Posts tagged as "Sichuan"

គ្រោះ​រញ្ជួយ​ដី​នៅ​ភាគ​អាគ្នេយ៍​ចិន ឲ្យ​​មនុស្ស​យ៉ាង​តិច ៣៥៧​នាក់​ស្លាប់

គ្រោះ​រញ្ជួយ​ដី​នៅ​ភាគ​អាគ្នេយ៍​ចិន ឲ្យ​​មនុស្ស​យ៉ាង​តិច ៣៥៧​នាក់​ស្លាប់

ការរញ្ជួយផែនដី ដែលមានកម្រិត៦,១រិឆ្ទ័រ បានវាយប្រហារទៅលើតំបន់ភាគអាគ្នេយ៍នៃប្រទេសចិន នៅថ្ងៃអាទិត្យ​ទី០៣ ខែកក្កដាម្សិលម៉ិញ។ អាជ្ញាធរបានបង្ហាញពីតុល្យភាពជំហានដំបូង ថាមានមនុស្សយ៉ាងហោច៣៥៧នាក់ បានស្លាប់ និងជាង១០០០នាក់ផ្សេងទៀតរងរបួស។


ទិដ្ឋភាពតំបន់ដែលរងគ្រោះនឹងគ្រោះរញ្ជួយដី នៅភាគឦសាននៃខេត្តយូណាន។ (រូបថតហ្វេសប៊ុក)

គ្រោះធម្មជាតិ - ដីបានរង្គើខ្លាំងឡើង នៅថ្ងៃអាទិត្យទី៣ ខែសីហាម្សិលម៉ិញ នៅប្រទេសចិន។ ការរញ្ជួយដី ដែល​មានកម្រិត ៦,១ រិឆ្ទ័រ បានប៉ះពាល់តំបន់ភ្នំ ភាគអាគ្នេយ៍នៃប្រទេស បង្កឲ្យមនុស្សយ៉ាងហោច ៣៥៧នាក់បានស្លាប់ និងច្រើនជាង១ពាន់នាក់ផ្សេងទៀត រងរបួស។ ហេតុការណ៍បានកើតឡើង នៅម៉ោងប្រមាណជា៤និង​៣០នាទី​រសៀល [...]

ចិន៖ រញ្ជួយ​​ដី​​នៅ​​ស៊ីឈ័ន តុល្យភាព​ឡើង​ធ្ងន់ ជាង១៦០នាក់ស្លាប់ និង​ជាង​៦​ពាន់​នាក់​របួស

ចិន៖ រញ្ជួយ​​ដី​​នៅ​​ស៊ីឈ័ន តុល្យភាព​ឡើង​ធ្ងន់ ជាង១៦០នាក់ស្លាប់ និង​ជាង​៦​ពាន់​នាក់​របួស

តុល្យភាពចុងក្រោយ បានអោយដឹងថា មនុស្សច្រើនជាង១៦០នាក់ បានបាត់បង់ជីវិត និងប្រមាណជា៦៧០០នាក់​ផ្សេង​ទៀតរងរបួស។ នេះជាការរញ្ជួយដីជាថ្មីទៀត ខណៈខេត្តស៊ីឈ័ននេះ ធ្លាប់បានរងគ្រោះរញ្ជួយព្រះធរណីនេះម្ដងរួច​មក​ហើយ តាំងពី៥ឆ្នាំមុន។

បើទោះជាកម្រិតនៃភាពរញ្ជួយ មានត្រឹមតែ៦,៦រីស្ទើរ តិចជាងការរញ្ជួយដីឆ្នាំ២០០៨ក៏ដោយ តែលើកនេះការខូតខាត​មិន​សូវជាខុសគ្នាទេ ដោយរាប់ទាំងការបផ្លិចបំផ្លាញអាគារលំនៅដ្ឋាន ការធ្លាក់បាក់ដី ការផ្ដាច់ចរន្ដអគ្គិសនី និងការផ្ដាច់​ទូរគមនាគមន៍នោះផង។ អាជ្ញាធរបានបញ្ជាក់ថា អាគារដែលនៅចំកន្លែងរញ្ជួយ ត្រូវបានបំផ្លាញសឹងតែទាំងអស់ បើគិត​ជាតួលេខមិនតិចជាង ១០ពាន់ខ្នងនោះទេ។

រូបភាពដែលផ្សាយតាមស្ថានីយ៍ទូរទស្សន៍ចិន ទីលានហាលវាល នៅខាងមុខមន្ទីពេទ្យ លូស័ន (Lushan) [...]

ចិន៖ រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​ស៊ីឈ័ន មនុស្ស​យ៉ាង​ហោច​៥៦​នាក់​ស្លាប់

ចិន៖ រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​ស៊ីឈ័ន មនុស្ស​យ៉ាង​ហោច​៥៦​នាក់​ស្លាប់

ការរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារជាទម្ងន់ខេត្ត ស៊ីឈ័ន (Sichuan) របស់ចិន បានសម្លាប់មនុស្សយ៉ាងហោច ណាស់៥៦នាក់ និងច្រើនជាង៦០០នាក់ទៀតរងរបួស។ គ្រោះធម្មជាតិ បានបន្ថែមទម្ងន់ទុក្ខ ទៅលើតំបន់នេះ ដែលល្បី​ថាជាតំបន់ក្រីក្រជាងគេ ហើយទើបនឹងរងនូវការរញ្ជួយដី កាលពីប្រាំឆ្នាំមុនមកហើយនោះ។


អាគារលំនៅដ្ឋានបានបាក់ស្រុត ដោយសារគ្រោះរញ្ជួយដី ក្នុងខេត្តស៊ីឈ័ន។

ប្រព័ន្ធផ្សព្វផ្សាយជាតិ បានអោយដំណឹងពីតុល្យភាព នៃជនរងគ្រោះ ដែលចេះតែកើនឡើង ជាលំដាប់។ ការិយាល័យ​ឧត្តុនិយមចិន និងទូរទស្សន៍រដ្ឋ បាននិយាយថា គ្រោះថ្នាក់នេះ បានកើតឡើងនៅក្រោយម៉ោង៨ ព្រឹកថ្ងៃ​សៅរ៍ទី២០​ខែ​មេសានេះ ហើយបានផ្ដួលអាគារទាំងឡាយ ដែលភាគច្រើនសង់ពីឥតថ្មនោះ។ តាមរូបថត និងវីដេអូ ដែលបានផ្សាយ​នៅតាម​គេហទំព័រ មនុស្សជាច្រើន បានរត់នៅតាមផ្លូវ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...