Posts tagged as "CHEANG Sokha"

គណបក្ស​សង្រ្គោះ​ជាតិ សម្រេច​ធ្វើ​«មហា»​បាតុកម្ម​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា

គណបក្ស​សង្រ្គោះ​ជាតិ សម្រេច​ធ្វើ​«មហា»​បាតុកម្ម​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា

បន្ទាប់ពីការបរាជ័យ ក្នុងការចរចាបង្កើតគណៈកម្មការចម្រុះ ជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន៣ដងមកហើយនោះ គណបក្សសង្រ្គោះជាតិបានប្រកាសនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣នេះ ថាខ្លួននឹងរៀបចំធ្វើមហាបាតុកម្មអហិង្សា​នៅ​ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខ ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោត។


ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង លើកដៃនឹងធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ O. Vary)

សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣នេះបានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ​បានសម្រេចថានឹងធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣នេះពោល គឺមុនការប្រកាសលទ្ធផលបោះឆ្នោត​ផ្លូវការ១ថ្ងៃ ដែលគេរំពឹងថានឹងប្រកាសនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ [...]

បទ​យក​ការណ៍៖ ​អង្គការ​សង្គមស៊ីវិល​បួង​សួង​ សុំ​សន្តិភាព​ក្រោយ​ការ​បោះឆ្នោត

បទ​យក​ការណ៍៖ ​អង្គការ​សង្គមស៊ីវិល​បួង​សួង​ សុំ​សន្តិភាព​ក្រោយ​ការ​បោះឆ្នោត

ភ្នំពេញ៖ «សូមកុំឲ្យកើតមានអំពើហិង្សានៅលើទឹកដីកម្ពុជា និងសូមឲ្យគណបក្សនយោបាយ ដែលឈ្នះឆ្នោត ហើយមាន​អាសនៈក្នុងរដ្ឋសភាធ្វើការជជែកពិភាក្សាគ្នា ស្វែងរកដំណោះស្រាយមួយដោយសន្តិវិធី ដើម្បីប្រយោជន៍ជាតិ ក៏ដូចជា​ប្រយោជន៍ប្រជាពលរដ្ឋទាំងមូល»។ នេះជាការលើកឡើង របស់ក្រុមអង្គការសង្គមស៊ីវិលចំនួនម្ភៃ ដែលបានបែងចែក​ជា​ពីក្រុម ដែលមានសមាជិកសរុបជាងពីររយហាសិបនាក់ មួយក្រុមនៅមុខវាំង និងមួយក្រុមទៀត​នៅវត្តភ្នំ ដើម្បីបួងសួងសុំ​សន្តិភាព ភាពយុត្តិធ៌ម។


ក្រុមអ្នកបួងសួង នៅមុខព្រះបរមរាជវាំង។ (រូបថត MONOROOM.info/ O. Vary)

ដោយពេលវេលានេះត្រូវនឹងថ្ងៃសិលផងនោះ នៅឯព្រះអង្គដងកើ មុខព្រះបរមរាជវាំង ក៏មានការចូលរួមក្នុងយុទ្ធនាការនេះ ពីប្រជាពលរដ្ឋប្រមាណជិតមួយរយនាក់ និងព្រះសង្ឃជាងហាសិបអង្គផងដែរ។ [...]

ក្រុម​ការងារ​កម្ពុជា​ដើម្បី​សន្តិភាព សរសេរ​លិខិត​ទៅ អ.ស.ប រឿង​ចិន​ឲ្យ​អាវុធ​ខ្មែរ

ក្រុម​ការងារ​កម្ពុជា​ដើម្បី​សន្តិភាព សរសេរ​លិខិត​ទៅ អ.ស.ប រឿង​ចិន​ឲ្យ​អាវុធ​ខ្មែរ

ភ្នំពេញៈ ក្រុមការងារកម្ពុជាដើម្បីសន្តិភាព បានសរសេរលិខិតចំហរមួយ ទៅអង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យ​អង្គការសហប្រជាជាតិ ពិនិត្យឡើងវិញចំពោះប្រទេសចិន ដែលបានផ្តល់អាវុធមកកម្ពុជា នៅគ្រាដែលកម្ពុជា​កំពុងជាប់​គាំងនយោបាយ ក្រោយការបោះឆ្នោត។


ផ្លាកផ្សាយបង្ហាញ ពីប្រទេសកម្ពុជាលែងត្រូវការកាំភ្លើងទៀតហើយ។ (រូបថត MONOROOM.info)

លិខិតចំហររបស់ក្រុមការងារកម្ពុជាដើម្បីសន្តិភាព កាលពីថ្ងៃចន្ទបានផ្ញើរទៅអង្គការសហប្រជាជាតិ ដោយបាន​លើក​ឡើង​ថា ប្រហែលពីរសប្តាហ៏កន្លងមកនេះ ប្រទេសចិនបានផ្តល់កាំភ្លើងដៃចំនួន ១០០០ដើម និងគ្រាប់កាំភ្លើងចំនួន ៥០០០០​គ្រាប់ ឲ្យអគ្គស្នងការនគរបាលជាតិ តាមរយៈរដ្ឋាភិបាលកម្ពុជា។ លិខិតនោះបានលើកឡើងទៀតថា ៖ «ទង្វើនេះ គឺមិន​ត្រឹមត្រូវនិងមិនអាចទទួលយកបាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...