្មី យ៉ាងប្រញាប់ប្រញាល់ និងបានប្រកាសនូវជំហររបស់ក្រុមខ្លួន ក្នុង​ការទប់ស្កាត់ សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ដើម្បីរង់ចាំ ឲ្យមានការពិភាក្សា ល្អិត​ល្អន់​ជាមួយអង្គការសមាគម ជាមុនសិន។

លោក សឿង សារឿន នាយកប្រតិបត្តិគណៈកម្មាធិការ កិច្ចសហប្រតិបត្តិការកម្ពុជា (CCC) បានលើកឡើងថា ទាំង​រដ្ឋាភិបាន ទាំងសង្គមស៊ីវិលជាតិ និងអន្តរជាតិ ទាំងអង្គការសង្គមស៊ីវិល សុទ្ធតែមានឆន្ទះតែមួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...