Posts tagged as "Chum Mey"

សាលា​ដំបូង​កោះ កឹម  សុខា ជា​លើក​ទី​២ តែ​បក្ស​សង្គ្រោះ​ជាតិ​ថា​ជា​ការ​រំខាន​នយោបាយ

សាលា​ដំបូង​កោះ កឹម សុខា ជា​លើក​ទី​២ តែ​បក្ស​សង្គ្រោះ​ជាតិ​ថា​ជា​ការ​រំខាន​នយោបាយ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានចេញដីការកោះហៅ លោក កឹម សុខា ប្រធានស្តីគណបក្សសង្គ្រោះជាតិ ជាលើក​ទី២ ឲ្យចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០១៣ ខាងមុខនេះ ទាក់ទិនទៅនឹងបណ្តឹងរបស់លោក ជុំ ម៉ី ជន​រងគ្រោះ និងជាអ្នករស់មានជីវិត ពីការសម្លាប់នៅគុកទួលស្លែង ដែលបានប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ តែត្រូវបាន​គណបក្សប្រឆាំងដ៏ធំមួយនេះហៅថា ការជារំខានផ្នែកនយោបាយ។


សាលាដំបូងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Bory)

លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា លោកបានចេញដីកាកោះ​ជា​លើកទី២ឲ្យលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិចូលខ្លួនមកបំភ្លឺ ករណីបណ្ដឹងរបស់លោកជុំ ម៉ី អតីត​អ្នក​ទោសគុកទួលស្លែង ពីបទបរិហារកេរ្ត៍ជាសាធារណៈ [...]

សាលា​ដំបូង​កោះ​ កឹម សុខា ឲ្យ​ចូល​បំភ្លឺជុំ​វិញ​បណ្ដឹង​«បរិហារកេរ្ដិ៍»របស់​ ជុំ ម៉ី

សាលា​ដំបូង​កោះ​ កឹម សុខា ឲ្យ​ចូល​បំភ្លឺជុំ​វិញ​បណ្ដឹង​«បរិហារកេរ្ដិ៍»របស់​ ជុំ ម៉ី

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានចេញដីការកោះហៅ លោក កឹម សុខា ប្រធានស្តីគណបក្ស សង្គ្រោះជាតិ ឲ្យ​ចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ ទាក់ទិនទៅនឹងបណ្តឹងរបស់លោក ជុំ ម៉ី ជន​រងគ្រោះ និងជាអ្នករស់មានជីវិតពីការសម្លាប់នៅគុកទួលស្លែងដែលបានប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ ហើយដើម​បណ្តឹងនឹងចូលខ្លួនបំភ្លឺនៅ ថ្ងៃទី ២៤ ខែមិថុនា។


លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងបាតុកម្មថ្ងែទី២៤ខែមេសា។ (រូបថត MONOROOM.info/O. Vary)

ដើមបណ្ដឹងម្នាក់ក្នុងចំណោមបួននាក់ លោក ជុំ ម៉ី មានប្រសាសន៍ថា សាលាដំបូងរាជធានី ភ្នំពេញបានចាប់ផ្ដើម​ដំណើរ​ការបណ្ដឹងរបស់លោក ដោយសម្រេចកោះហៅលោក និងជនរងគ្រោះបីនាក់ទៀតដែលជាដើមបណ្ដឹង ឲ្យចូលបំភ្លឺ​នៅ​ថ្ងៃទី២៤ ខែមិថុនា [...]

កម្ពុជា៖ ខ្លីៗ​ពី​ព្រឹត្តិការណ៍​នយោបាយ​ចំនួន​បី នៅ​ចុង​សប្ដាហ៍

កម្ពុជា៖ ខ្លីៗ​ពី​ព្រឹត្តិការណ៍​នយោបាយ​ចំនួន​បី នៅ​ចុង​សប្ដាហ៍

ភ្នំពេញ៖ បន្ទាប់ពីបាតុកម្មប្រឆាំងនឹងលោក កឹម សុខា ថ្ងៃទី០៩ខែមិថុនា ដែលដឹកនាំដោយអតីតអ្នកទោសគុក​ទួលស្លែង នៃរបបខ្មែរក្រហមមួយរូប និងថ្លែងគាំទ្រជាសារធារណៈ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះមក ព្រឹត្តិការណ៍​នយោបាយក្នុងប្រទេសកម្ពុជាបន្តវិវត្តន៍ទាំងមុខ ជាមួយនឹងហេតុការណ៍ជាច្រើន។ ប៉ុន្តែសម្រាប់គណបក្សប្រឆាំង និង​លោក កឹម សុខា បានចោទគណបក្សកាន់អំណាច ថានៅពីក្រោយព្រឹត្តិការណ៍ទាំងនោះ ដើម្បីរំខានក្រុមរបស់ខ្លួន។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

