Posts tagged as "Bouddhisme"

ឃាត់​សង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ ព្រោះ​រក​ឃើញ​ខោ​ស្លីប​​ស្រី​នៅ​ក្នុង​កុដិ

ឃាត់​សង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ ព្រោះ​រក​ឃើញ​ខោ​ស្លីប​​ស្រី​នៅ​ក្នុង​កុដិ

បន្ទាប់ពីមានការរាយការណ៍ ពីពលរដ្ឋពុទ្ធបរិស័ទ្ធ ពីសកម្មភាពខុសប្រក្រតី ពីសំណាក់ព្រះសង្ឃមួយចំនួន ដែល​អាជ្ញាធរ បាននិយាយថា មាន​ទំនក់ទំនងមិនល្អ ជាមួយមនុស្សស្រី និងក្មេងស្ទាវខាងក្រៅ មានលួច​ប្រើ​ប្រាស់ថ្នាំញឿនជាដើមនោះ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ បានឃាត់ព្រះកាយ ព្រះ​សង្ឃ​២អង្គ នៅក្នុ​ងវត្តអង្គតាម៉ិញ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ​២០១៥នេះ។ ការឃាត់ព្រះកាយ បានធ្វើឡើង​ភ្លាមៗ ក្នុងព្រឹកថ្ងៃដដែលនេះ ក្រោយពីអាជ្ញាធរបានឆែកឆេរ រកឃើញ នៅក្នុងកុដិលេខ៤ របស់លោក មាន​ថ្នាំ​ញៀន ស្រោមអនាម័យ និងខោទ្រនាប់មនុស្សស្រី។

ព្រះភិក្ខុទាំងពីរអង្គ ដែលត្រូវសមត្ថកិច្ច​ឃាត់ព្រះកាយនេះ មានព្រះនាម ដាវ ទេព្យ ព្រះជន្ម២៨ព្រះវស្សា និង​ព្រះ​នាម ជា វណ្ណដា ព្រះជន្ម៣០ព្រះវស្សា។ ព្រះសង្ឃទាំងពីរ ត្រូវបានបញ្ជូនព្រះកាយ ទៅសាលាអនុ​គុណ​ខណ្ឌ ក្នុងវត្តជម្ពូវ័ន ដើម្បីចាប់ផ្សឹក មុននឹងប្រគល់លោកទាំងពីរ ទៅឲ្យអាជ្ញាធរ។

[...]
ហេង សំរិន ប្រាប់​ឲ្យ​គ្រប់​សាសនា​ទាំង​អស់ រូម​«សាមគ្គី»​គ្នា

ហេង សំរិន ប្រាប់​ឲ្យ​គ្រប់​សាសនា​ទាំង​អស់ រូម​«សាមគ្គី»​គ្នា

លោក ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងអំពាវនាវ ឲ្យគ្រប់សាសនាទាំងអស់ នៅប្រទេសកម្ពុជា ត្រូវរួម​សាមគ្គីគ្នា ដើម្បីភាពសុខដុមរមនា នៃជាតិកម្ពុជាទាំងមូល។ សេចក្ដីអំពាវនាវរបស់លោក បានធ្វើឡើង​នា​វិមាន​រដ្ឋសភា កាលពីថ្ងៃទី៣០ ខែកក្កដា នេះ ក្នុងសិក្ខាសាលាមួយ ក្រោមប្រធានបទ «សុខដុមរមណីកម្ម ក្នុង​វិស័យ​សាសនានៅកម្ពុជា»។

