Posts tagged as "RFI Khmer"

ផ្ទុះ​សង្គ្រាម​សំដី​រវាង សម រង្ស៊ី និង​នាយក​គ្រប់​គ្រង​វិទ្យុ​បារាំង RFI

ផ្ទុះ​សង្គ្រាម​សំដី​រវាង សម រង្ស៊ី និង​នាយក​គ្រប់​គ្រង​វិទ្យុ​បារាំង RFI

រឿងរ៉ាវបានកើតឡើង តាំងពីច្រើនថ្ងៃហើយ។ ប៉ុន្តែសង្គ្រាមសំដីឆ្លងឆ្លើយ ដែលត្រូវបានធ្វើឡើងដោយផ្ទាល់ រវាង​​ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ ផ្សាយជា​ខេមរភាសា លោក ហ្សង់ ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) ទើបតែកើតឡើង ក្នុងល្ងាចថ្ងៃសុក្រទី២២ ខែ​កក្កដា​នេះ​ប៉ុណ្ណោះ។

តើ​មានរឿងអ្វីឬ? ជម្លោះឆ្លើយឆ្លងចងសំដីដាក់គ្នានេះ មានជាប់ទាក់ទង​នឹងការចេញផ្សាយមួយ ដ៏ប្រទាំង​ប្រទើស​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ផ្សាយជាភាសាខ្មែរ ដែលមានចំណងជើងថា៖ «លោក ​សម រង្ស៊ី ​ប្រាប់​អឺរ៉ុប​ឲ្យ​​បិទ​​ទីផ្សារ​ នាំ​ចេញ​​សម្លៀក​បំពាក់ ​ហើយ​បើក​វិញ​​​ជា​មួយ​លក្ខខណ្ឌ​»។

នៅក្នុងសារ ជា«យោបល់»មួយ បង្ហោះនៅម៉ោង១៦និង៤៨នាទី ម៉ោងនៅកម្ពុជា (ត្រូវនឹងម៉ោង១១ និង៤៨​នាទី ម៉ោងនៅបារាំង) លោក សម រង្ស៊ី បានចាត់ទុកការចេញផ្សាយអត្ថបទខាងលើ របស់វិទ្យុបារាំង​អន្តរជាតិ [...]

កម្ពុជា៖ វិទ្យុ​បារាំង​អន្តរជាតិ​ជា​ខេមរភាសា បង្កើន​ការ​ផ្សាយ​ដល់​១៤​ម៉ោង

កម្ពុជា៖ វិទ្យុ​បារាំង​អន្តរជាតិ​ជា​ខេមរភាសា បង្កើន​ការ​ផ្សាយ​ដល់​១៤​ម៉ោង

ចាប់ពីថ្ងៃទីបីខែមិថុនានេះទៅ ការផ្សាយជាខេមរភាសារបស់វិទ្យុបារាំងអន្តរជាតិ នឹងបង្កើនម៉ោងផ្សាយរបស់ខ្លួន រហូតដល់​១៤ម៉ោងក្នុងមួយថ្ងៃ ដែលកន្លងមកផ្សាយតែមួយម៉ោងប៉ុណ្ណោះ។


រូបថតចម្លងពីអេក្រង់របស់គេហទំព័រនៃវិទ្យុបារាំងអន្តរជាតិជាខេមរភាសា។

គេត្រូវនិយាយថា មហិច្ឆតារបស់វិទ្យុបារាំង មានទំហំធំធេងណាស់ ក្នុងការផ្ដល់ទៅឲ្យអ្នកស្ដាប់ជាជនជាតិកម្ពុជា សម្រាប់​រយៈពេល រហូតដល់ទៅ១៤ម៉ោងក្នុងមួយថ្ងៃ។ មុននឹងមកដល់ថ្ងៃនេះ វិទ្យុជាភាសាខ្មែរនេះ បានធ្វើការផ្សាយរបស់ខ្លួន​ក្នុង​រយៈពេលមួយម៉ោង តែជាមួយនឹងបុគ្គលិកជាអ្នកកាសែតប្រាំរូប នៅប្រទេសបារាំង ចេញផ្ទាល់ពីទីក្រុងប៉ារីស និងអ្នក​ឆ្លើយ​ឆ្លងព័ត៌មានមួយចំនួនទៀត នៅប្រទេសកម្ពុជាប៉ុណ្ណោះ។

ប៉ុន្តែចាប់ពីថ្ងៃទី០៣ខែមិថុនានេះទៅ នៅការិយាល័យនៅភ្នំពេញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...