Posts tagged as "tigre"

ជម្លោះ​ក្នុង​គ្រួសារ​បាន​បញ្ចប់​ទៅ ដោយ​ភាគី​ម្ខាង​ត្រូវ​​ខ្លា​ស៊ី!

ហ្វូងខ្លាបានខាំស៊ីសម្លាប់ស្ត្រីម្នាក់ និងធ្វើឲ្យរបួស ដល់ស្ត្រីម្នាក់ទៀត កាលពីថ្ងៃសៅរ៍ម្សិលម្ងៃនេះ នៅក្នុង​សួន​សត្វដ៏ធំមួយ ឈ្មោះ «Badaling Wildlife World» ស្ថិតនៅក្បែររដ្ឋធានីប៉េកាំង ប្រទេសចិន។ រឿងរ៉ាវ​​បាន​​កើត​ឡើង ដោយសារជម្លោះមួយ នៅក្នុងគ្រួសារនៃស្ត្រីទាំងពីរនាក់។ ប៉ុន្តែហេតុការណ៍ជម្លោះ បាន​បញ្ចប់​ទៅ ដោយ​ក្លាយទៅជារឿង ដ៏អាណោចអាធម និងដ៏សោកសៅបំផុត សម្រាប់ស្ត្រីទាំងពីរ។

សារព័ត៌មានអង់គ្លេស «The Telegraph» បានឲ្យដឹងថា បន្ទាប់ពីបានឈ្លោះគ្នា នៅក្នុងរថយន្ដរួច ស្ត្រី​​ម្នាក់​​បាន​ចុះ​ចេញ​ពី​រថយន្ដ ដើម្បីទៅជជែកតវ៉ា ជាមួយនឹងស្ត្រីម្នាក់ទៀត។ តែនាងមិនចូលទៅជជែក ក្នុងរថយន្ដ​ភ្លាមៗ​នោះ​ទេ រហូតនាងត្រូវបានខ្លាសង្គ្រប់ពីក្រោយ ចាប់អូសទាញចេញទៅ។ នៅចំពោះហេតុការណ៍នេះ ស្ត្រី​ម្នាក់​ទៀត បាន​ចេញមកពីក្នុងរថយន្ដ ដើម្បីទៅជួយនាង ប៉ុន្តែគឺស្ត្រី (ដែលចេញទៅក្រោយ) នេះហើយ [...]

WWF៖ អស់​មាន​សត្វ​ខ្លា​ធំ នៅ​កម្ពុជា​ទៀត​ហើយ!

WWF៖ អស់​មាន​សត្វ​ខ្លា​ធំ នៅ​កម្ពុជា​ទៀត​ហើយ!

«ក្នុងពេលបច្ចុប្បន្ននេះ មិន​មាន​ការ​បង្កាត់​ពូជ​ថ្មី​ណា​មួយ​ នៃ​សត្វ​ខ្លា​ធំ​ទៀតឡើយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អម្បូរ​សត្វខ្លាដ៏កម្រនេះ ត្រូវបានចាត់ទុកថា ដូចជាបានផុតពូជអស់ទៅហើយ។» នេះជាការអះអាង របស់​អង្គការ​មូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ ហៅកាត់ថា «WWF» កាលពីថ្ងៃពុធកន្លងមកនេះ។ អង្គការពិភពលោក បានអះអាងថា សត្វខ្លាធំនៅកម្ពុជានេះ ត្រូវបានឃើញជាលើកចុងក្រោយ តាំងពី​ឆ្នាំ២០០៧។

ការបរបាញ់យ៉ាងអាណាធិបតេយ្យ និងកាប់ព្រៃឈើ ជាមូលហេតុ...

បើទោះជាដំណឹងខាងលើ បានធ្លាក់ចុះមក បង្កឲ្យមានភាពសោកស្ដាយយ៉ាងណាក៏ដោយ តែគេនៅមិន​ទាន់​អស់សង្ឃឹមនៅឡើយ។ កាលពីថ្ងៃទី២៣ ខែមីនាកន្លងមកថ្មីៗនេះ រដ្ឋាភិបាលក្រុងភ្នំពេញ បានអនុម័ត​គម្រោង​ឲ្យនាំយកសត្វខ្លាធំ ឲ្យមកធ្វើការបង្កាត់ពូជ និងព្រលែងឲ្យទៅរស់នៅក្នុងព្រៃ ក្នុងប្រទេសកម្ពុជាវិញ។ គម្រោង​នេះ មានរាប់បញ្ចូលទាំងការអភិរក្សព្រៃធំៗ [...]

សត្វ​ខ្លា«puma»​ដ៏​ចម្លែក​​មួយ​ក្បាល ដុះ​ចង្កូម​ថែម​នៅ​លើ​ក្បាល

សត្វ​ខ្លា«puma»​ដ៏​ចម្លែក​​មួយ​ក្បាល ដុះ​ចង្កូម​ថែម​នៅ​លើ​ក្បាល

គឺជារបកគំហើញមួយ យ៉ាងចម្លែក ដែលព្រានប្រមាញមួយរូប នៅក្នុងរដ្ឋ«Idaho» ប្រទះឃើញ កាលពី​ថ្ងៃ​ទី៣០ ខែធ្នូកន្លងទៅ។ បន្ទាប់ពីលោកបានបាញ់សម្លាប់ សត្វខ្លា«puma»មួយក្បាល ដែលបានខាំឆ្កែ នៅ​ក្នុង​តំបន់រួច បុរសជាព្រាន បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញមានទម្រង់ ជាធ្មេញ«ចង្កូម»​ចំនួន​ពីរ​ទៅ​បី បានដុះលយចេញ ពីលើក្បាលរបស់សត្វកំណាច។

