Posts tagged as "Carlos Tevez"

បាល់ទាត់៖ កំពូល​​កីឡាករ​«អត្មា​និយម»​ទាំង​១០​រូប

បាល់ទាត់៖ កំពូល​​កីឡាករ​«អត្មា​និយម»​ទាំង​១០​រូប

ដើម្បីធ្វើឲ្យក្រុមមួយទទួលបានជោគជ័យ សមាជិកក្នុងក្រុមទាំងអស់ត្រូវតែសហការគ្នា យល់ចិត្តគ្នា និងគ្មានពាក្យថា «អញ» នោះទេ សម្រាប់នៅក្នុងក្រុម។ ប៉ុន្តែជាក់ស្តែងកីឡាករបាល់ទាត់អាជីពជាច្រើនរូប នៅតែប្រកាន់ជាប់ពាក្យ «អញ» ដែលមានន័យថា អត្មានិយម ឬចង់បានល្បី និងចង់បានកេរ្តិ៏ឈ្មោះតែម្នាក់ឯង ដោយមិនគិតពីផលប្រយោជន៏​ក្រុម​ទាំង​មូល។


កីឡាករ រ៉ូប៊ីនញ៉ូ ធ្វើកាយវិការគ្រប់បែបយ៉ាង ដើម្បីបានឆាប់ល្បី ? (រូបថត lemeilleurdupsg.com)

មនោរម្យព័ងអាំងហ្វូ សូមដកស្រង់លើកយកកីឡាករបាល់ទាត់អាជីពទាំង១០រូប ដែលអត្មានិយមជាងគេបំផុត ដូច​ខាង​ក្រោមនេះ៖

១. អាជេន រ៉ូបិន (Arjen Robben)

កាឡូស តេវែស៖ ជូវីនទូស ជួយ​សង្គ្រោះ​អាជីព​ខ្ញុំ

កាឡូស តេវែស៖ ជូវីនទូស ជួយ​សង្គ្រោះ​អាជីព​ខ្ញុំ

ខ្សែប្រយុទ្ធ កាឡូស តេវែស (Carlos Tevez) បានបង្ហើបឲ្យដឹងថា គាត់បានពិចារណាថា នឹងព្យួរស្បែកជើងចូលនិវត្តន៏ ទៅហើយ មុនពេលដែលក្លិបសេះបង្កង់ ជូវីនទូស (Juventus) បានទិញគាត់ នៅក្នុងរដូវក្តៅនេះ។


កីឡាករខ្សែប្រយុទ្ធ កាឡូស តេវែស។ (រូបថត 3news.co.nz)

តេវែស បានផ្ទេរពីក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) មកកាន់ក្រុមជូវីនទូស របស់អ៊ីតាលី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ ក្នុងតម្លៃខ្លួន ១០លានផោន និងបានចុះកិច្ចសន្យារយះពេល៣ឆ្នាំ ដើម្បីបង្ហាញខ្លួនឲ្យក្រុមម្ចាស់ជើង​ឯកអ៊ីតាលី។

កីឡាករអន្តរជាតិអាស្សង់ទីន បានចំណាយពេល៤ឆ្នាំ នៅក្នុងកីឡាដ្ឋាន អេតាហេដ (Eithad Stadium) នៃប្រទេស​អង់គ្លេស ប៉ុន្តែនៅរដូវកាល ២០១១-២០១២ គាត់ពុំសូវបានចូលលេងទេ ដោយសារតែមានជម្លោះជាមួយនឹងគ្រូបង្វឹក [...]

ក្លឹបមេឃខៀវម៉ែនស៊ីធី ព្រមលក់«តេវែស» ទៅ​ឲ្យ​ជូវីនទូស

ក្លឹបមេឃខៀវម៉ែនស៊ីធី ព្រមលក់«តេវែស» ទៅ​ឲ្យ​ជូវីនទូស

ក្រុមបាល់ទាត់អង់គ្លេសម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានយល់ព្រមលក់ខ្សែប្រយុទ្ធរបស់ខ្លួន កាឡូស តេវែស (Carlos Tevez) ទៅឲ្យក្រុមម្ចាស់ជើងឯកអ៊ីតាលី ជូវីនទូស (Juventus) ហើយ បន្ទាប់ពីក្រុមទាំង២ មានការព្រម​ព្រៀង​គ្នាក្នុងតម្លៃ១២លានផោន (១៨.៥០លានដុល្លា)។


កីឡាករខ្សែប្រយុទ្ធ កាឡូស តេវែស របស់ក្រុមបាល់ទាត់អង់គ្លេសម៉ែនឆេស្ទើ ស៊ីធី។

ខ្សែប្រយុទ្ធអន្តរជាតិអាស្ស៊ង់ទីន វ័យ២៩ឆ្នាំ នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី នៅថ្ងៃពុធនេះ ដើម្បីធ្វើតេស្តពិនិត្យ​សុខភាព និងធ្វើចរចារលក្ខ័ណផ្ទាល់ខ្លួន ដែលរំពឹងថានឹងអាចចុះកិច្ចសន្យាលេងឲ្យក្រុមសេះបង្កង់ រយះពេល៣ឆ្នាំ។

ជាមួយនឹងលុយថ្លៃឈ្នួលរបស់គាត់ និងប្រាក់លើកទឹកចិត្តបន្ថែម ក្នុងឆ្នាំចុងក្រោយរបស់គាត់ ក្លឹបបាល់ទាត់ម៉ែនស៊ីធី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...