Posts tagged as "Comique"

ពែកមី ថា​មិន​ខ្វល់​ពី​នាយ​គ្រឿន​​បាត់​អាជីព ទោះ​គេ​ព្យាយាម​ទម្លាក់

ពែកមី ថា​មិន​ខ្វល់​ពី​នាយ​គ្រឿន​​បាត់​អាជីព ទោះ​គេ​ព្យាយាម​ទម្លាក់

កំប្លែង - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ នេះលោក ចែម ចាន់ដារ៉ា ហៅនាយពែកមី ជាបងប្រុសបង្កើត តារាកំប្លែងនាយគ្រឿន បានបញ្ជាក់ថា លោកមិនមានការ​បារម្ភនោះ​ទេ ចំពោះការលើកឡើងថា នាយគ្រឿនអាចនឹងបាត់បង់អាជីព ព្រោះនេះគ្រាន់តែ ជាការឆ្លៀត​ឱកាស​កេងចំណេញ ផ្នែក​នយោបាយ​របស់អ្នកនយោបាយតែប៉ុណ្ណោះ។

លោកបន្តថា៖ «តាមពិតថ្នាក់ដឹកនាំ គាត់គិតច្បាស់ណាស់ មិនមែនចេះតែខឹងផ្តេសផ្តាសនោះទេ។ ហើយ​មិន​មាន​​អី​ផងដូចថ្ងៃនេះ អាគ្រឿនវាបានទៅ ជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ទៅជួយចុះសួរសុខទុក្ខកុមារ​គថ្លង់។»។

ការបញ្ជាក់របស់នាយពែកមី បានធ្វើឡើងបន្ទាប់ពីតារាកំប្លែង ដែលកំពុងពេញនិយមពីស្រទាប់មហាជន និយាយ​​កំប្លែង​បែបមុខ​ស្ងួត នាយគ្រឿន បានបកស្រាយពាក្យ«គតិបណ្ឌិត» [...]

អ្នក​វិទ្យាសាស្រ្ត​អះអាង ពី​ការ​សើច​នឹង​ជួយ​ឲ្យ​សុខភាព​ល្អ​ឡើង

អ្នក​វិទ្យាសាស្រ្ត​អះអាង ពី​ការ​សើច​នឹង​ជួយ​ឲ្យ​សុខភាព​ល្អ​ឡើង

វិទ្យាសាស្ត្រ - លទ្ធផលនៃការសិក្សានេះ រកឃើញដោយអ្នកស្រាវជ្រាវមួយចំនួន នៃសាកលវិទ្យាល័យ លីនដា (Linda University) ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក ដែលបានបញ្ជាក់ តាមរយៈការសិក្សា លើ​សកម្មភាព​នៃ​ខួរក្បាលមនុស្សចំនួន ៣១នាក់ នាពេល​ពួកគេបានមើលវិដេអូកំប្លែងម្តងហើយ រួចពួកគេបាន​មើល​វិដេអូ គួរ​ឲ្យ​ថប់​អារម្មរណ៏ម្តងទៀត។ អ្នកស្រាវជ្រាវបានតាមដានសកម្មភាព ក្នុងផ្នែកទាំងប្រាំបួននៃ​ខួរ​ក្បាល​មនុស្ស។ ក្នុង​ការ​តាម​ដាននោះ អ្នកស្រាវជ្រាវទាំងនោះ កត់សម្គាលល់ថា កំឡុងពេលមើលវិដេអូ​កំប្លែង សកម្មភាព​​រូបភាព​ទាំងនោះ បាន​ធ្វើឲ្យរលកខួរក្បាលធ្វើសកម្មភាពពិតប្រាកដ ជាមួយនឹងសកម្មភាព​រលក​ហ្គាម៉ា (gamma) កំរិតខ្ពស់ នេះបើ​តាម​ឧបករណ៏ដំណើរការ នៃការកត់ត្រាសកម្មភាពខួរក្បាល ដោយ​ប្រើ​ចរន្ត​អគ្គីសនី ឬអ៊ីអ៊ីជី (EEG)។

ឧបករណ៏ អ៊ីអ៊ីជី បានវាស់ដោយភ្ជាប់ប្រដាប់ [...]

