Posts tagged as "tigre"

រស់​នៅ​ជា​មួយ​ខ្លា​«៧​ក្បាល» នៅ​ក្នុង​ផ្ទះ​តែ​មួយ (pic & vdo)

រស់​នៅ​ជា​មួយ​ខ្លា​«៧​ក្បាល» នៅ​ក្នុង​ផ្ទះ​តែ​មួយ (pic & vdo)

មិនមានអ្វីពិសេសទេ ព្រោះថាជាគ្រួសារមួយនេះ ក៏ដូចគ្រួសារដទៃទៀត នៅប្រទេសប្រេស៊ីលដែរ។ ប្រសិនបើអ្នក​ដទៃ​ចូលចិត្តចិញ្ចឹម សត្វឆ្កែត្រជៀកបះ ឈីវ៉វ៉ នោះ គ្រាន់តែសម្រាប់គ្រួសារនេះ បានយកមកចិញ្ចឹម ព្រមទាំងឲ្យ​រស់​នៅជាមួយ នូវសត្វខ្លាចំនួន៧ក្បាល។ នេះជាសេចក្ដីរាយការណ៍របស់គេហទំព័រ ឌឺហូហ្វីតោនប៉ុស្ដ៍ (The Huffington Post)។


មេគ្រួសារ លោក អារី និងសមាជិកគ្រួសាររបស់គាត់ រួមទាំងខ្លាផង។ (រូបថត Barcroft Media)

រស់ជាមួយខ្លា - ខ្លាទាំងប្រាំពីរក្បាល រស់នៅក្នុងគ្រួសារនេះ ហើយចូលរួមយ៉ាងសកម្ម នៅក្នុងការរស់នៅប្រចាំថ្ងៃ របស់​រាល់សមាជិកនៃគ្រួសារនេះ ដូចជានៅក្នុងអាងហែលទឹក ឬរត់ប្រលែងគ្នា ឬទស្សនាទូរទស្សន៍នោះជាដើម។

[...]
ជនជាតិ​ចិន​ម្នាក់ បូជា​ខ្លួន​«ជូន»​ខ្លា ដោយ​សារ​ភាព​អស់​សង្ឃឹម​ក្នុង​ជីវិត

ជនជាតិ​ចិន​ម្នាក់ បូជា​ខ្លួន​«ជូន»​ខ្លា ដោយ​សារ​ភាព​អស់​សង្ឃឹម​ក្នុង​ជីវិត

នៅក្នុងលោក តើមានមនុស្សប៉ុន្មាននាក់ ដែលពោរពេញទៅដោយសុទ្ធាជ្រះថ្លា សុទ្ធចិត្តបូជារូបរាងកាយ ឲ្យក្លាយ​ជា​ចំណីរបស់សត្វខ្លា? ជនជាតិចិនមួយរូប ដែលមានរោគចិត្តក្នុងរយៈពេលចុងក្រោយនេះ បានប៉ុនប៉ងធ្វើ​ឲ្យសម្រេច​នូវ​បំណងដ៏ចម្លែក កាលពីសប្ដាហ៍កន្លងមក ដោយបានលោតចូលទៅក្នុងទ្រុងរបសសត្វខ្លា នៃសួនសត្វនៅខេត្តឆេងឌូ ប្រទេសចិន។


រូបភាពថតដោយអ្នកទេសចរណ៍ បង្ហាញពីយុវជនយ៉ាង កំពុងត្រូវបានសត្វខ្លាខាំ។

ជីវិត - នៅមុនព្រឹត្តិការណ៍នេះកើតឡើង យុវជនចិនអាយុ ២៧ឆ្នាំ លោក យ៉ាង ជិនហៃ (Yang Jinhai) បានប្រកាស​តាមបណ្ដាញសង្គមថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្ដើមនូវជីវិថ្មី ដោយសារតែលោក​រកបានការងារថ្មី​មួយ ជាភ្នាក់ងាrសន្ដិសុខ នៅក្នុងខេត្ត ឆេងឌូនេះតែម្ដង។ [...]

