Posts tagged as "Doung Zorida"

តារា​បង្ហាញ​ម៉ូដ​ខ្ញី​ចាស់ ប្រតិកម្ម​នឹង​ការ​ហែក​កេរ្ត៍​ក្រុម ​របស់​អតីត​​សមាជិកខ្លួន

តារា​បង្ហាញ​ម៉ូដ​ខ្ញី​ចាស់ ប្រតិកម្ម​នឹង​ការ​ហែក​កេរ្ត៍​ក្រុម ​របស់​អតីត​​សមាជិកខ្លួន

«ហត់ នឹង​ពួក​ច្រណែន​ឈ្នានីស​ណាស់​លោកអើយ!!! សូម​ជំរាប​ថា ខ្ញុំ​គ្មាន​សិទ្ធិ​អី​បព្ជាា​ទៅ​ស្ថាប័ន​រដ្ឋ រឺ​អតិថិជន អោយ​គេ​រើស​អ្នក​នេះ​អ្នក​នោះទេ ហើយ​ខ្ញុំ​រវល់​ណាស់ នឹង​ការ​សិក្សា​ក៏​ដូច​ជា​ការងារ។ ខ្ញុំ​មាន​ពេល​ឯណា ទៅ​ជួយ​ការងារ​បង​ស្រី​នោះ។ ហើយ​អ្វី​គ្រប់​យ៉ាង គឺ​បង​ស្រី​ខ្ញុំ​ជា​អ្នក​សំរេច ខ្ញុំ​គឺ​គ្នាន​សិទិ្ធ​ទេ!!» នេះ​ជា​ប្រតិកម្ម​របស់​កញ្ញា ឌួង ហ្សូរីមា បន្ទាប់​ពី​តារា​បង្ហាញ​ម៉ូដ​ម្នាក់ ដែល​បាន​ដើរ​ចេញ​ពី​ក្រុម Cambodia Super Model មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​គេហទំព័រ​ក្នុង​ស្រុក​មួយ​ថា ការ​ដែល​ខ្លួន​ដើរ​ចេញ​ពី​ក្រុម គឺ​ដោយ​សារ​តែ​កាល​ខ្លួន​នៅ​ជា​សមាជិក​មិន​សូវ​បាន​ចេញ​ដើរ​ម៉ូដ ហើយ​តារា​បង្ហាញ​ម៉ូដ ដែល​ឧស្សាហ៍​ចេញ​ដើរ​បង្ហាញ​ម៉ូដ​នោះ ភាគ​ច្រើន គឺ​ជា​អ្នក​ដែល​ស្និត​នឹង​មេ​ក្រុម ឬ​ជា​សាច់​ញាតិ​របស់​ថ្នាក់​ដឹក​នាំ​របស់​ក្រុម។

អតីតសមាជិកក្រុម Cambodia Super Model [...]

ឌួង ហ្សូរីដា មាន​ទាហាន​តាម​សុំ​ស្នេហ៍​ក្នុង​ហ្វេសប៊ុក

ឌួង ហ្សូរីដា មាន​ទាហាន​តាម​សុំ​ស្នេហ៍​ក្នុង​ហ្វេសប៊ុក

បន្ទាប់ពីមានបុរសវ័យចំណាស់ម្នាក់ ដែល​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ Seng Nguon Pin ផ្ញើរ​សារ ប្រើ​ពាក្យ​ផ្អែមល្ហែម​សុំ​ស្រលាញ់​តាម​ហ្វេសប៊ុក កញ្ញា ដួង ហ្សូរីដា មិន​ត្រឹម​តែ​បដិសេធ​ចំពោះ ការ​សុំ​ស្នេហ៍​ពី​បុរស​ម្នាក់​នេះ​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​កញ្ញា​យល់​ថា បុរស​ម្នាក់​នោះ​គឺ​ជា​មនុស្ស​មាន​បញ្ហា ឬ​ក៏​អាច​កើត​រោគ​ចិត្ត​ជា​ដើម។

សារសរសេរសុំស្នេហ៍ជាច្រើន របស់​បុរស​វ័យ​ចំណាស់ ជា​នាយ​ទាហាន​ខាង​លើ ដែល​ត្រូវ​បាន​កញ្ញា ឌួង ហ្សូរីដា យក​មក​ទម្លាយ​ឱ្យ​ប្រិយមិត្ត ក្នុង​គណនី​ហ្វេសប៊ុក​របស់​នាង​បាន​ដឹង​នោះ ក្នុង​នោះ​មាន​សារ​មួយ​សរសេរ​ថា «រាត្រី​សួស្តី​អូន​សម្លាញ់ ថ្ងៃ​នេះ​អូន​រវល់​ណាស់​មែន​ទេ។ ប្រហែល​ជា​រវល់ ខ្លាំង​ណាស់ ហើយ​មើល​ទៅ។ បង​ចេះ​តែ​គិត​ថា អូន​ជា​តារា​មាន​រូប​សម្រស់​ស្រស់​ត្រកាល ប្រៀប​បាន​តារា​ដែល​រះ​ខ្ពស់​បំផុត និង​មាន​ចំណេះ​ដឹង​ខ្ពស់ ពិធីការិនី​ដ៏​ល្បីល្បាញ ប្រៀប​បាន​ហង្សមាស [...]

ឌួង ហ្សូរីដា ប្រាប់ ឌីជេ ហេរ៉ូ ឲ្យ​ទៅ​«រៀន​ច្រៀង»​សិន

ឌួង ហ្សូរីដា ប្រាប់ ឌីជេ ហេរ៉ូ ឲ្យ​ទៅ​«រៀន​ច្រៀង»​សិន

ក្រោយពីឌីជេដ៏ស្រស់សង្ហា និងពូកែវោហាស័ព្ទ លោកហេរ៉ូ សរសេរសារ នៅលើទំព័រហ្វេសប៊ុករបស់លោក កាល​ពី​ម្សិលម៉ិញនេះ អំពីការសោកស្តាយ ចំពោះការចាកចេញពីកម្មវិធី ដែលខ្លួនធ្លាប់កាន់ អស់រយៈពេលជិតបីឆ្នាំ បានធ្វើ​ឱ្យទស្សនិកមានការសោកស្តាយយ៉ាងខ្លាំង ក្នុងពេលដែលលោកត្រូវចាកចេញ​ពីកម្មវិធីមួយនេះ។ ប៉ុន្តែកញ្ញា ឌួង ហ្សរីដា ទំនងជាបានបង្ហើប អាថ៌កំបាំង មួយ។


ឌីជេ ហេរ៉ូ និងកញ្ញា ដួង ហ្សូរីដា។ (រូបថតហ្វេសប៊ុក)

តារា - នៅសុខៗ ឌីជេ ហេរ៉ូ ជាពិធីករកំពុងស្រូបយកប្រជាប្រិយភាព ពីទស្សនិកជន បែរជាបាត់មុខពីកម្មវិធី «តន្ត្រី​អាស៊ីអាគ្នេយ៍»ទាំងមិនដឹងមូលហេតុ ដែលធ្វើឱ្យប្រិយមិត្តជាច្រើន មានការងឿងឆ្ងល់ជាខ្លាំង។ បន្ទាប់ពីតារារូបនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...