Posts tagged as "MH370"

យន្ដហោះ​បាត់​ខ្លួន MH370  ត្រូវ​បាន​ពង្រត់​ទៅ​កាន់​ទ្វីប​ទឹក​កក អង់តាទីក?

យន្ដហោះ​បាត់​ខ្លួន MH370 ត្រូវ​បាន​ពង្រត់​ទៅ​កាន់​ទ្វីប​ទឹក​កក អង់តាទីក?

មកដល់ពេលនេះ ការបាត់ខ្លួនរបស់យន្ដហោះ ប៊ូអីង (Boeing 777) មានរយៈពេលជិត១ឆ្នាំហើយ ប៉ុន្តែនៅតែគ្មាន​ពន្លឺណា​មួយ បង្ហាញថាយន្ដហោះ នៅទីណា ធ្លាក់ ឬផ្ទុះនៅលើអាកាសនោះដែរ។ សំនួរសួរថា តើយន្ដហោះដែលភ្ជាប់​ជើង​ហោះ​ហើរ MH370 ពីរដ្ឋធានី គូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ​២០១៤ ជាមួយនឹងមនុស្ស២៣៩នាក់នោះ បានក្លាយជាអ្វីទៅហើយ?

បើតាមអ្នកជំនាញច្រើននាក់ ដែលបានធ្វើការវិភាគ ទៅលើទិន្និន័យផ្កាយរណប ថតពីដំណើរហោះហើរចុងក្រោយ របស់​យន្ដហោះ MH370 ចំណុចជាច្រើន បានដាក់ការសង្ស័យកាន់តែខ្លាំងឡើងៗ ថាយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញមួយនេះ ប្រាកដជាត្រូវបាននរណាម្នាក់ នៅក្នុងបន្ទប់បើកយន្ដហោះ ចាប់ពង្រត់ទៅកាន់ទ្វីបទឹកកក អង់តាទីក។ ចំណុចសង្ស័យទាំងនេះ ត្រូវបានស្ថានីយទូរទស្សន៍ National Geographic របស់អាមេរិក យកមក​លំអិត នៅ​ក្នុង​ឯកសារមួយរបស់ខ្លួន [...]

មនុស្ស​លើ​យន្ដហោះ​បាត់​ខ្លួន​ នៅ​មាន​ជីវិត​គ្រប់​គ្នា នៅ​អាហ្វហ្គានីស្ដង់?

មនុស្ស​លើ​យន្ដហោះ​បាត់​ខ្លួន​ នៅ​មាន​ជីវិត​គ្រប់​គ្នា នៅ​អាហ្វហ្គានីស្ដង់?

បាត់យន្ដហោះ - ការសែតមួយរបស់ប្រទេសរ៉ូស្ស៊ី បានលើកយកសាក្សី ដែលជាភ្នាក់ងារសម្ងាត់​របស់​រដ្ឋាភិបាល​​រ៉ូស្សី​​​នោះ​មកបញ្ជាក់ ហើយត្រូវបានសារព័ត៌មានរបស់ប្រទេសអង់គ្លេស មីរ័រ (Mirror) ធ្វើការ​ផ្សព្វ​ផ្សាយ​បន្ត នៅថ្ងៃ​ទី១៥ ខែមេសា ឆ្នាំ២០១៤នេះ។ ការសែតរ៉ូស្ស៊ី បានសរសេរតាមសម្ដីសាក្សីដូច្នេះថា​៖ «ក្រុម​ភេវរជន បាន​ចាប់ពង្រត់យន្ដហោះ ហើយ បានបង្ខំឲ្យ​ចុះចត នៅក្នុងទីក្រុងកាន់ដាហារ (Kandahar) នៃ​ប្រទេស​​អាហ្វហ្គានីស្ដង់។ អ្នកដំណើរគ្រប់រូប ដែល​ស្ថិតនៅ លើ​យន្ដហោះនេះ នៅរស់រានមានជីវិតនៅឡើយ ប៉ុន្តែ​​កំពុង​​ស្ថិត​នៅ​ជាប់​ជាចំណាត់ខ្មាំង។»

តើនេះជាការពិត ឬគ្រាន់តែជាការបំភ្លៃព័ត៌មាន ដើម្បីមូលហេតុអ្វីមួយ? នៅមុននេះ ព័ត៌មានដែលត្រូវ​បាន​បណ្ដាញ​​ផ្សព្វ​ផ្សាយ ចាប់អារម្មណ៍ដែរនោះ បានបញ្ជាក់ថា អ្នកដំណើរម្នាក់នៅលើយន្ដហោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...