Posts tagged as "David Luiz"

កីឡាករ ដេវីដ ល្វីស នៅ​ព្រហ្មចារីយ៍​«ស្អាត»​នៅ​ឡើយ!

កីឡាករ ដេវីដ ល្វីស នៅ​ព្រហ្មចារីយ៍​«ស្អាត»​នៅ​ឡើយ!

ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទាក់ទងនឹងកីឡាករ ដេវីដ ល្វីស អាយុ២៨ឆ្នាំ ដែលទាត់នៅខ្សែរការពារ ឲ្យក្រុមបាល់ទាត់​ប៉ារីស បានធ្វើឲ្យអ្នកផងយល់ថា កីឡាករអាយុ២៨ឆ្នាំរូបនេះ នៅព្រហ្មចារីយ៍នៅឡើយ។ នេះបើតាមការផ្សាយ ឲ្យដឹង របស់​សារព័ត៌មាន El Mundo Deportivo របស់ប្រទេសអេស្ប៉ាញ។

សារព័ត៌មានបានសរសេរឲ្យដឹងថា កីឡាករ ដេវីដ ល្វីស ដែលមានសញ្ជាតិប្រេស៊ីល គឺជាអ្នកមានជំនឿយ៉ាងស៊ប់ ទៅ​លើ​សាសនាគ្រីស្ដ៍ និងថែមជាសមាជិកម្នាក់ នៅក្នុងចលនាមួយ ដែលមានឈ្មោះថា «ខ្ញុំសម្រេចចិត្តរង់ចាំ (Yo elegi esperar)»។ ចលនានោះ មានគោលការណ៍ ចង់រក្សាទុកនូវសមាជិករបស់ខ្លួន ឲ្យជៀសចេញឲ្យឆ្ងាយ ពីការរួមភេទ នៅ​មុន​អាពាហ៍ពិពាហ៍។

ដូច្នេះ ក្នុងនាមជាសមាជិកមួយរូប របស់ចលនានេះ កីឡាករដ៏ល្បី ដេវីដ ល្វីស ទំនងជាបានសម្រេចចិត្ត នៅរង់ចាំថ្ងៃ​ដែល​កីឡាករ ត្រូវចូលរោងការ ជាមួយសង្សាចាស់វស្សារបស់ខ្លួន នាង សារ៉ា ម៉ាឌើរ៉ា (Sara Madeira) ជាមុនសិន [...]

បាយឺន​ម៉ូនិជ ត្រៀម​ជាង​៤០​លាន​ផោន ដើម្បី​ទិញ​ដេវីដ ល្វីស

បាយឺន​ម៉ូនិជ ត្រៀម​ជាង​៤០​លាន​ផោន ដើម្បី​ទិញ​ដេវីដ ល្វីស

ក្រុមអធិរាជ នៅអាឡឺម៉ង់ បាយឺន ម៉ូនិជ () បានត្រៀមចំនួនកញ្ចប់ទឹកប្រាក់ប្រមាណជាង ៤០លានផោន ដើម្បីទិញ​យក​ខ្សែការពារកណ្តាលរបស់ក្រុម ឆែលស៊ី (Chelsea) ដេវីដ ល្វីស (David Luiz)។


ខ្សែការពារកណ្តាល ដេវីដ ល្វីស របស់ក្រុម ឆែលស៊ី។ (រូបថត Chelsea FC)

គ្រូបង្វឹកបាយឺន លោកប៉ិប ហ្គាឌីអូឡា (Pep Guardiola) បានមើលឃើញកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ជាតំបន់មួយ ដែលគាត់ចាំបាច់ត្រូវតែពង្រឹងបន្ថែម ស្របពេលដែលក្លិបម្ចាស់ជើងឯកអ៊ឺរ៉ុប ក៏ធ្លាប់ចង់បានល្វីស ច្រើនលើកច្រើន​សារ​ដែរនោះ។

ខ្សែការពារក្រុមតោខៀវ វ័យ២៦ឆ្នាំ ដែលទើបតែបន្តកិច្ចសន្យារយះពេល ៥ឆ្នាំទៀត កាលពីខែកញ្ញាឆ្នាំមុន «មិនមែន​សម្រាប់លក់ទេ»។ នេះជាសម្តីរបស់លោកគ្រូបង្វឹកជូសេ ម៉ូរីញ៉ូ (Jose Mourinho) ដែលបាននិយាយ [...]

