Posts tagged as "Nou Sib"

នូ ស៊ិប រូបភាព​ជា​តារា​ចម្រៀង​ជើង​ចាស់ មិន​អាច​ព្យាបាល​ជំងឺ​ខ្លួន​បាន

នូ ស៊ិប រូបភាព​ជា​តារា​ចម្រៀង​ជើង​ចាស់ មិន​អាច​ព្យាបាល​ជំងឺ​ខ្លួន​បាន

ជីវិត​ជា​អ្នក​សិល្បៈ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​ភាព​រុង​រឿង​ទេ បើ​សូម្បី​តែ​ប្រាក់ សម្រាប់​ព្យាបាល​ជំងឺ​របស់​ខ្លួន​ក៏​ដោយ។ ជា​ពិសេស បើ​គ្រាន់​តែ​អវត្តមាន​​មិន​បាន​ចេញ​ច្រៀង​ទៀត បាន​ធ្វើ​ឲ្យ​លោក នូ ស៊ិប វ័យ ៦៧ ឆ្នាំ ដែល​រង​របួស​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ប្រឈម​នឹង​កង្វះ​ខាត​ផ្នែក​ថវិកា សម្រាប់​ព្យាបាល​ជំងឺ ហើយ​កំពុង​ស្ថិត​ក្នុង​សភាព​កាន់​តែ​ដុន​ដាប​ទៅៗ។ បច្ចុប្បន្ន​នេះ លោក​កំពុង​ស្នាក់ និង​ស្ថិត​ក្រោម​ការ​ពឹង​អាស្រ័យ លើ​ក្មួយ​ម្នាក់​ក្នុង​ផ្ទះ​ជួល​មួយ នា​រាជធានី​ភ្នំពេញ។

តាមរយៈវីដេអូមួយ ដែលត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គម លោក នូ ស៊ិប បានរៀបរាប់ថា លោក​មិនបានស្វែងរកការព្យាបាល ពីមន្ទីរពេទ្យណាមួយឡើយ ដោយគ្រាន់តែឲ្យក្មួយរស់នៅជាមួយ ទិញ​ថ្នាំ​យក​មក​ព្យាបាលខ្លួនឯង ព្រោះតែលោកធ្លាប់ចេះវិជ្ជាពេទ្យខ្លះៗ​ដែរ និងពិសេសជាងនេះនោះ ក៏ព្រោះ​តែ​លោក​មិន​មានថវិកាគ្រប់គ្រាន់ ក្នុងការព្យាបាល។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...