Posts tagged as "CMAC"

អតីត​ទាហាន​ខ្មែរ​ក្រហម​ដោះ​មីន​ដោយ​ដៃ​ទទេរ ផ្អើល​ដល់​អ៊ឺរ៉ុប

អតីត​ទាហាន​ខ្មែរ​ក្រហម​ដោះ​មីន​ដោយ​ដៃ​ទទេរ ផ្អើល​ដល់​អ៊ឺរ៉ុប

វីរៈភាព - តាំងពីជាង២០ឆ្នាំមកហើយ ដែលអតីតមន្ត្រីកម្មាភិបាលខ្មែរក្រហមមួយរូប លោក អាគី រ៉ា បានធ្វើការ​ដោះមីនប្រឆាំងមនុស្ស ប្រកបដោយចំណាប់អារម្មណ៍ខ្ពស់ សឹងតែនៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។ គេហទំព័រ កូរើស (Koreus) របស់បារាំង បានយកវីដេអូមួយ ដែលថតផ្តិតយករូបភាព ដោយអ្នកសារព័ត៌មាន​របស់​ផងខ្លួននោះ មកចុះផ្សាយ ហើយបង្កឲ្យមានការចែករំលែកបន្តគ្នា នៅពាសពេញទ្វីបអ៊ឺរ៉ុប ស្ដីពីវីរៈភាពរបស់បុរស អាគី រ៉ា។

វីរៈភាពគួរឲ្យកោតស្ងប់ស្ងែង ព្រោះបុរសជាតិខ្មែររូបនេះ បានដោះមីនចេញពីដី និងរើរុះប្រអប់មីននោះ ដោយដៃទទេ ជាមួយតែកាំបិតចុងស្រួចមួយប៉ុណ្ណោះ និងគ្មានរបាំង ឬអាវការពារអ្វីទាំងអស់។ ការរើរុះប្រអប់មីនទាំងនោះ ត្រូវ​បានបុរសយើងធ្វើ ពោរពេញដោយជំនាញយ៉ាងប៉ិនប្រសព្វ និងមិនភ័យខ្លាចថា មីននេះអាចនឹងផ្ទុះឡើងនោះឡើយ។

យ៉ាងណាក៏ដោយ នៅក្នុងវីដេអូ លោក [...]

កម្ពុជា៖ «ផ្លុង​គ្រាប់​បែក» ដើម្បី​គម្រាម​មហាជន ដែល​នឹង​ចូល​រួម​ធ្វើ​មហា​បាតុកម្ម?

កម្ពុជា៖ «ផ្លុង​គ្រាប់​បែក» ដើម្បី​គម្រាម​មហាជន ដែល​នឹង​ចូល​រួម​ធ្វើ​មហា​បាតុកម្ម?

ភ្នំពេញ៖ គ្រាប់បែក និងការបង្កៃជាតិផ្ទុះចំនួនពីរកន្លែង ត្រូវបានគេរកឃើញនៅព្រឹកថ្ងៃទី១៣ខែកញ្ញានេះ កណ្ដាល​រាជធានី​ភ្នំពេញ។ ជា​ព្រឹត្តិការណ៍មួយថ្មីទៀត បង្កជាសញ្ញា«មិនល្អ»ដល់នយោបាយប្រទេស ជាពិសេសនៅមុនការជួបប្រជុំ​រវាង​មេ​ដឹកនាំ​គណបក្សធំទាំងពីរ ក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ នៅថ្ងៃសៅរ៍ទី១៤ខែកញ្ញា និងមហាបាតុកម្ម ដែល​គ្រោងរៀបចំដោយ​គណបក្ស​​សង្គ្រោះជាតិ នៅថ្ងៃអាទិត្យទី១៥ខែកញ្ញាខាងមុខ។


គ្រាប់បែក M79 ដែលត្រូវបានគេ យកមកបំផ្លុងចោល នៅជិតស្ពាននាគវត្តភ្នំថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នាព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ ប្រជាពលរដ្ឋដែលមកហាត់ប្រាណជាប្រចាំរាល់ព្រឹក បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ដោយ​ពួកគាត់បានប្រទះឃើញ ​គ្រឿង«បំផ្ទុះ»យ៉ាងហោចពីរកន្លែង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...