ជូសេ ម៉ូរីញ៉ូ៖ ចន ម៉ាតា និងដេវីដ ល្វីស មិនទៅណាទេ

ជូសេ ម៉ូរីញ៉ូ៖ ចន ម៉ាតា និងដេវីដ ល្វីស មិនទៅណាទេ

គ្រូបង្វឹកឆែលស៊ី លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បាននិយាយថា កីឡាករទាំង២រូប ទាំង ដេវីដ ល្វីស (David Luiz) និងចន ម៉ាតា (Juan Mata) និងមិនចាកចេញពីក្លិបនោះទេ បើទោះបីជាមាន សេចក្តីរាយណ៏ថា ពួកគេទាំង២នាក់ អាចនឹង​ចាកចេញពីកីឡាដ្ឋានស្តេមហ្វដប្រិជ្ជ (Stamford Bridge) នៅរដូវក្តៅនេះក៏ដោយ។

សេចក្តីរាយណ៏កាលពីថ្ងៃពុធ បានលើកឡើងថា ក្លិបឆែលស៊ី បានធ្វើការដោះដូរគ្នាជាមួយក្លិបម៉ែនឆេស្ទើ យូណៃធីត (Manchester United) រវាង ម៉ាតា ឬល្វីស និងថែមលុយប្រមាណ ១០លានផោនទៀត ដើម្បីយកខ្សែប្រយុទ្ធ វ៉ែន រ៉ូនី (Wayne Rooney)។

ភ្លាមៗនោះ ក្លិបឆែលស៊ីមិនពេញចិត្តទេ ចំពោះសេចក្តីរាយការណ៏មិនពិតទាំងនោះ ហើយលោកម៉ូរីញូ ក៏បានចេញមក​បក​ស្រាយថា គាត់បានដេញថ្លៃកីឡាកររ៉ូនីមែន ប៉ុន្តែគាត់ពុំបានចង់ដោះដូរកីឡាកររូបណាមួយនោះទេ [...]

គ្រាប់​បាល់​ចុង​ម៉ោង​របស់​ផូលីញ៉ូ ជួយ​ឲ្យ​ប្រេស៊ីល ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

គ្រាប់​បាល់​ចុង​ម៉ោង​របស់​ផូលីញ៉ូ ជួយ​ឲ្យ​ប្រេស៊ីល ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

ក្រុមបាល់ទាត់ស៊ាំបាប្រេស៊ីល បានធ្វើដំណើរឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកភាពល្បីល្បាញបន្តទៀត បន្ទាប់​ពីកីឡាករផូលីញ៉ូ (Paulinho) លោតតែតតាំងនៅចុងម៉ោងបានសម្រេច ជួយឲ្យប្រេស៊ីល ឈ្នះអ៊ុយរ៉ាហ្គាយ ២-១ ក្នុង​ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) កាលពីយប់មិញ។


កីឡាករផូលីញ៉ូ របស់ក្រុមជម្រើសជាតិប្រេស៊ីល។ (រូបថត AP Photo/Bruno Magalhaes)

បន្ទាប់ពីជ័យជំនះមួយនេះ យើងឃើញថា ៤ប្រកួតរបស់ប្រេស៊ីល ឈ្នះទាំង៤ ហើយមានន័យថា ពួកគេនឹងឡើងទៅ​ជួបអេស្ប៉ាញ ឬអ៊ីតាលី ក្នុងការប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ នាកីឡាដ្ឋានម៉ារ៉ាកាណា (Maracana) នៃទីក្រុងរីយ៉ូ ដេចិនណេរ៉ូ (Rio de Janeiro)។

ខ្សែការពាររបស់ក្រុមឆែលស៊ី ដេវីដ ល្វីស (David [...]

ហ្វឺកឺសិន ផ្ទុះ​កំហឹង ពេល​ឃើញ ដេវិដ ល្វីស ញញឹម

ហ្វឺកឺសិន ផ្ទុះ​កំហឹង ពេល​ឃើញ ដេវិដ ល្វីស ញញឹម

លោក អាឡិច ហ្វឺកឺសិន (Alex Ferguson) បាននិយាយថាកីឡាករ ដេវិដ ល្វីស (David Luiz) បានធ្វើសកម្មភាពបន្លំភ្នែក ដើម្បីឲ្យអាជ្ញាកណ្តាលបណ្តេញ រ៉ាហ្វាអែល (Rafael) ចេញពីការប្រកួត។


លោកហ្វឺកឺសិន ឆ្ងោកមុខ ទំនងជាអន់ចិត្តនឹងលទ្ធផលផង និងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលផង។

ខ្សែការពារកណ្តាលរបស់ក្រុម ឆែលស៊ី (Chelsea) ល្វីស បានប៉ះទង្គិចគ្នាជាមួយជនរួមជាតិប្រេស៊ីល រ៉ាហ្វាអែល នៅចុង ម៉ោងនៃការប្រកួត ខណៈដែលក្រុម ឆែលស៊ី យកឈ្នះក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ដោយលទ្ធផល ១-០ កាលពីយប់ម៉ិញ។

ហេតុការណ៏បានកើតឡើង បន្ទាប់ពីខ្សែការពារស្លាបស្តាំ ម៉ែនញូ ទាត់បាល់ខុស តែបែជាត្រូវជើង ដេវ៊ីដ ល្វីស ពេញទំហឹង​ពីក្រោយ ហើយ ល្វីស ក៏បានដួលទំនងជាឈឺចុកចាប់ខ្លាំង។ បន្ទាប់មក លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...