ថ្លែងនៅចំពោះសមាជិក នៃគណកម្មការទី៧ នៃរដ្ឋសភា រដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា តំណាង​ព្រះសង្ឃនៃព្រះពុទ្ធសាសនា តំណាងសាសនាឥស្លាម និងសាសនាគ្រិស្ទ៍ ប្រមាណជាង២០០នាក់ លោក ហេង សំរិន បានថ្លែងឡើងថា ការលើកឡើងនេះ ក៏ដើម្បីឆ្លើយតបទៅនឹងការកំហែងនៃភាពជ្រុលនិយម ផ្នែក​សាសនា បង្កឲ្យមានសង្គ្រាម នៃក្រុម«រដ្ឋអ៊ីស្លាម (ISIS)» នៅមជ្ឈិមបូព៌ា និងនៅទ្វីអាហ្វ្រិកខាងជើង។

ប្រធានរដ្ឋសភារូបនេះបានបន្តថា ជាតិកម្ពុជា មិនមានការរើសអើង ផ្នែកសាសនាណាមួយឡើយ តែផ្ទុយ​ទៅ​វិញ សាសនា បានក្លាយជាចំណុច [...]

ដំណឹង​ថ្មី បើ​ចង់​ចាក់​កន្ទុយ​លេខ... ទៅ​វត្ត​ស្ទឹង​មាន​ជ័យ!

ដំណឹង​ថ្មី បើ​ចង់​ចាក់​កន្ទុយ​លេខ... ទៅ​វត្ត​ស្ទឹង​មាន​ជ័យ!

ប្រភព ពីឧបាសកឧបាសិកា ចំណុះជើងវត្ត បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឲ្យដឹងថា វត្ត«ស្ទឹងមានជ័យ» ស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងមានប្រព្រឹត្ត អំពើល្បែងស៊ីសង ចាក់កន្ទុយលេខ យ៉ាង​គគ្រឹក​គគ្រេង និងយ៉ាងអនាធិបតេយ្យ។ ល្បែងស៊ីសងនោះ មានបីកន្លែងនៅក្នុងវត្ត ដែលលេងទាំងថ្ងៃទាំងយប់ គឺមួយថ្ងៃ​ពីរ​លើក​ជា​ប្រចាំ ក្នុងនោះ មាន ការចាក់កន្ទុយលេខជាដើម ដែលធ្វើឡើងនៅក្នុង តូបលក់ចាប់ហួយមួយ ក្នុងបរិវេណវត្ត។

ដូនចាស់ ឡឹក សាត ក្នុងវ័យ៦០ឆ្នាំ ដែលធ្លាប់តែងតែទៅប្រតិបត្តិសីល ជារៀងរាល់ថ្ងៃសីល នៅវត្តនេះ បានប្រាប់​ទស្សនាវដ្តី​នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ថា កន្លងមក ធ្លាប់បានលឺពាក្យគេនិយាយ តែមិនជឿ ព្រោះទីនេះ ជាកន្លែង​ប្រតិបត្តិ​ធម៌។ តែពេលធ្វើដំណើរឆ្លងកាត់ ក៏បានឃើញ មានគ្នាជុំៗ ទាំងលោកសង្ឃ ទាំងកូនសិស្ស នាំគ្នាលេងទាំងថ្ងៃ។ លោកយាយ បានឲ្យដឹងទៀតថា មិនមែនតែម្តងទេ ដែលលោកយាយបានឃើញ [...]

