Posts tagged as "HO Vann"

សម រង្ស៊ី និងមន្ត្រី​ប្រឆាំង​៥នាក់ ត្រូវ​តុលាការ​កោះ​ឲ្យ​ចូល​ខ្លួន​ក្នុង​រឿង​បង្កើត​ចលនា

សម រង្ស៊ី និងមន្ត្រី​ប្រឆាំង​៥នាក់ ត្រូវ​តុលាការ​កោះ​ឲ្យ​ចូល​ខ្លួន​ក្នុង​រឿង​បង្កើត​ចលនា

នៅថ្ងៃទី៤ ខែមេសានេះ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអម​សាលាដំបូង​រាជធានីភ្នំពេញ បានចេញដីកាចំនួន៦ ខុសៗគ្នា កោះហៅមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ទាំង៦នាក់ របស់គណបក្សប្រឆាំង ដែលសព្វថ្ងៃរងការចោទប្រកាន់ថា បានបង្កើតចលនាសង្គ្រោះជាតិ ខុសច្បាប់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ [...]

មន្ត្រី CNRP ថា កឹម សុខា ទំនង​កំពុង​ជាប់​ឃុំ​ក្នុង​រាជធានី​ភ្នំពេញ

មន្ត្រី CNRP ថា កឹម សុខា ទំនង​កំពុង​ជាប់​ឃុំ​ក្នុង​រាជធានី​ភ្នំពេញ

លោក ហូ វ៉ាន់ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅខាងមុខទីស្នាក់ការកណ្ដាល របស់គណបក្ស ក្នុងព្រឹកថ្ងៃទី៣នេះថា លោកមិនមានការអះអាងបញ្ជាក់នៅឡើយទេ អំពីការបញ្ជូនប្រធានគណបក្សលោក [...]

វាយ​តំណាង​រាស្ត្រ៖ មន្ត្រី CNRP ថា​ជន​បី​នាក់​ចូល​សារភាព​ជា​ជំហាន​ល្អ

វាយ​តំណាង​រាស្ត្រ៖ មន្ត្រី CNRP ថា​ជន​បី​នាក់​ចូល​សារភាព​ជា​ជំហាន​ល្អ

«ជាជំហានមួយល្អ» នេះជាការថ្លែង របស់ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើ​ពុក​រលួយ នៃរដ្ឋសភា លោក ហូរ វ៉ាន់ និងជាតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការចូល​សារភាព នៃជនសង្ស័យបីនាក់ ជុំវិញការបង្ករបួសស្នាម ទៅលើតំណាងរាស្រ្តប្រឆាំងពីររូប កាលពីថ្ងៃទី២៦ [...]

សាលា​ឧទ្ទរណ៍​បន្ត​ឃុំ​ខ្លួន ហុង សុខហួរ ទោះ​តម្កល់ ២០លាន​រៀល

សាលា​ឧទ្ទរណ៍​បន្ត​ឃុំ​ខ្លួន ហុង សុខហួរ ទោះ​តម្កល់ ២០លាន​រៀល

សាលាឧទ្ទរណ៍នៃប្រទេសកម្ពុជា មិនបានសម្រេច​ឲ្យលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពី​គណបក្ស សម រង្ស៊ី ចេញមកនៅក្រៅឃុំឡើយ បើទោះជាខាងការពារក្ដី បានត្រៀមតម្កល់ប្រាក់ ចំនួន២០លានរៀល នោះ​ក៏ដោយ។ ខាងមេធាវីការពារក្ដី ឲ្យលោក សុខហួរ បានបង្ហើបថា នឹងអាចមានបណ្ដឹងសារទុក្ខ ឡើងទៅ​តុលាការ​កំពូលទៀត [...]

ហូរ វ៉ាន់ថា រដ្ឋាភិបាល​គួរ​អនុម័ត​ច្បាប់ កាស៊ីណូ មុន

ហូរ វ៉ាន់ថា រដ្ឋាភិបាល​គួរ​អនុម័ត​ច្បាប់ កាស៊ីណូ មុន

«កាស៊ីណូ» ដែលកំពុងកើតឡើងព្រោងព្រាត ក្នុងប្រទេសកម្ពុជា ពិសេសនៅតាមបណ្តាព្រំដែន នៅមិនទាន់​មានច្បាប់គ្រប់គ្រងនៅឡើយ។ តែផ្ទុយទៅវិញ សេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដ៏ចម្រូងចម្រាស់ កំពុងរងការរិះគន់ថា ត្រូវបានរដ្ឋាភិបាល ផ្ដល់អាទិភាព ខ្លាំងជាងច្បាប់គ្រប់គ្រង់ [...]


 
Loading...