សព​យាយ​ខ្លី នឹង​ត្រៀម​បូជា​នៅ​ថ្ងៃ​អាទិត្យ

សព​យាយ​ខ្លី នឹង​ត្រៀម​បូជា​នៅ​ថ្ងៃ​អាទិត្យ

សពរបស់យាយខ្លី ដែលបានទទួលមរណៈភាពកាលយប់ថ្ងៃទី០១ ខែឧសភានេះ កំពុងរៀបចំតំក​ល់ធ្វើបុណ្យនៅវត្ត​ញៀនរង្សី និងត្រៀមបូជានៅថ្ងៃអាទិត្យខាងមុខ។


អ្នកស្រី នេត ផល្លី ហៅយាយខ្លី នៅក្នុងឈុតកំប្លែងមួយ។ (រូបថត ហ្វេសប៊ុក)

តារា - អ្នកស្រី នេត ផល្លី ហៅយាយខ្លី ជាតារាកំប្លែងជើងចាស់ល្បីឈ្មោះម្នាក់ ក្នុងក្រុមកំប្លែង នាយកុយ បាន​ទទួល​មរណៈភាពហើយ កាលពីវេលាម៉ោងប្រហែល១២យប់ថ្ងៃទី០១ឆ្លងចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤។

តារាកំប្លែងជើងចាស់ ដែលមានវ័យ៦៣ឆ្នាំរូបនេះ បានធ្លាក់ខ្លួនឈឺចាប់តាំងពីឆ្នាំ ២០១២ មក ហើយជំងឺរបស់លោក​យាយ មិនបានធូរស្រាលនោះទេ តែផ្ទុយទៅវិញ មានអាការៈកាន់តែធ្ងន់ធ្ងរឡើង។ ប្រមាណជាបីអាទិត្យមុន អ្នកស្រី​បានចូលសម្រាកព្យាបាល [...]

ពែកមី៖ ប្រតិកម្ម​របស់​អង្គការ​ជន​ពិការ ជា​ការ​ភ័ន្ត​ច្រលំ

ពែកមី៖ ប្រតិកម្ម​របស់​អង្គការ​ជន​ពិការ ជា​ការ​ភ័ន្ត​ច្រលំ

ប្រធានក្រុមកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ីន និងជាតារាចម្រៀង នាយ ពែកមី បានថ្លែងបដិសេធ តាមរយៈ​ទស្សនាដ្ដី​មនោរម្យ.អាំងហ្វួ​ ចំពោះការលើកឡើង របស់អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិកា លោក ឯម ចាន់មករា ថា ជាការភ័ន្តច្រលំ ព្រោះក្រុមសម្តែងរបស់លោក មិនមានបំណងណាមួយ ប្រមាថមើលងាយជន​ពិការ​ឡើយ។


លោក ពែកមី នៅក្នុងចម្រៀងមួយរបស់ផលិតកម្មថោន។ (រូបផ្ដិតពីវីដេអូថោន)

កំប្លែង - «សូមជម្រាបបងប្អូន កុំអោយយល់ច្រលំ ខ្ញុំបាទគ្មានបំណងអ្វីនឹងមើលងាយ ឬសើចចំអកទៅលើបងប្អូន​ជនពិការទេ គឺកន្លងមក យើងខ្ញុំតែងលើករឿងមកសម្តែងលេង លើកទឹកចិត្តអោយជនពិការ [...]

អាយ៉ៃ​ឆ្លង​ឆ្លើយ​ព្រហ្មម៉ាញ របស់​ហង្សមាស រង​ការ​បរិហា​ថា​«រើសអើង»

អាយ៉ៃ​ឆ្លង​ឆ្លើយ​ព្រហ្មម៉ាញ របស់​ហង្សមាស រង​ការ​បរិហា​ថា​«រើសអើង»

ជនពិការកម្ពុជា អំពាវនាវសុំឲ្យបញ្ឈប់ការចាក់ផ្សាយឈុតអាយ៉ៃមួយក្នុងទូរទស្សន៍ ហង្សមាស និយាយត្រាប់​តាម​អ្នកនិយាយមិនច្បាស់ ដែលបង្ហាញនូវការរើសអើងរបស់ជនពិការ និងប៉ះពាល់ដល់អារម្មណ៍ពួកគាត់។


លោក ព្រហ្ម ម៉ាញ ក្នុងឈុតអាយ៉ៃឆ្លងឆ្លើយមួយ។ (រូបថតផ្ដិតពីវីដេអូ)

រើសអើង - អង្គការជនពិការកម្ពុជា (អពក) ក្នុងសេចក្តីប្រកាសរបស់ខ្លួនកាលពីថ្ងៃទី២០ មីនា បានសម្តែងនូវការ​មិនសប្បាយចិត្ត ចំពោះការសម្តែងអាយ៉ៃឆ្លើយឆ្លងរបស់លោក ព្រហ្ម ម៉ាញ ក្នុងឈុតមួយចាក់ផ្សាយ ជាស្ពត​ពាណិជ្ជកម្មរបស់ផលិតកម្មហង្សមាស លើកញ្ចក់ទូរទស្សន៍ហង្សមាស ដែលនិយាយយកត្រាប់តាមអ្នក​និយាយ​មិន​ច្បាស់។ អង្គការនេះ បានស្នើឲ្យទូរទស្សន៍ដកឈុតនេះចេញវិញ និង ស្នើមិនឲ្យប្រព័ន្ធផ្សព្វផ្សាយនានា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...