Posts tagged as "Yuk Chenda"

តើ​តារា​រូប​ណា នឹង​ក្លាយ​ជា​ប្រធាន​សមាគម​សិល្បៈ​ខ្មែរ​ជំនួស សុះ ម៉ាច

តើ​តារា​រូប​ណា នឹង​ក្លាយ​ជា​ប្រធាន​សមាគម​សិល្បៈ​ខ្មែរ​ជំនួស សុះ ម៉ាច

ស្របពេលដែល អាណត្តិទី៣នៃការដឹកនាំសមាគម ឈានទៅជិតផុតហើយនោះ គេកំពុងសម្លឹងមើលថា តើតារារូបណា នឹងមកដឹកនាំសមាគមសិល្បៈខ្មែរជំនួសលោក សុះ ម៉ាច ដែលមានរូបភាពល្អគួរសមថា មានការ​ដឹកនាំល្អដឹងពីសុខទុក្ខសិល្បករ សិល្បការិនី?

បើតាមជាលោក សុះ ម៉ាច ប្រធានប្រធានសមាគមសិល្បៈខ្មែរអាណត្តិទី៣ ស្រង់សម្តីដោយភ្នំពេញប៉ុស្ត បានទម្លាយ​ឱ្យដឹងថា តារា៥រូប ដែលលោកចង់បានមកអង្គុយ លើកៅអីប្រធានសមាគមសិល្បៈខ្មែរ នាអាណត្តិទី៤នេះ។ ក្រៅ​ពី​សម្លឹងឃើញអ្នកនាង យុគ ចិន្តា និង លោក ចា រិទ្ធី លោកក៏ទទូចចង់បាន លោក ព្រាប សុវត្ថិ លោក ទេព រិន្ទដារ៉ូ អ្នកនាង ម៉េង កែវពេជ្ជតា និងលោក ខេមរៈ សេរីមន្ត ឈរឈ្មោះជាមេដឹកនាំសម្រាប់អាណត្តិទី៤ផងដែរ។

លោកបានបញ្ជាក់ថា វាចាំបាច់ណាស់សម្រាប់សមាសភាព ដែលជាអ្នកដឹកនាំសមាគមសិល្បៈ ទាមទារឱ្យមាន​ប្រជាប្រិយផង និងអ្នកនោះទៀតក៏ត្រូវមានធនធានដែរ ហើយពិសេសជាងនេះទៅទៀតនោះ អ្នកដឹកនាំក៏ត្រូវតែមាន [...]

យុគ ចិន្តា បដិសេធ​ដំណឹង​ថា នាង​ត្រៀម​ខ្លួន​ចូល​រោង​ការ

យុគ ចិន្តា បដិសេធ​ដំណឹង​ថា នាង​ត្រៀម​ខ្លួន​ចូល​រោង​ការ

បន្ទាប់ពីបែកធ្លាយដំណឹងដ៏គួរភ្ញាក់ផ្អើលមួយ ថាអ្នកនាង យុគ ចិន្តា កំពុងត្រៀមខ្លួនចូលរោងការ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ពិធីការិនីដែលមានឈ្មោះល្បីរូបនេះ ហាក់មានការខឹងសម្បារយ៉ាងខ្លាំង ជាមួយដំណឹងដែលគួរតែ​រីករាយ ហើយបានចេញមកធ្វើការបដិសេធទាំងស្រុង នូវការលើកឡើងនេះ។


អ្នកនាងយុគ ចិន្តា (ខាងស្ដាំ) ពេលកំពុងថតកម្មវិធីបុណ្យភ្ជុំ ជាមួយកញ្ញាតេង លក្ខិណា ឲ្យស្ថានីយ៍ទូរទស្សន៍​ស៊ីធីអិន។ (រូបថត MONOROOM.info/ SamNeang)

តារា - «គ្មានទេ គ្មានទេ គេចេះតែថាទេ» នេះឆ្លើយតបរបស់អ្នកនាងយុគ ចិន្តា ជាពីធីករដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ដោយបដិសេធទៅនឹងដំណឹងដែលលេចលឺថា អ្នកនាងកំពុងត្រៀមខ្លួនចូលរោងការ [...]

យុគ ចិន្តា ត្រៀម​ប្រមូល​បច្ច័យ​ដង្ហែ​កឋិន​ទៅ​ខេត្ត​ស្វាយ​រៀង នៅ​ថ្ងៃ​ដំបូង

យុគ ចិន្តា ត្រៀម​ប្រមូល​បច្ច័យ​ដង្ហែ​កឋិន​ទៅ​ខេត្ត​ស្វាយ​រៀង នៅ​ថ្ងៃ​ដំបូង

រាជធានីភ្នំពេញ - ក្នុងរដូវបុណ្យកឋិនទានឆ្នាំថ្មី២០១៣នេះ តារាល្បីឈ្មោះមួយចំនួន ក៏ដូចជាបងប្អូនប្រជាជនខ្មែរទូទៅ ដែលជាអ្នកកាន់ព្រះពុទ្ឋសាសនាដែរ បានរួមគ្នារួចជាស្រេចហើយ សម្រាប់ការចាត់ចែងវេនចេញ (ថ្ងៃ) ដង្ហែអង្គកឋិនតាម​បណ្តាវត្តផ្សេងៗ ជុំវិញខេត្តក្រុងតាមគោលដៅរៀងខ្លួន។ ដូច្នេះហើយ ទើបអ្នកនាង យុគ ចិន្តា ពិធីការិនីសម្ដីបានប្រចាំ​ទូរទស្សន៍ស៊ីធីអិន បានមូលមតិគ្នាជាមួយនិងញាតិមិត្តក្រុមគ្រួសារ បានឯកច្ឆ័នគ្នាប្រារព្ឋធ្វើបុណ្យកឋិន នៅឯទឹកដី​កំណើត​របស់អ្នកនាងផ្ទាល់ ដែលភាគច្រើនគេដឹងច្បាស់ថា ស្ថិតនៅខេត្តស្វាយរៀង។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីពេលថ្មីៗនេះ អ្នកនាង យុគ ចិន្តា ដែលទើបតែគ្រងបានតំណែងពានរង្វាន់ ពិធីការិនី​លេចធ្លោដាច់គេប្រចាំឆ្នាំ២០១៣ បានបញ្ជាក់ថា ឆ្នាំនេះគោលដៅរបស់អ្នកនាង ដែលគ្រោងរៀបចំពិធីបុណ្យកឋិន បាន​សម្រេចម្តងទៀតហើយ បន្ទាប់ពីរំលងអាក់ខានប៉ុន្មានឆ្នាំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...