Posts tagged as "Neymar"

ប្រេស៊ីល និងអ៊ីតាលី ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

ប្រេស៊ីល និងអ៊ីតាលី ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

ក្រុមស៊ាំបាប្រេស៊ីល និងក្រុមជម្រើសជាតិអ៊ីតាលី បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួត​ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) ហើយ បន្ទាប់ពួកគេបានទទួលជ័យជំនះទាំង២ប្រកួត និងមាន​ពិន្ទុ​ម្នាក់ៗ ៦ពិន្ទុពេញនៅក្នុងពូលអេ (A)។


ណីម៉ា កីឡាករប្រេស៊ីល ដែលនាំក្រុមជម្រើសជាតិរបស់ខ្លួន ទៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ក្នុងការប្រកួតលើកទី២ កាលពីយប់មិញ ក្រុមម្ចាស់ផ្ទះប្រេស៊ីលបានបំបាក់ក្រុមម៉ិកស៊ីកូ ដោយលទ្ធផល ២-០ ហើយក៏​ជា​ការរកគ្រាប់បាល់បញ្ចូលទីរបស់កីឡាករចំណូលថ្មីក្រុមបាសេឡូណា ណីម៉ា (Neymar) មួយគ្រាប់ផងដែរ នៅនាទីទី៩ បន្ទាប់ពីខ្សែប្រយុទ្ធចូ (Jo) បានបន្ថែមមួយគ្រាប់ទៀត នៅម៉ោងជិតចប់ នាទីទី៩០។

ប្រេស៊ីល បានឈ្នះជប៉ុន ៣-០ កាលពីប្រកួតបើកឆាកលើកទី១ [...]

ណីម៉ា សម្រេច​ចិត្ត​ជ្រើសរើស​ក្រុម​ដែល​ខ្លួន​ស្រលាញ់ ជៀស​ជាង​លុយ

ណីម៉ា សម្រេច​ចិត្ត​ជ្រើសរើស​ក្រុម​ដែល​ខ្លួន​ស្រលាញ់ ជៀស​ជាង​លុយ

ខ្សែប្រយុទ្ធវ័យក្មេងអន្តរជាតិប្រេស៊ីលណីម៉ា (Neymar) បានយល់ព្រមចាកចេញពីក្រុមសាន់តូស (Santos) ទៅកាន់​ក្រុម​ម្ចាស់ជើងឯកអេស្ប៉ាញបាសេឡូណា (Barcelona) ហើយ។ បើតាមសេចក្តីរាយការណ៏ ក្រុមរៀលម៉ាឌ្រីដ (Real Madrid) បានឲ្យតម្លៃខ្លួនជិតទ្វេរជាពីរទៅនឹងតម្លៃខ្លួន ដែលក្រុមបាសេឡូណាបានដេញថ្លៃ ប៉ុន្តែណីម៉ានៅតែជ្រើសរើស​បាសេឡូណាដដែល។


ម៉េស៊ី (រូបខាងឆ្វេង) និងណីម៉ាខ្សែប្រយុទ្ធវ័យក្មេងអន្តរជាតិប្រេស៊ីល។

កីឡាករវ័យ២១ឆ្នាំ នឹងចុះកិច្ចសន្យារយះពេល៥ឆ្នាំ ជាមួយក្រុមយក្សនៅអេស្ប៉ាញមួយនេះ ហើយគាត់នឹងចុះកិច្ចសន្យា​នៅថ្ងៃច័ន្ទនេះតែម្តង។

សេចក្តីថ្លែងការណ៏របស់ក្រុមបាសេឡូណា បានថ្លែងថា «ក្រុមបាសេឡូណា និងក្រុមសាន់តូសបាន​ព្រមព្រៀង​គ្នាអស់​ហើយ ក្នុងការដោះដូរកីឡាករប្រេស៊ីល ណីម៉ា ដាស៊ីលវ៉ា [...]

ណីម៉ា ប្រាប់​ក្រុម​សាន់តូស​ថា គាត់​នឹង​ទៅ​បាសេឡូណា នៅ​រដូវ​ក្តៅ​នេះ

ណីម៉ា ប្រាប់​ក្រុម​សាន់តូស​ថា គាត់​នឹង​ទៅ​បាសេឡូណា នៅ​រដូវ​ក្តៅ​នេះ

ខ្សែប្រយុទ្ធវ័យក្មេង ណីម៉ា (Neymar) បានប្រាប់ដល់មិត្តរួមក្រុមសាន់តូស (Santos) ថាគាត់មិនចាំរហូតដល់ការប្រកួត បាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រេស៊ីលចប់នោះទេ ហើយគាត់នឹងប្តូរទៅកាន់ក្រុមបាសេឡូណា (Barcelona) នៅ​រដូវក្តៅខាងមុខនេះ។


កីឡាករ ណឺម៉ា ដែលនឹងត្រូវទៅចូលរួមជាមួយក្រុមបាសឺឡូណារបស់ប្រទេសអេស្ប៉ាញ។

កាសែតអេស្ប៉ាញ ម៉ុនដូ ដេប៉ូតេវ៉ូ (Mundo Deportivo) បានចេញផ្សាយថា តារាឆ្នើមប្រេស៊ីល បានប្រាប់ដល់មិត្តរួមក្រុម​របស់គាត់ច្បាស់ហើយថា គាត់នឹងប្តូរទៅកាន់កីឡាដ្ឋាន ខេមនូ (Camp Nou) បន្ទាប់ពីប្រកួតពានរង្វាន់ ខនហ្វេដឺរ៉ាសិន​ខាប់ (Confederations Cup) នៅរដូវក្តៅចប់រួចរាល់។

ក្រុមអ្នកមានបុណ្យ បាសេឡូណា បានត្រៀមទឹកប្រាក់ប្រមាណ ៤០លានអ៊ឺរ៉ូ ដើម្បីនាំយកកីឡាករវ័យ២១ឆ្នាំរូបនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...