Posts tagged as "Robert Lewandowski"

បាល់ទាត់​ពិភពលោក៖ សេណេហ្គាល់​បំបាក់​ប៉ូឡូញ ២-១

បាល់ទាត់​ពិភពលោក៖ សេណេហ្គាល់​បំបាក់​ប៉ូឡូញ ២-១

ក្រុមតោ នៃប្រទេសសេណេហ្គាល់ ជាក្ដីសង្ឃឹមចុងក្រោយ នៃទ្វីបអាហ្វ្រិក បន្ទាប់ពីក្រុមអារ៉ាប៊ីសាអ៊ូឌីត ម៉ារ៉ុក អេហ្សីព នីហ្សេរីយ៉ា និងតួនេស៊ី សុទ្ធតែបានប្រកួតចាញ់ទាំងអស់ នៅក្នុងជុំដំបូង នៃវគ្គជម្រុះក្នុងពូល។ ហើយក្រុមជម្រើសជាតិ សេណេហ្គាល់ ពិតជាមិនបានធ្វើឲ្យខកចិត្តទេ ដោយបានយកឈ្នះ (២-១) លើក្រុម ប៉ូឡូញ ដែលល្បីថា ជាក្រុមខ្លាំងមួយ នៅក្នុងទ្វីបអ៊ឺរ៉ុបដែរនោះ។ 

តែក្រុម ដែលល្បីថាខ្លាំង មិនពិតថា ខ្លាំងនៅពេលប្រកួតទេ។ ជាងនេះទៀត សំណាង ក៏មិនបាននៅ ជាមួយ​ក្រុម ប៉ូឡូញ ដែរ ដូចគ្រាប់បាល់​ទីមួយ របស់ក្រុម សេណេហ្គាល់ នៅនាទីទី ៣៧ ដែលជាគ្រាប់បាល់ ដាក់ចូលទីខ្លួនឯង របស់ខ្សែការពារប៉ូឡូញ កីឡាករ «Thiago Cionek» ជាដើម។

ចំពោះគ្រាប់បាល់ទី ២ របស់ក្រុម សេណេហ្គាល់ នៅនាទីទី ៦១ ក៏ជាគ្រាប់បាល់ ដែលផ្ដល់ដោយខ្សែបម្រើប៉ូឡូញដែរ។ កីឡាករ «Grzegorz Krychowiak» បានបញ្ជូនបាល់មកក្រោម តែបែជាកីឡាករ «Mbaye Niang» [...]

ឡេវ៉ានដូស្គី បញ្ចេញ​ថ្វី​ជើង​ពិសេស ជួយ​ឲ្យ​ដតម័ន បំបាក់​ចង្កូម រៀលម៉ាឌ្រីដ

ឡេវ៉ានដូស្គី បញ្ចេញ​ថ្វី​ជើង​ពិសេស ជួយ​ឲ្យ​ដតម័ន បំបាក់​ចង្កូម រៀលម៉ាឌ្រីដ

គ្រាប់បាល់ទាំង ៤គ្រាប់របស់ខ្សែប្រយុទ្ធ រ៉ូបឺត ឡេវ៉ាន់ដូស្គី (Robert Lewandowski) បានក្លាយជាយប់ប្រវត្តិសាស្ត្រមួយ របស់ក្រុម បូរ៉ាស្សៀ ដតម័ន (Borussia Dortmund) ដែលបានយកឈ្នះក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) ក្នុង ជើងទី១ នៃការប្រកួត យូហ្វា ឆែមពានលីក (UEFA Champions League) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីដើម​សប្ដាហ៍នេះ។


កីឡាករខ្សែប្រយុទ្ធ រ៉ូបឺត ឡេវ៉ាន់ដូស្គី របស់ក្រុម បូរ៉ាស្សៀ ដតម័ន។

កីឡាករអន្តរជាតិប៉ូឡូញ ឡេវ៉ាន់ដូស្គី បានក្លាយជាកីឡាករដំបូងគេបង្អស់ នៅក្នុងក្របខ័ណ្ឌឆែមពានលីក ដែលរកគ្រាប់​បាល់បាន ៤គ្រាប់ទៅលើ រៀលម៉ាឌ្រីដ ហើយធ្វើឲ្យ ដតម័ន មានភាពកក់ក្តៅ ក្នុងក្តីសង្ឃឹមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៅ​ខែក្រោយ ដែលនឹងអាចជួបជាមួយ ក្រុមអាឡឺម៉ង់ដូចគ្នា បាយឺន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...