នៅថៃ សង្ឃ​លួច​គាស់​ផ្នរ​ខ្មោច​មួយ​អង្គ ត្រូវ​បាន​ចាប់​ខ្លួន

នៅថៃ សង្ឃ​លួច​គាស់​ផ្នរ​ខ្មោច​មួយ​អង្គ ត្រូវ​បាន​ចាប់​ខ្លួន

នាយនគរបាលប្រចាំខេត្ត អ៊ូដុង តានី លោក សានថាន អ៊ីតារ៉ាចាក់ (Sansthan Intarajak) បានថ្លែងប្រាប់ទីភ្នាក់ងារ សារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ឲ្យដឹងថា៖ «ព្រះសង្ឃ អង្គនោះ បានរើរុះបានក្បាលសព ចំនួនប្រាំ ក្នុង​នោះមាន​ក្បាលមួយ ជារបស់បងប្រុស និងមួយទៀត ជារបស់បងស្រី ព្រមទាំងក្បាលសពមួយ របស់ក្មេងស្រីអាយុ៨ឆ្នាំ និង​មួយ​ទៀត របស់ក្មេងប្រុស អាយុ៦ឆ្នាំ ដែលសុទ្ធតែស្លាប់ ដោយលង់ទឹក»។ ព្រះសង្ស និងអ្នករួមគំនិតផ្សេងទៀត បានគាស់​កកាយ​ផ្នូរចំនួនពីរទៀត នៅមិនឆ្ងាយប៉ុន្មាន ពីទីរួមខេត្ត កាលពីថ្ងៃអាទិត្យនេះ។

ក្នុងពេលនេះ ព្រះសង្ឃត្រូវបានសង្ស័យ និងដាក់ទៅក្នុង ការស៊ើបអង្កេត របស់អាជ្ញាធរ ពីបទ«លួច បំផ្លិចបំផ្លាញ​ឆ្អឹង​សាក​សព និងបំពានលើសាកសព»។ ប្រសិនបើតុលាការថៃ រកឃើញថាព្រះសង្ឃ មានកំហុសមែននោះ ព្រះអង្គ​នឹង​អាច​ជាប់ពន្ធនាគារ រហូតដល់៥ឆ្នាំ។

បើតាមមន្ត្រីទទួលខុសត្រូវ របស់នគរបាលដដែល បានថ្លែងឲ្យដឹងទៀតថា [...]

រូប​សំណាក​សាសនា​វៀតណាម លើ​​កោះ​កាពិ​ខ្មែរ ត្រូវ​បាន​ដុត​បំផ្លាញ

រូប​សំណាក​សាសនា​វៀតណាម លើ​​កោះ​កាពិ​ខ្មែរ ត្រូវ​បាន​ដុត​បំផ្លាញ

ដំបូងឡើយ ពលរដ្ឋ និងសង្ឃវៀតណាមមួយចំនួន បាននាំគ្នាទៅរស់នៅ ដោយខុសច្បាប់ លើកោះកាពិ ស្ថិតក្នុងខេត្ត​កោះកុង ហើយគ្មានអាជ្ញាធរមូលដ្ឋានណា ចេញមកហាមឃាត់ ឬចាត់វិធានការដេញឡើយ។ បន្ទាប់ពីបានរស់នៅ ក្រុម​និគមជនវៀតណាមទាំងនោះ បានបង្កើតជាកន្លែងគោរពបូជា តាមបែបសាសនា ដោយបានសាងសង់ នូវរូបសំណាក «ព្រះនាងគង់ស៊ីអ៊ីម»។

ប្រភពព័ត៌មានពីតំបន់នោះ បានឲ្យដឹងថា ការសាងសង់ កន្លែងគោរពបូជានេះឡើង ជាគំនិតផ្ដួចផ្តើម របស់សមាគម​សម្មាធិជនជាតិយួន និងដោយមាន ការចូលរួមផ្សំគំនិត នៃមន្ត្រីអាជ្ញាធរខ្មែរ នៅក្នុងតំបន់នោះផង។ ហើយរូបសំណាក​«ព្រះនាងគង់ស៊ីអ៊ីម»នេះ ស្ថិតនៅចំងាយប្រមាណ ជាង២០គីឡូម៉ែត្រ ពីខេត្តកោះកុង ដែលមានកំពល់ ដល់ទៅ៨ម៉ែត្រ និងគ្របដណ្តប់ លើទំហំដី៥ហិកតា ស្ថិតនៅកណ្ដាលកោះកាពិតែម្តង។

ប៉ុន្តែមកទល់ នឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ នេះ រូបសំណាកព្រះនាងគង់ស៊ីអ៊ីម ក៏ត្រូវបាន«ដុត និងបំផ្លាញ»ចោល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...