អ្នកជំនាញ ខាងការវិភាគបញ្ហាសង្គម និងនយោបាយកម្ពុជា បានសន្និដ្ឋានថា គ្រប់និន្នាការនិងសកម្មភាព ដែលប្រឆាំង​ទៅនឹងគណបក្សសង្គ្រោះជាតិ ទំនងជាមានការគាំទ្របីបក្សកាន់អំណាច ជាពិសេសសកម្មភាពដឹកនាំ​ធ្វើបាតុកម្ម​ដោយ​លោក ជុំ ម៉ី។

[...]
កឹម សុខា និយាយ​ថា​គេ​កាត់​ត​សម្លេង​គាត់ ត្រូវ​បាន​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍

កឹម សុខា និយាយ​ថា​គេ​កាត់​ត​សម្លេង​គាត់ ត្រូវ​បាន​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍

គេបានដឹងជាមុនរួចហើយ ពីរឿងថា លោក ជុំ ម៉ី នឹងប្ដឹងលោកកឹម សុខា ទៅតុលាការទាក់ទងនឹងសម្ដីដែលបាននិយាយ គុកទួលស្លែង ជា​គុក​សិប្បនិមិត្ត។ ប៉ុន្តែវាចម្លែកអស្ចារ្យនោះ ត្រង់ពាក្យសម្ដីទាំងនោះ ដែលលោកកឹម សុខា ខ្លួនឯងធ្លាប់​បានបដិសេធថា លោកមិនបាននិយាយទេ​​ តែនៅពេលនេះ ជនដែលធ្លាប់រងគ្រោះនៅគុកទួលស្លែង បានប្ដឹង​លោកឡើង​ទៅ​តុលាការ ពីបទបរិហារកេរ្ត៍។


លោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែង បង្ហាញពីសៀវភៅសាលក្រម របស់អតីតមេគុកកាំង ហ្គេចអៀង ហៅឌុច។ (រូបថត សាលាក្ដីខ្មែរក្រហម)

លោក​ ជុំ ម៉ី តាមរយៈ​លោក​មេធាវី គួយ ធុនណា បានដាក់​ពាក្យ​បណ្ដឹងមួយ ប្ដឹងប្រឆាំង​ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក​ កឹម សុខា ទៅកាន់​តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៤​ ខែមិថុនា​នេះ [...]

ស្ដាប់អ្នក​មក​«បាតុកម្ម»​ប្រឆាំង​កឹម សុខា ត្អូញ​ពី​«បាតុកម្ម»

ស្ដាប់អ្នក​មក​«បាតុកម្ម»​ប្រឆាំង​កឹម សុខា ត្អូញ​ពី​«បាតុកម្ម»

អ្នកចូលរួមធ្វើបាតុកម្មថ្ងៃទី០៩ខែមិថុនានេះ ជាទូទៅបានសម្តែងនូវការមិនពេញចិត្តចំពោះសំដីលោក កឹម សុខា ហើយ​បានថ្កោលទោស​យ៉ាង​ដាច់អហង្កា និងមិនមានការលើកលែងណាមួយឲ្យប្រសើរឡើយ បើលោក កឹម សុខា មិនធ្វើការ​សុំទោសនោះ។ តែក្នុង​ចំណោមនោះ ក៏មានប្រជាពលរដ្ឋមួយចំនួនទៀត ដែលបានចូលរួមនោះ បានត្អូញថា ពួកគាត់​មក​ទាំងបង្ខំចិត្តទេ។


បាតុកម្មប្រឆាំងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ (រូបថត MONOROOM.info/ O.Vary)

មនោរម្យព័ងអាំងហ្វូ សូមលើកយកពាក្យត្អូញត្អែររបស់បាតុករកំសត់ទាំងនោះ មកជម្រាបជូនដូចតទៅ៖

លោកអុំ ផា រុំ មកពីខេត្តកំពុងស្ពឺ ក្នុងសម្លៀកបំពាក់អាវផ្ទៃមេឃ មួកព៌ណស ដែលកាន់បដាសរសេរថា «កឹម សុខា ជា​មនុស្សកំសាកជាងឌុច» បានបញ្ជាក់ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...