លួច​«ចៀម ក ​វែង»​ពី​រោង​សៀក បណ្ដើរ​ឲ្យ​ជិះ​«ត្រាមវេ»​ក្នុង​ក្រុង

លួច​«ចៀម ក ​វែង»​ពី​រោង​សៀក បណ្ដើរ​ឲ្យ​ជិះ​«ត្រាមវេ»​ក្នុង​ក្រុង

ដើម្បីឲ្យមេរៀនដល់យុវជនប្រាំនាក់ ដែលបានលួចសត្វចៀមកវែងពីរោងសៀកខ្លួន លោកចាងហ្វាងក្រុមសៀកបានដាក់​ពាក្យបណ្ដឹងរបស់គាត់ទៅកាន់អាជ្ញាធរ កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន។ ប៉ុន្តែរឿងដែលនិយាយពីការលួច​សត្វ​ចៀម​ដ៏​ស្លូត ហើយបណ្ដើរវាឡើងជិះ«ត្រាមវេ»កាត់ក្រុងនោះ បានធ្វើឲ្យបណ្ដាជនដែលបានដឹង ផ្ទុះសំណើចទប់មិនបាន ហើយ​ទីបំផុតទៅ ចាងហ្វាងក្រុមសៀក បានដកពាក្យបណ្ដឹងរបស់គាត់វិញ នៅថ្ងៃអាទិត្យទី០៣ខែវិច្ឆិកានេះ។


យុវជនទាំងប្រាំនាក់ ថតរូបអនុស្សាវរីយ៍ជាមួយសត្វចៀម កវែង នៅចំណតត្រាមវេ។ (រូបថត ទំព័រហ្វេសប៊ុក)

ចម្លែកពីនេះពីនោះ - រឿងចម្លែកៗក្នុងលោក ចេះតែកើតមាន«ហ្មង» ! ព្រោះជាទូទៅ ការដើរហើរបស់សត្វពាហនះ នៅ​ក្នុងក្រុងទំនើបដែលមានមនុស្សកកកុញ និងចរាចរណ៍ណែនស្ទះនោះ [...]

កាលីហ្វ័នី-អាមេរិក៖ ភ្ញាក់ព្រើត! ចូល​បន្ទប់​ទឹក ជួប​ខ្លា!!!

កាលីហ្វ័នី-អាមេរិក៖ ភ្ញាក់ព្រើត! ចូល​បន្ទប់​ទឹក ជួប​ខ្លា!!!

ស្ត្រីម្នាក់រស់នៅក្នុងរដ្ឋកាលីហ្វ័នី មានបំណងចងចូលបន្ទប់ទឹក ដើម្បីស្រាយបញ្ហា«មួយចំនួន»របស់ខ្លួន តែផ្ទុយទៅវិញ ស្ត្រីរូបនេះ បានរងការភិតភ័យជាខ្លាំង ដោយបានជួបហេតុការណ៍នៃ«អាយុជីវិត» ដែលស្មានមិនដល់មួយ។


សត្វខ្លា ដែលទុកសម្រាប់សម្ដែងសៀក។ (រូបជំនួស)

មេរៀនជីវិតនេះ ត្រូវបានផ្ដល់ទៅឲ្យស្ត្រីអាមេរិកាំងមួយរូប អ្នកស្រីជេណា ក្រេប៊ីយ៉ែល (Jenna Krehbiel) នៅពេល​ដែល​អ្នកស្រីចូលទៅទស្សនាការសម្ដែងសៀកមួយ នៅក្នុងទីក្រុង សាលីណាស (Salinas) ក្នុងរដ្ឋកាលីហ្វ័នី (Californie) សហរដ្ឋអាមេរិក។ ខណៈដែលការសម្ដែងសៀកនេះ បានឈានជិតដល់ទីបញ្ចប់ ជេណា បានងើបចេញទៅរកបន្ទប់​ទឹក។

អ្នកស្រីថ្លែងរៀបរាប់ឡើងវិញថា «ខ្ញុំមិនបានដឹងថា សត្វខ្លាវាបានចូលទៅនៅក្នុងបន្ទប់ទឹក សម្រាប់មនុស្សស្រីនោះទេ។ ខ្ញុំបានចូលទៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...