Posts tagged as "Aqmi"

កម្ពុជា​នឹង​បញ្ជូន​កងទ័ព​២៩៨​នាក់​ពាក់​មួក អ.ស.ប ទៅ​ប្រទេស​ម៉ាលី

កម្ពុជា​នឹង​បញ្ជូន​កងទ័ព​២៩៨​នាក់​ពាក់​មួក អ.ស.ប ទៅ​ប្រទេស​ម៉ាលី

កម្ពុជានឹងបញ្ជូនកងទ័ពរបស់ខ្លួន ២៩៨នាក់ ទៅកាន់ប្រទេសម៉ាលី ក្នុងទ្វីបអាហ្វ្រិក នៅក្នុងក្របខ័ណ្ឌជាកងរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ នាពេលឆាប់ៗខាងមុខ។ នេះជាការប្រកាសឲ្យដឹងរបស់ អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់ នៃ​កងទ័ពរបស់ប្រទេស​ក្នុង​ទ្វីបអាស៊ីអាគ្នេយ៍មួយនេះ។


កងរក្សាសន្តិភាព ក្រោមក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី។ (រូបថត un.org)

កងមួកខៀវកម្ពុជា - អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​ហៅ​កាត់តាមភាសាអង់គ្លេស​ថា NPMEC លោកឧត្តមសេនីយ៍ សែម សុវណ្ណនី ត្រូវបានដកសម្ដីដោយទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ (xinhua) នៅល្ងាចថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៣នេះ យ៉ាងដូច្នេះថា [...]

មេភេវជន​នៅ​អាហ្វ្រិក​ខាង​ជើង​គម្រាម​វាយ​ប្រហារ​បារាំង នៅ​គ្រប់​ទី​កន្លែង

មេភេវជន​នៅ​អាហ្វ្រិក​ខាង​ជើង​គម្រាម​វាយ​ប្រហារ​បារាំង នៅ​គ្រប់​ទី​កន្លែង

នៅក្នុងវីដេអូមួយ ដាក់តាមបណ្ដាញអាំងធើណែត នៅថ្ងៃអង្គារទី០៧ខែឧសភា មេដឹកនាំបណ្ដាញភេវរនិយម អាល់កៃដា (Al-Qaida) ប្រចាំនៅទ្វីបអាហ្វ្រិកខាងជើង បានអំពាវនាវទៅសមាជិកទាំងអស់ នៅក្នុងពិភពលោក ឲ្យធ្វើការវាយប្រហារ​ទៅលើផលប្រយោជន៍​បារាំង ទោះ​នៅទីណាក៏ដោយ។ ជាការគម្រាមមួយ ដែលប្រធានាធិបតីបារាំង ថាយក​ជាការ​បាន។


កងកម្លាំងប្រដាប់អាវុធរបស់បណ្ដាញ អាកមី នៅប្រទេសម៉ាលី។

បណ្ដាញភេវរនិយម អាល់កៃដា ប្រចាំនៅទ្វីបអាហ្វ្រិកខាងជើង ដែលមានឈ្មោះថា អាកមី (Aqmi) មិនបានទម្លាក់អាវុធចុះ ប្រឆាំងនឹងប្រទេសបារាំងនោះទេ។ មេដឹកនាំរបស់បណ្ដាញអ៊ីស្លាមនិយមនេះ បានធ្វើការអំពាវនាវនៅក្នុងវីដេអូមួយ ដែល​បានដាក់នៅលើបណ្ដាញអាំងធើណែតនៅថ្ងៃអង្គារ ឲ្យវាយប្រហារទៅលើបណ្ដាផលប្រយោជន៍បារាំង នៅទីកន្លែងណា​ក៏​ដោយនៅក្នុងពិភពលោក។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...