Posts tagged as "Sri Lanka"

ប្រធានាធិបតី ស្រីលង្កា រំលោយ​រដ្ឋសភា

ប្រធានាធិបតី ស្រីលង្កា រំលោយ​រដ្ឋសភា

«លោកប្រធានាធិបតី ទើបនឹងចុះហត្ថាលេខា នៅលើក្រិត្យមួយ ស្ដីពីការរំលាយសភា ដែលនឹងចាប់ផ្ដើម​ជា​ធរមាន ចាប់ពីយប់កណ្ដាលអាធ្រាតនេះទៅ» នេះបើតាមការប្រកាសឲ្យដឹង របស់អ្នកនាំពាក្យវិមាន​ប្រធានាធិបតី របស់ប្រទេសស្រីលង្កា។ លោកនាយករដ្ឋមន្ត្រី រ៉ានីល វិចក្រេមេសីងហេម (Ranil Wickremesinghem) បានគាំទ្រឲ្យមានការបោះឆ្នោតមុនកាលកំណត់មួយ ដើម្បីពង្រឹកសម្លេងភាគច្រើន នៃគណបក្ស​«បង្រួបបង្រួមជាតិ»របស់លោក ដែលហៅកាត់ថា UNP។

គណបក្សនេះ ធ្លាប់ជាគណបក្សប្រឆាំង នៅមុនជ័យជំនះរបស់ប្រធានាធិបតី លោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេណា ដែលបានឈ្នះកាលពីខែមករាកន្លងទៅ លើអតីតប្រធានាធិបតីផុតតំណែង លោក មាហិនដា រ៉ាចាបាកសេ (Mahinda Rajapakse) ដែលបានក្ដាប់ក្ដាប់អំណាច  តាំងពីជាង១០ឆ្នាំមកហើយ។

អាជ្ញាធររបស់ប្រទេស ស្រីលង្កា បានឲ្យដឹងថា ការបោះឆ្នោតឡើងវិញនេះ នឹងប្រព្រឹត្តិទៅនៅ១០ខែ មុនកាល​បរិច្ឆេទធម្មតា ពោលគឺនៅថ្ងៃទី១៧ ខែសីហាខាងមុខ។ [...]

ភ្លៀង​និង​ខ្យល់​ព្យុះ​នៅ​ស្រីលង្កា៖ ស្លាប់​៥​នាក់ ក្នុង​នោះ​អ្នក​នេសាទ​៤​នាក់

ភ្លៀង​និង​ខ្យល់​ព្យុះ​នៅ​ស្រីលង្កា៖ ស្លាប់​៥​នាក់ ក្នុង​នោះ​អ្នក​នេសាទ​៤​នាក់

ភ្លៀងនិងខ្យល់ព្យុះម៉ូសុងដ៏ខ្លាំងក្លា បានបង្កឲ្យមនុស្ស៥នាក់ស្លាប់ នៅក្នុងតំបន់អាគ្នេយ៍នៃប្រទេសស្រីលង្កា ខណៈដែល​អ្នកនេសាទចំនួន១៧នាក់ កំពុងតែនៅបាត់ខ្លួននៅឡើយ ក្នុងដែនសមុទ្ររបស់ប្រទេសនេះ។


ខ្យល់ព្យុះ និងភ្លៀង ក្នុងតំបន់មួយនៃទ្វីបអាស៊ី។ (រូបថតជំនួស)

អ្នកនាំពាក្យរបស់អាជ្ញាធរ លោក ឡាល់ សារ៉ាត កុមារ៉ា (Lal Sarath Kumara) បានរាយការណ៍ពីព្រឹត្តិការណ៍នេះថា​ កងទ័ពដែនអាកាស និងកងទ័ពជើងទឹករបស់ប្រទេសស្រីលង្កា បានជួយអ្នកនេសាទប្រមាណជា២០នាក់រួចហើយ មក​ទល់នឹងបច្ចុប្បន្ននេះ។

លោកកុមារ៉ា បានបញ្ជាក់ថា អ្នកដែលរងការប៉ះពាល់ខ្លាំងជាងគេ ពីឥទ្ធិពលអាកាសធាតុដ៏អាក្រក់នេះ គឺក្រុមអ្នកនេសាទ​សមុទ្រ។ ជនរងគ្រោះដល់ជីវិតទាំងប្រាំនាក់នោះ មានបួននាក់ជាអ្នកនេសាទ ចំណែកឯម្នាក់ទៀត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...