របាយការណ៍មួយ របស់ទូរទស្សន៍អាមេរិក «CNN» បានឲ្យដឹងថា រូបថតនៃសាកសព របស់សត្វខ្លា ដែល​មានបង្ហាញ ពីបន្ដុំចង្កូមទាំងនោះ បានបន្តធ្វើឲ្យភ្ញាក់ផ្អើល ទៅកាន់អ្នកទទួលខុសត្រូវជាច្រើន នៅក្នុងតំបន់ ដោយពួកគេសុទ្ធតែបានអះអាងថា វាជារឿងមិនដែលធ្លាប់ឃើញ ពីមុនមកទាល់តែសោះ។

ក្រសួងរុក្ខាប្រមាញ់ នៃរដ្ឋ«Idaho» បានពន្យល់ថា ករណីធ្មេញដុះ នៅលើក្បាលសត្វខ្លានេះ វា​ជា​ធ្មេញ​​របស់​សត្វខ្លា «puma» ភ្លោះមួយក្បាលទៀត ដែលមិនបានបង្កកំណើត ដោយបណ្ដាច់ខ្លួន ដាច់ដោយ​ឡែក នៅ​ពេល​សត្វខ្លា «puma» [...]

ភ័យ​នឹង​ផាវ​ផ្ទុះ ខ្លា​មួយ​ក្បាល​ស្ទុះ​ហក់​ពី​អាគារ ធ្លាក់​ស្លាប់

ភ័យ​នឹង​ផាវ​ផ្ទុះ ខ្លា​មួយ​ក្បាល​ស្ទុះ​ហក់​ពី​អាគារ ធ្លាក់​ស្លាប់

ខ្លាឈ្មោលមួយក្បាល ដែលមានអាយុប្រមាណជា ៧ខែ បានស្លាប់ នៅខាងក្រោមអាគារស្នាក់នៅមួយ ក្នុងខេត្ត សានដុង (Shandong) ភាគខាងកើត នៃប្រទេសចិន បន្ទាប់ពីវាបានលោតចេញពីបន្ទប់ កន្លែងដែលវាបានរស់នៅមុននេះ។ ខ្លាវ័យ​ជំទង់មួយក្បាលនេះ ទំនងជាបានភ័យនឹងសម្លេងដុតផាវ នាឱកាសចូលឆ្នាំចិន កន្លងមកនេះ។

អ្នកដែលឃើញ ហេតុការណ៍នេះមុនគេ គឺប្ដីប្រពន្ធពីរនាក់ ដែលបានវិលត្រឡប់ ពីអាហារពេលល្ងាច នាពេលចូលឆ្នាំថ្មី ថ្ងៃទី១៨ ខែកុម្ភៈ ហើយបានវិលត្រឡប់មកផ្ទះវិញ។ នៅក្នុងចំណតរថយន្ដ ខាងក្រោមអាគារ ពួកគេបានប្រទះឃើញ សាក​សពសត្វមួយក្បាល ដែលអ្នកទាំងពីរគិតដំបូងឡើងថា ជាសាកសព្វ របស់សត្វឆ្កែដ៏ធំមួយ។ នេះបើតាម​សារព័ត៌មាន ចេញផ្សាយប្រចាំថ្ងៃ នៅក្នុងតំបន់ឈ្មោះ Bandao Dushi Bao។ ប៉ុន្តែ នៅពេលដើរទៅជិត ទើបអ្នកទាំងពីរ​យល់​ថា ជា​សត្វ​ខ្លាជំទង់មួយក្បាល ដូចរូបថតជាច្រើន ត្រូវបានគេយកមកបង្ហោះ ពេញបណ្ដាញសង្គម។

សារព័ត៌មានចិនថ្មី បានរាយការណ៍ថា [...]

បាត់​ដៃ​មួយ​ចំហៀង ព្រោះ​ល​លេង​ជា​មួយ... ខ្លា! (vdo)

បាត់​ដៃ​មួយ​ចំហៀង ព្រោះ​ល​លេង​ជា​មួយ... ខ្លា! (vdo)

កុមារអាយុ១១ឆ្នាំមួយរូប បានបាត់ដៃរបស់ខ្លួនមួយចំហៀង ដោយសារតែចង់លលេងជាមួយនឹងសត្វខ្លា ដែលគេ​ចិញ្ចឹមទុកនៅក្នុងសួនសត្វ។ ឪពុករបស់កុមារនេះ ទំនងជាបានជួយឲ្យកុមារឆ្លងរបងសុវត្ថិភាព ដើម្បីអាចចូលទៅ​ជិតសំណាញ់ ដែលស្ថិតនៅជាប់ជាមួយនឹងសត្វខ្លា។


សត្វខ្លា ដែលទុកសម្រាប់សម្ដែងសៀក។ (រូបជំនួស)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

គ្រោះថ្នាក់រន្ធត់ - អ្វីៗបានហួសអស់ទៅហើយ។ ការកំសាន្ដនៅសួនសត្វដើម្បីសប្បាយ តែបែរជាប្រែក្លាយជារឿង​ដ៏រន្ធត់ជាទីបំផុត សម្រាប់ជីវិតរបស់កុមារម្នាក់នេះ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...